Trending now

តំបន់ជាប់ព្រំដែនវៀតណាម-កម្ពុជា ផ្លាស់ប្តូរព័ត៌មានស្តីពីសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែន

18:07 | 20/01/2025

នាថ្ងៃទី ១៨ មករា បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីសភាពការណ៍ និងឯកភាពលើទិសដៅប្រតិបត្តិការឆ្នាំ ២០២៥ ជាមួយតំបន់ប្រតិបត្តិការសឹករង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត៖ ក្រចេះ មណ្ឌលគិរី និងត្បូងឃ្មុំ នៃកងយោធពលខេមរភូមិន្ទ។

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

យោងតាមរបាយការណ៍លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ជាមួយតំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាប់ព្រំដែននៃភាគីកម្ពុជា ក្នុងឆ្នាំ២០២៤ កងកម្លាំងប្រដាប់អាវុធនៃភាគីទាំងសងខាងតែងតែលើកកំពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការមិត្តភាព និងសម្របសម្រួលកាត់បន្ថយករណីរំលោភលើបទប្បញ្ញត្តិព្រំដែន ករណីនានាកើតឡើងត្រូវបានដោះស្រាយភ្លាមៗក្នុងស្មារតីសាមគ្គីភាព មិត្តភាព ការគោរព និងការយល់ដឹងគ្នាទៅវិញទៅមក។

ទិដ្ឋភាពនៃកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។

នៅឆ្នាំ២០២៤ បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ទទួលគណៈប្រតិភូនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៨ មកបំពេញទស្សនកិច្ចការងារក្នុងខេត្ត។ ខ្លឹមសារនៃសកម្មភាពគឺដើម្បីរៀនសូត្របទពិសោធន៍ ផ្លាស់ប្តូរស្ថានភាពសន្តិសុខនយោបាយ-សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែន; ទស្សនា និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤។

ទិដ្ឋភាពនៃកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។

បញ្ជាការដ្ឋានយោធាខេត្តក៏បានបញ្ជូនគណៈប្រតិភូចំនួន៧ ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ; បានចុះហត្ថលេខាលើអនុស្សរណៈនៃការសម្របសម្រួលក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជានាសម័យសង្គ្រាម និងបានបញ្ជូនក្រុម K72 ទៅបំពេញបេសកកម្ម; និងចុះស្រាវជ្រាវ និងសាងសង់អណ្តូងទឹកស្អាត; ផ្តល់ថវិកាជួយសាងសង់បន្ទាយ...

បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ចុះហត្ថលេខាជាមួយតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ
បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ចុះហត្ថលេខាជាមួយតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ

តាមរយៈសកម្មភាពកិច្ចការបរទេស បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងស្ថាប័នពាក់ព័ន្ធ អង្គភាព និងមូលដ្ឋានានា បានណែនាំដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាមដែលរស់នៅតាមខេត្តជាប់ព្រំដែនខាងផ្នែកសម្ភារៈ និងថវិកា ដែលមានតម្លៃសរុបជាង ៤,៧ ពាន់លានដុង។

ក្នុងកិច្ចប្រជុំនេះ តំណាងបញ្ជាដ្ឋានយោធាខេត្ត Binh Phuoc និងតំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនានា នៃភាគីកម្ពុជា បានពិភាក្សា និងឯកភាពចុះហត្ថលេខាលើខ្លឹមសារនៃសកម្មភាពសម្របសម្រួលឆ្នាំ២០២៥។

បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ចុះហត្ថលេខាលើកំណត់ហេតុជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ
បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ចុះហត្ថលេខាលើកំណត់ហេតុជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ

នាថ្ងៃដដែល តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំបន់ប្រតិបត្តិការសឹងរង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ មណ្ឌលគិរី ត្បូងឃ្មុំ បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីនៅបញ្ជាការដ្ឋានយោធាខេត្ត។ គណៈប្រតិភូបានជូនពរដល់នាយទាហាន នាយទាហានរងនៃបញ្ជាការដ្ឋានយោធាខេត្ត ទទួលបាននូវភាពសប្បាយរីករាយ សុវត្ថិភាព សុភមង្គល និងសម្រេចបានជោគជ័យនូវភារកិច្ចក្នុងឆ្នាំ២០២៥ ហើយសូមជូនពរឱ្យទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។

វៀតណាម​ - កម្ពុជា ចែករំលែកបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ វៀតណាម​ - កម្ពុជា ចែករំលែកបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍

នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky នាយករងនគរបាលក្រុងហាណូយ និងការិយាល័យនគរបាលចរាចរណ៍ បានទទួលជួបគណៈប្រតិភូមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh