នាថ្ងៃទី១២ ខែវិច្ឆិកា មន្ទីរពេទ្យឯកទេសផ្នែកកុមារលេខ១ ទីក្រុងហូជីមិញប្រទេសវៀតណាម បានជូនដំណឹងថា មន្ទីរពេទ្យបានធ្វើការវះកាត់សង្គ្រោះបន្ទាន់ និងកៀរគរថវិកាជាង ១០០ លានដុង ដើម្បីជួយសង្រ្គោះជីវិតក្មេងប្រុសម្នាក់មកពីកម្ពុជា ដែលមានជំងឺបេះដូងពីកំណើតយ៉ាងធ្ងន់ធ្ងរ។
ទីក្រុងហូជីមិញ៖ សកម្មភាពជាក់ស្តែងជាច្រើនដើម្បីពូនជ្រុំចំណងមិត្តភាព ទីក្រុងហូជីមិញ៖ បើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤ |
![]() |
ទីក្រុងហូជីមិញ (វៀតណាម)៖ ជួយឧបត្ថម្ភការវះកាត់បេះដូងដោយឥតគិតថ្លៃ ជួយសង្គ្រោះជីវិតអ្នកជំងឺជាកុមារមកពីកម្ពុជា |
កាលពី ២ សប្តាហ៍មុន ក្មេងប្រុសមានអាយុ ២ ឆ្នាំ សញ្ជាតិខ្មែរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកទេសផ្នែកកុមារលេខ១ ក្នុងស្ថានភាពអស់កម្លាំង ដង្ហើមខ្លី។ តាមរយៈអ្នកបកប្រែ អ្នកស្រី សី នា (អាយុ ២៦ឆ្នាំ សញ្ជាតិខ្មែរ ម្តាយរបស់កុមារ) បានឲ្យដឹងថា កាលពី ៤ ខែមុន កុមារនេះតែងតែក្តៅខ្លួននៅពេលរសៀល ក្អកមានស្លេស្ម និងអស់កម្លាំង ដង្ហើមខ្លី។ នៅពេលនាំកូនទៅពេទ្យ គ្រូពេទ្យប្រាប់ថា កូនរបស់គាត់មានជំងឺរលាកសួត ហើយត្រូវបានតាមដានរកជំងឺរបេង។ គាត់បានយកកូនទៅពិនិត្យសុខភាពជាច្រើនដង ហើយត្រូវបានចេញវេជ្ជបញ្ជាឱ្យលេបនៅផ្ទះ។ល។
វេជ្ជបណ្ឌិត Nguyen Thi Phuong Chau ផ្នែកជំងឺបេះដូង មន្ទីរពេទ្យឯកទេសផ្នែកកុមារលេខ១ បានឲ្យដឹងថា នៅពេលដែលកុមារម្នាក់នោះ ត្រូវបាននាំមកមន្ទីរពេទ្យ គ្រូពេទ្យបានរកឃើញថា ក្មេងប្រុសនេះមានជំងឺបេះដូង ដែលត្រូវការការវះកាត់ជាបន្ទាន់ ដើម្បីការពារអាយុជីវិត។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុមគ្រូពេទ្យសម្រេចចិត្តធ្វើការវះកាត់សង្គ្រោះបន្ទាន់ គ្រួសាររបស់អ្នកជំងឺជាកុមារបានសុំត្រឡប់ទៅផ្ទះវិញ ដោយសារការចំណាយខ្ពស់ពេក ហើយគ្រួសារមិនអាចមានលទ្ធភាពក្នុងការវះកាត់នោះទេ។ យល់បានស្ថានភាពនៃគ្រួសារអ្នកជំងឺ គ្រូពេទ្យនៃមន្ទីរពេទ្យបានសម្រេចចិត្តធ្វើការវះកាត់សង្គ្រោះបន្ទាន់ ដោយឥតគិតថ្លៃដើម្បីជួយសង្គ្រោះជីវិតកុមារម្នាក់នេះ។ ក្រោយពេលវះកាត់បានជាងមួយសប្តាហ៍ ពេលនេះសុខភាពរបស់អ្នកជំងឺមានស្ថិរភាព និងត្រៀមចេញពីមន្ទីរពេទ្យ។ ការចំណាយលើការវះកាត់ទាំងមូលជាង ១០០ លានដុង ត្រូវបានជួយឧបត្ថម្ភដោយសប្បុរសជន ដែលកៀរគរដោយមន្ទីរពេទ្យ។
ម្តាយរបស់កុមារបានចែករំលែកថា “ពេលមកវៀតណាម ខ្ញុំបានយកលុយ ១០ លានដុងមកជាមួយ ប៉ុន្តែក្រោយមកបានត្រឹមតែមួយសប្តាហ៍ជិតអស់ហើយ ដល់ពេលគ្រូពេទ្យប្រាប់ថាកូនខ្ញុំត្រូវវះកាត់ ខ្ញុំសល់តែជាង ១ លានដុង។ ខ្ញុំមានបំណងយកកូនទៅផ្ទះ ប៉ុន្តែគ្រូពេទ្យបានជួយលើកទឹកចិត្ត និងជួយថ្លៃចំណាយ។ អាស្រ័យហេតុនេះ កូនខ្ញុំមានសុខភាពល្អដូចសព្វថ្ងៃ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូពេទ្យវៀតណាម»៕
![]() ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៨ (ITE HCMC 2024) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា។ ដោយមានប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព ស្ថាបនាអនាគត” ពិព័រណ៍នេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Saigon (SECC)។ |
![]() នាព្រឹកថ្ងៃទី១៤ ខែមេសា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ បានសហការជាមួយសមាគមមិត្តភាពវៀតណាម-អាស៊ីអាគ្នេយ៍ទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម-ឡាវនៅទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម-ថៃនៅទីក្រុងហូជីមិញ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ នៅវត្ត Pho Minh ទីក្រុងហូជីមិញ។ |
មតិពីមិត្តអ្នកអាន