Trending now

ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិននៅរុស្ស៊ី

18:21 | 06/06/2019 (ហេង វុធ្ធី)

យុគ្គសម័យ - ក្រុមហ៊ុនបច្ចេកវិទ្យា Huawei - ក្រុមហ៊ុនចិនមួយដែលត្រូវបានចាត់ទុកការគំរាមកំហែងផ្នែកសន្តិសុខសំរាប់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយជាមួយក្រុមហ៊ុនទូរគមនាគមន៍ MTS ដើម្បីអភិវឌ្ឍបណ្តាញ 5G នៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយ។

អនុប្រធានក្រុមប្រឹក្សារដ្ឋនិងជាប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei លោក Guo Ping និង ប្រធានក្រុមហ៊ុនទូរគមនាគមន៍ MTS លោក Alexei Kornya (រូបថត៖laodong.vn)


កិច្ចប្រជុំនេះត្រូវបានចុះហត្ថលេខានៅខាងក្រៅជំនួបពិភាក្សារវាងប្រធានរដ្ឋចិន ស៊ីជីនភីង និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងម៉ូស្គូ។ ពិតណាស់ថា កិច្ចព្រមព្រៀងនេះបញ្ជាក់ពី "ការអភិវឌ្ឍបច្ចេកវិទ្យា 5G ហើយនឹងឈានទៅមុខគេក្នុងការអនុវត្តបណ្តាញសម័យជំនាន់ទី៥ នៅឆ្នាំ ២០១៩ -២០២០"។ លោក Guo Ping អនុប្រធានក្រុមប្រឹក្សារដ្ឋនិងជាប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះនៅក្នុងវិស័យដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រដូចជា 5G ។

ក្រុមហ៊ុនទូរគមនាគមន៍ចិននេះ បានធ្លាក់ចូលទៅក្នុងស្ថានការណ៍មិនសូវល្អចាប់តាំងពីខែឧសភាកន្លងទៅ ខណៈដែលរដ្ឋាភិបាលអាមេរិក លោក Donald Trump បានហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យលក់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ទៅឱ្យក្រុមហ៊ុន Huawei ។អ្នកជំនាញបានអះអាងថា សេចក្តីសម្រេចចិត្តរបស់អាមេរិកដែលមានសុពលភាពក្នុងរយៈពេល ៣ ខែ ដោយគំរាមកំហែងដល់ក្រុមហ៊ុន ដែលធ្លាបពឹងផ្អែកយ៉ាងខ្លាំងលើបន្ទះឈីបរបស់សហរដ្ឋអាមេរិក ដើម្បីផលិតទូរស័ព្ទ។ ក្រុមហ៊ុនមួយចំនួនបានឈប់សហការជាមួយក្រុមហ៊ុន Huawei ដែលក្នុងនោះមាន Google ដែលជាអង្គភាពមានកម្មសិទ្ធលើប្រព័ន្ធ Android ដែលភាគច្រើនប្រើប្រាស់ក្នុងទូរស័ព្ទស្មាតហ្វូននៅលើពិភពលោក៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ