យុគសម័យ - នៅថ្ងៃទី ២០ ខែកក្កដា បន្ទាប់ពីស្ងប់ស្ងាត់ក្នុងមួយរយៈពេល ប្រទេសប្រ៊ុយណេបានបង្ហាញជំហរកាន់តែច្បាស់ចំពោះបញ្ហាសមុទ្រខាងកើត ដោយពង្រឹងតួនាទីនៃច្បាប់អន្តរជាតិក្នុងការថែរក្សាស្ថេរភាពក្នុងតំបន់។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រប៊្រុយណេ ព្រះអង្គ Sultan Haji Hassanal Bolkiah។ (រូបថត៖ AFP)
ក្រសួងការបរទេសប៊្រុយណេបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាប្រទេសនេះ“ រក្សាវិធីសាស្រ្តពីរ ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត” ។ សេចក្តីថ្លែងការណ៍នេះហាក់ដូចជាមានលក្ខខណ្ឌប្រកបដោយសន្តិភាព ប៉ុន្តែនេះគឺជាការអភិវឌ្ឍដ៏សំខាន់មួយក្នុងជំហររបស់ប្រ៊ុយណេចំពោះតំបន់និងប្រទេសចិនកំពុងងើបឡើង។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសហ្វីលីពីន ប្រទេសចិន ប្រទេសអាមេរិកនិងប្រទេសវៀតណាម បានចេញសេចក្តីប្រកាសអំពីសមុទ្រខាងកើត។ លើសពីនេះទៀត កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលដឹកនាំដោយប្រទេសវៀតណាមបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ហើយបានបញ្ជាក់ជាថ្មីនូវចក្ខុវិស័យរបស់អាស៊ានចំពោះតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។
ប្រទេសប្រ៊ុយណេបានទាមទារចំពោះថ្មប៉ប្រះទឹក Louisa Reef វាលដីលិចក្នុងទឹកសមុទ្រ Owen Shoal វាលដីលេចចេញលើផ្ទៃសមុទ្រ Rifleman Bank ។ ប្រទេសប្រ៊ុយណេបានប្រកាសថា តំបន់ទាំងនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃប្រទេសប្រ៊ុយណេ ក្នុងឆ្នាំ ១៩៨៤ ។
ដោយសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រទេសប្រ៊ុយណេហាក់ដូចជាមានជំហានបង្ហាញនូវការមូលមតិគ្នាជាមួយប្រទេសហ្វីលីពីននិងប្រទេសវៀតណាម ហើយត្រៀមទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២១ ជាពេលវេលាដែលអាស៊ាននិងចិនសង្ឃឹមថា នឹងធ្វើឲ្យសុក្រិតសេចក្តីព្រាងក្រុមប្រព្រឹត្តិការមួយរបស់ភាគីនានា នៅសមុទ្រខាងកើត សំដៅកាត់បន្ថយភាពតានតឹងនៅសមុទ្រខាងកើត,/.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន