Trending now

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា៖ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ

14:00 | 17/02/2025 វិច្ឆិកា

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងឱកាសទទួលភារកិច្ចនៅកម្ពុជា។

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា វៀតណាម​ - កម្ពុជា ចែករំលែកបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍

ក្នុងជំនួបលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu សម្តេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ ហើយបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្ស រដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប

សម្តេចម៉ែន សំអន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសកម្ពុជាដែលមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ និងបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ និងពង្រឹងការអប់រំ និងការឃោសនាជូនជំនាន់ក្រោយឱ្យយល់ច្បាស់អំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។

សម្តេចម៉ែន សំអន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្នុងការពង្រឹងចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ សម្តេចម៉ែន សំអន បានសម្តែងការជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu នឹងបំពេញភារកិច្ចរបស់ខ្លននៅកម្ពុជាប្រកបដោយជោគជ័យ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានពាំនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជាពិសេសការសួរសុខទូក្ខរបស់លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ជូនចំពោះសម្តេចម៉ែន សំអន។ លោកឯកអគ្គរដ្ឋទូតបានចែករំលែកនូវមនោសញ្ចេតនាស្មោះស្ម័គ្រចំពោះប្រទេសកម្ពុជាដ៏ស្រស់ស្អាត និងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu អញើញចូលជួបសម្តែងការគួរសម ជូនចំពោះសម្តេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu អញើញចូលជួបសម្តែងការគួរសម ជូនចំពោះសម្តេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា

លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នឹងបន្តអភិវឌ្ឍរីកចម្រើនថែមទៀត។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាលើគ្រប់វិស័យ។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ក៏បានសម្តែងនូវការរំភើបចិត្តរបស់ខ្លួននៅពេលទទួលស្វាគមន៍សម្តេចម៉ែន សំអន អញ្ជើញមកចូលរួមកម្មវិធីនិទាឃរដូវមាតុភូមិឆ្នាំ ២០២៥ ដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ វត្តមានរបស់សម្តេចបង្ហាញពីក្តីស្រលាញ់ និងភាពជិតស្និទ្ធរបស់សម្តេចជូនចំពោះប្រទេស និងប្រជាជនវៀតណាម រួមទាំងសហគមន៍វៀតណាមនៅកម្ពុជាផងដែរ។

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិជ្ជមានរបស់សមាគមមិត្តភាពទាំងពីរនាពេលថ្មីៗនេះ និងតួនាទីផ្ទាល់ខ្លួនដ៏សំខាន់របស់សម្តេចម៉ែន សំអន ក្នុងការជំរុញ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ។

យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu រួមនឹងការអនុវត្តវិធានការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំងពីរក៏ចាប់អារម្មណ៍លើការជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងអង្គការមហាជន យុវជន និងសមាគមមិត្តភាព ជាពិសេសយុវជនជំនាន់ក្រោយ៕

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កងទ័ពជើងទឹក វៀតណាម-កម្ពុជា ចុះល្បាតរួមគ្
វៀតណាម និង ទួរគី៖ សក្តានុពលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌
បញ្ញវន្តវៀតណាមនៅប្រទេសស្វីសសង្ឃឹមពីបដិវត្តន៍ក្នុងការកែទម្រង់បរិធានរដ្ឋ
NUOY - នាំមកនូវអព្ភូតហេតុផ្នែកវេជ្ជសាស្ត្រដើម្បីជួយកុមារពិការនៅវៀតណាម
កិច្ចសហប្រតិបត្តិការវៀតណាម-ស្រីលង្កានៅតែមានកន្លែងជាច្រើនសម្រាប់ការអភិវឌ្ឍន៍