ប្រទេសម៉ាឡេស៊ីនិងចិនបានចេញសេចក្តីថ្លែងការណ៍រួមដោយនិយាយអំពីសន្តិភាពសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើត

10:22 | 15/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីទៅកាន់ប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ១២-១៣ ខែតុលា រដ្ឋមន្រ្តីការបរទេសទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាពសន្តិសុខនិងស្ថេរភាពក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី និង រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោក Hishamuddin

ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃរដ្ឋអធិបតេយ្យដែលជាប់ទាក់ទងដោយផ្ទាល់ (ចំពោះជម្លោះ) ក្នុងការស្វែងរកដំណោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការពិគ្រោះយោបល់និងការចរចារប្រកបដោយភាពស្មោះត្រង់ស្របតាមគោលការណ៍ដើមដែលបានទទួលស្គាល់យ៉ាងទូលំទូលាយនូវច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

យោងតាមរដ្ឋមន្រ្តីការបរទេសទាំងពីរភាគីទាំងអស់ត្រូវអនុវត្តការអត់ធ្មត់ក្នុងការធ្វើសកម្មភាពដែលអាចបង្ករឱ្យមានភាពស្មុគស្មាញឬធ្វើឲ្យជម្លោះកាន់តែកើនឡើងនៅសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចពិភាក្សាស្តីពីបញ្ហាសមុទ្រនិងជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រជាក់ស្តែងផងដែរ។ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោក Hishamuddin និងសមភាគីចិនបានអះអាងថាប្រទេសទាំងពីររួមគ្នាជាមួយរដ្ឋជាសមាជិកអាស៊ាននឹងខិតខំប្រឹងប្រែងអនុវត្តរាល់សេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតាមសមុទ្រក៏ដូចជាលើកកម្ពស់វឌ្ឍនភាពប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចឲ្យបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត