ថ្នាក់ដឹកនាំអាមេរិក និងកាណាដាពិភាក្សាការងារតាមទូរស័ព្ទអំពីពាណិជ្ជកម្ម និងសេដ្ឋកិច្ច

20:44 | 01/07/2018

កាណាដាគ្មានជម្រើសផ្សេងណាមួយនោះទេក្រៅពីការតបតវិញដោយដាក់ពន្ធគយដែលមានតម្លៃ 12,6 ពាន់លានដូល្លារអាមេរិកលើការនាំចូលមុខទំនិញមួយចំនួនពីអាមេរិក។លើសពីនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីរូបបានឯកភាពរក្សារទំនាក់ទំនងយ៉ាងជិតស្និទ្ធនាពេលខាងមុខ។

ប្រធានាធិបតីអាមេរិកលោក Donald Trump (ស្ដាំ) និងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ។ (រូបថត: រ៉យទ័រ)

នាថ្ងៃទី ៣០ មិថុនា លេខាធិការទទួលបន្ទុកសារព័ត៍មាននៃសេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ដើម្បីពិភាក្សាអំពីបញ្ហាដែលទាក់ទិននឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ លោក Trudeau បានប្រាប់លោក Trump ថា កាណាដាគ្មានជម្រើសផ្សេងណាមួយនោះទេក្រៅពីការតបតវិញដោយដាក់ពន្ធគយដែលមានតម្លៃ 12,6 ពាន់លានដូល្លារអាមេរិកលើការនាំចូលមុខទំនិញមួយចំនួនពីអាមេរិក។លើសពីនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីរូបបានឯកភាពរក្សារទំនាក់ទំនងយ៉ាងជិតស្និទ្ធនាពេលខាងមុខ។ ក្រៅពីនេះរដ្ឋាភិបាលកាណាដាក៏បានប្រកាសកញ្ចប់ថវិកាជំនួយហិរញ្ញវវត្ថុដែលមានតម្លៃរាប់ពាន់លានដុល្លារកាណាដា សម្រាប់វិស័យដែលរងផលប៉ះពាល់ដោយភាពតានតឹងខាងពាណិជ្ជកម្មជាមួយ អាមេរិក ។ នេះគឺជាលើកដំបូង ដែលកាណាដាដាក់វិធានការតបតវិញយ៉ាងរឹងមាំដូច្នេះ ចំពោះសម្ព័ន្ធមិត្ត ហើយក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត