ថៃត្រៀមរៀបចំសង្គ្រោះក្រុមបាល់ទាត់និងគ្រូបង្វឹកចេញពីរូងភ្នុំ Tham Luang

11:53 | 08/07/2018

យុគសម័យ - បទបញ្ជាឲ្យជម្លៀសអ្នកដែលមិនចូលរួមការសង្គ្រោះនៅរូងភ្នំ Tham Luang បង្កើតឲ្យមានការរំពឹងទុកថា ថៃនឹងដំណើរការជួយសង្គ្រោះក្រុមបាល់ទាត់ជាប់គាំងក្នុងរូងភ្នំយ៉ាងឆាប់ៗ។

សញ្ញាសរឲ្យឃើញក្រុមជួយសង្គ្រោះកំពុងត្រៀមបញ្ចូនក្រុមបាល់ទាត់ទាំង១៣នាក់ចេញពីរូងភ្នំ Tham Luang (រូបថតៈ VOV)

សមត្ថកិច្ចថៃមានកាយវិការជាច្រើនក្នុងការសម្រេចចិត្ត ស្វែងរកវិធីសង្គ្រោះសមាជិកក្រុមបាត់ទាត់ទាំង១៣នាក់ចេញពីរូងភ្នំ Tham Luang ស្ថិតនៅខេត្ត Chiang Rai ភាគខាងជើងប្រទេសថៃ។ យោងតាមក្រុមជួយសង្គោះ នេះជាពេលវេលាសមស្រប ដើម្បីនាំក្រុមបាល់ទាត់ទាំង១៣នាក់នេះចេញពីរូងភ្នំបានឧបករណ៍ជ្រមុជទឹក។ ការបញ្ចូនក្រុមបាត់ទាត់នេះចេញពីរូងនឹងត្រូវការជួយកំដរពីក្រុមជ្រមុជទឹកជំនាញ សំដៅជៀសវាងនូវគ្រោះថ្នាក់គំរាមកំហែងដល់ជីវិតរបស់កុមារទាំងអស់នេះ។

ទិដ្ឋភាពនៃសន្និសិទកសែត ជូនដំណឹងនូវល្បឿនសង្គ្រោះក្រុមបាល់ទាត់១៣នាក់

លោក Narongsak ប្រធានមជ្ឈមណ្ឌលជួយសង្គ្រោះបានឲ្យដឹងថា “បរិមាណទឹកក្នុងរូងបានចុះដល់កម្រិតអាចទទួលបាន អាកាសធាតុល្អ ហើយសុខភាពរបស់កុមារៗក្នុងរូងក៏ល្អគ្រាន់បើដែរ។ តាមនោះ ក្នុងរយៈពេលពី ពីរដល់៣ថ្ងៃទៀត ដោយលក្ខណៈល្អឥតខ្ជោះ ផែនការជួយសង្គ្រោះនឹងបានដំណើរការជាមិនខាន”។

បច្ចុប្បន្ននេះ មានភ្នាក់ងារជួយសង្គ្រោះចំនួន៤នាក់កំពុងនៅកំដរជនរងគ្រោះ១៣នាក់។

អំពីកម្រិតអុកស៊ីសែននៅក្នុងរូងនេះ លោក Narongsak បានឲ្យដឹងថា អុកស៊ីសែននៅតែបានប៉ូមចូលរូង។ ប៉ុន្តែ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង កម្រិតទឹកក្នុងរូងនឹងឡើងខ្ពស់ លិចដល់កន្លែងក្រុមបាល់ទាត់កំពុងស្នាក់នៅ។

ទិដ្ឋភាពក្នុងរូបភ្នំ Tham Luang (រូបថតៈ Twitter.)

យោងតាមប្រភពព័ត៌មានពីកងទ័ពជើងទឹកថៃ ក្រុមជ្រមុជទឹកកំពុងត្រៀមរៀបចំប្រដាប់ប្រដារ ដើម្បីផ្គត់ផ្គង់ដល់ជនរងគ្រោះទាំង១៣ អាចពុជទឹកចេញពីកន្លែងកំពុងស្នាក់នៅបណ្តោះអាសន្ន។

សញ្ញាឲ្យឃើញការសង្គ្រោះកំពុងត្រៀម

នាព្រឹកថ្ងៃទី៨កក្កា មជ្ឈដ្ឋានមន្ត្រីថៃកំពុងបោសសំអាតនៅខាងមុខរូង Tham Luang កន្លែងដែលអ្នកកាសែតនិងកម្លាំងស្មគ្រចិត្តកំពុងនៅក្នុងច្រើនថ្ងៃកន្លងទៅ។

ក្រុមជួយសង្គ្រោះត្រូវប្រើឧបករណ៍ជាច្រើនដើម្បីអាចចូលជ្រៅក្នុងរូង (រូបថតៈ EPA)

ទាំងអស់ត្រូវបានសំណូមពរឲ្យចាកចេញពីកន្លែង រៀបចំឥវ៉ាន់មុនម៉ោង៩ព្រឹកថ្ងៃទី៨កក្កដា។ កន្លែងហាមឃាតក៏ត្រូវបានពង្រីកចម្ងាយពីរូង៧០០ម៉ែត្រ។

បទបញ្ជាត្រូវបាននំាចេញដោយចៃដន្យ ធ្វើឲ្យគេរំពឹងទុកថា ការសង្គ្រោះក្រុមបាល់ទាត់ទាំង១៣នាក់នឹងប្រព្រឹត្តទៅនាពេលវេលាជិតបំផុត៕

(ប្រភពព័ត៌មាន: យោងតាម VOV ប្រែសម្រួលដោយស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន

អានច្រើនបំផុត