លោក ពូទីន តែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី ក្រោយការលាលែងរបស់លោក Medvedev

14:59 | 16/01/2020 (ហេង វុធ្ធី)

នាយកសេវាពន្ធនៃសហព័ន្ធររុស្ស៊ីលោក មីខេល មីសហាស្ទីន (Mikhail Mishustin) ត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន តែងតាំងជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី បន្ទាប់ពីការលាលែងពីតំណែងដ៏ភ្ញាក់ផ្អើលរបស់លោក ឌីមីទ្រី ម៉េដវេដេវ (Dmitri Medvedev) កាលពីថ្ងៃពុធ។ នេះបើតាមប្រភពពីវិមានក្រឹមឡាំង ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Euronews នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

លោក ពូទីន​ (V.Putin) តែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី ក្រោយការលាលែងរបស់លោក Medvedev (រូបថត៖Freshnews)

លោក Medvedev បានប្រកាសលាលែងចេញពីតំណែង ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ក្រោយលោក ពូទីន ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងនោះរួមមានទំាងការបង្កើនអំណាចឱ្យនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រី។ ប៉ុន្តែក្រុមអ្នករិះគន់យល់ថា ការប្រកាសរបស់លោក ពូទីន គឺមានបំណងពង្រឹងអំណាច និងបន្តការគ្រប់គ្រងប្រទេសរុស្ស៊ី ខណៈអាណត្តិជាប្រធានាធិបតី នឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២៤។

គួរជម្រាបថា នៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី លោក Medvedev ត្រូវបានគេរំពឹងថា នឹងទទួលបានតំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័នដ៏មានឥទ្ធិពល ក្នុងការប្រឹក្សាយោបល់ដល់ប្រធានាធិបតី ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ហើយលោក Medvedev ក៏បានយល់ព្រមទទួលយកតំណែងនេះដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត