WHO អំពាវនាវបណ្តាប្រទេសរំលងចោលភាពខុសគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង“សត្រូវរួម” (ជំងឺរាតត្បាតកូវីដ១៩)

17:37 | 11/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យមានការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 នៅលើពិភពលោកទាំងមូល។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ AFP)

នាថ្ងៃទី ១០ ខែមីនា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យមានការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 នៅលើពិភពលោកទាំងមូល។

លោក Ghebreyesys បានឲ្យដឹងថា អង្គការសុខភាពពិភពលោក បានពិភាក្សាជាមួយមេដឹកនាំនៃក្រុម G20 ហើយនឹងបន្តធ្វើដូច្នេះ ដោយចាត់ទុកនេះគឺជាវិធីទាក់ទងនឹងការសម្របសម្រួល។ លោក Ghebreyesus បានបន្តថាយន្ដការសម្របសម្រួលផ្សេងទៀតគឺជាអង្គការនយោបាយក្នុងតំបន់ ដែលអង្គការសុខភាពពិភពលោកកំពុងសហការ ដូចជាសហភាពអឺរ៉ុប សហភាពអាហ្រ្វិកនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការផ្សេងៗទៀតផងដែរ៕

នាថ្ងៃដដែលនោះ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថានឹង ពន្យាពេលរាល់ការប្រជុំចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២០ ខែមីនាខាងមុខនេះបន្ទាប់ពីនិយោជិកនៃទីភ្នាក់ងារនេះបានផ្ទុកជំងឺរាតត្បាតកូវីដ១៩តែម្តង៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត