ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ស្បថចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី២

13:45 | 21/10/2019 (ហេង វុធ្ធី)

យុគសម័យ - លោកប្រធានាធិបតីវីដូដូ (Joko Widodo) បានសន្យាបន្តជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងការអនុវត្តគម្រោងតភ្ជាប់កំពង់ផែនិងព្រលានយន្តហោះនៅទូទាំងប្រទេសក្លាយទៅជាមជ្ឈមណ្ឌលកសិកម្មនិងទេសចរណ៍។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo (រូបថត៖ Vietnamplus.vn)

នាថ្ងៃទី ២០ ខែតុលា ប្រធានាធិបតីឥណ្ឌូនេស៊ី លោកចូកូវីដូដូ បានស្បថចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី ២ ដែលមានរយៈពេល ៥ ឆ្នាំ (ឆ្នាំ២០១៩ -២០១២៤) ដោយទទួលយកតួនាទីភាពជាអ្នកដឹកនាំលទ្ធិប្រជាធិបតេយ្យធំជាងគេទី ៣ នៅលើពិភពលោកបន្ទាប់ពីអាណត្តិទី ១ ដែលគូសសញ្ញាល្អអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ស្បថចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី២ (vnanet.vn)

ក្នុងអាណត្តិទី ២ និងជាអាណត្តិចុងក្រោយនេះ ប្រធានាធិបតី វីដូដូ បានសន្យាបន្តជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងការអនុវត្តគម្រោងតភ្ជាប់កំពង់ផែនិងអាកាសយានដ្ឋានជុំវិញពិភពលោក។ លើសពីនេះថ្នាក់ដឹកនាំឥណ្ឌូនេស៊ីក៏បានប្តេជ្ញាអញ្ជើញវិនិយោគិនក្នុងស្រុកនិងបរទេសមកវិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ដោយចាត់ទុកថានេះគឺជាប្រភពធនធានដ៏សំខាន់ ដើម្បីចូលរួមចំណែកក្នុងការបង្កើតការងារបន្ថែមទៀតតាមរយៈនោះជម្រុញសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនផងដែរ។ លោកវីដូដូបានស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភា ក្នុងបរិបទដែលសន្តិសុខត្រូវបានរឹតបន្តឹង ដោយមានបុគ្គលិកសន្តិសុខជាង ៣ ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវរដ្ឋធានីហ្សាការតា៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត