សហរដ្ឋអាមេរិកសាទរកិច្ចប្រឹងប្រែងរបស់ជប៉ុនដើម្បីជួយបន្ធូបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់

07:52 | 13/06/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - សហរដ្ឋអាមេរិកសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe ក្នុងការជួយបន្ធូបន្ថយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងតេអេរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (ស្តាំ) បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe នៅទីក្រុងតេអេរ៉ង់នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ (រូបថត AFP/TTXVN)

នេះគឺជាសេចក្តីថ្លែងការណ៍ត្រូវបានលោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន។ ថ្លែងទៅកាន់សារព័ត៌មាន លោកស្រី Morgan Ortagus បានឲ្យដឹងថា “យើងខ្ញុំគាំទ្រជានិច្ចចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន”។ លើសពីនេះទៀត អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា លោកនាយករដ្ឋមន្ត្រី Abe និងលោកប្រធានាធិបតី Donald Trump “មានការប្តេជ្ញាចិត្តនិងតំណភ្ជាប់ធំទូលាយ”ក្នុងគោលនយោបាយអំពីអ៊ីរ៉ង់ផងដែរ។

កាយវិការពោលខាងលើរបស់សហរដ្ឋអាមេរិក បានកើតឡើងមុនប៉ុន្មានម៉ោង បន្ទាប់ពីលោក Abe បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋអ៊ិស្លាមមួយនេះ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Abe បានអំពាវនាវឱ្យអ៊ីរ៉ង់បង្ហាញពីតួនាទីស្ថាបនាក្នុងការរក្សាសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថាតំបន់មជ្ឈឹមបូព៌ាគួរតែទប់ស្កាត់ហានិភ័យនៃជម្លោះប្រដាប់អាវុធគ្រប់បែប យ៉ាង។ យ៉ាងណាមិញ សន្តិភាពនិងសន្តិសុខគឺចាំបាច់សម្រាប់ភាពចម្រុងចម្រើន មិនត្រឹមតែសម្រាប់តំបន់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។ នៅក្នុងបរិបទនេះ ជប៉ុនមានបំណងចង់ដើរតួយ៉ាងសំខាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ហើយនេះគឺជាគំនិតតែមួយគត់ដែលនាំទីក្រុងតូក្យូខិតមកជិតជាមួយទីក្រុងតេអេរ៉ង់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់លើកនេះ បានធ្វើឱ្យលោក Shizo Abe កា្លយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបំផុត ដែលយកជើងជាន់ដីអ៊ីរ៉ង់ អស់រយៈពេលជាង៤០ឆ្នាំមកនេះ។ លោក Abe នឹងចូលជួបសម្តែងការគួរសម មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត