មនុស្សស្លាប់កើនដល់៣៦០នាក់ក្រោយគ្រោះរញ្ជួយដីនៅភាគកណ្តាលឥណ្ឌូណេស៊ី

22:22 | 08/08/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារកោះ Lombok ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៣៦០នាក់ហើយ ខណៈប្រជាជនឥណ្ឌូណេស៊ីប្រហែល ១៦៥,០០៣នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅរបស់របស់ពួកគេ។

បើតាមការ​ឲ្យដឹងពីអាជ្ញាធរឥណ្ឌូណេស៊ី​នៅថ្ងៃពុធនេះ ​គ្រោះរញ្ជួយដី​ខាងលើ​ ដែលបានកើត​មានឡើងកាលពី​ថ្ងៃអាទិត្យ បាន​ផ្តាច់​ជីវិត​​មនុស្ស​​កើន​ដល់៣៤៧នាក់។ មិនត្រឹមតែប៉ុណ្ណោះ គ្រោះធម្មជាតិនេះក៏បានបង្កភាពវឹកវរ​ជាខ្លាំងដល់​ប្រជាជន​រស់នៅក្នុងតំបន់ ព្រមទាំង​ភ្ញៀវទេសចរផងដែរ ហើយវាកើតឡើងតែ​មួយ​សប្តាហ៍ប៉ុណ្ណោះ ក្រោយកោះ​ទេសចរណ៍ Lombok ​ដែលមានមនុស្ស​រស់នៅជាង០៣លាននាក់នេះ ទើបតែបាន​ទទួលរងការវាយលុក​​ដោយគ្រោះរញ្ជួយដី​កម្រិតធ្ងន់មួយ​ផ្សេង​ទៀត ដែលបានសម្លាប់ ជីវិត​​មនុស្ស ១៧នាក់។

គួរជម្រាបថា ក្រៅពីនេះ​​មនុស្សប្រមាណ ១,៤៧៧នាក់ ក៏បានរងរបួស​ផងដែរ ដោយសារគ្រោះ​រញ្ជួយផែនដីកាលពី​ថ្ងៃអាទិត្យ រួមជាមួយ​ផ្ទះ​សម្បែង​រាប់ម៉ឺនខ្នង បានទទួល​រងការខូចខាត ហើយហេតុការណ៍នេះ ក៏បានបង្ខំឲ្យ​​អ្នកទេសចរ​រាប់ពាន់នាក់ ដែលភាគច្រើន​មក​ពី​បរទេស​​ធ្វើ​ការ​ជម្លៀសខ្លួន ​ជាបន្ទាន់ចេញពី​ប្រជុំកោះ Gili ដែលនៅក្បែរកោះ Lombok ផងដែរ៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត