Trending now

វៀតណាមគោរពចំពោះសាមគ្គីភាព និងការជួយឧបត្ថម្ភទាន់ពេលវេលារបស់ សហគមន៍អន្តរជាតិនិងប្រជាជនវៀតណាមនៅបរទេសក្នុងការជម្នះពុះពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី

10:05 | 20/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

អ្នកនាំពាក្យក្រសួងការបរទេសបានជូនដំណឹងថា រហូតមកដល់ពេលនេះ សហ គមន៍ជនវៀតណាមនៅក្រៅប្រទេសបានបរិច្ចាគ និងឧបត្ថម្ភដោយផ្ទាល់នូវទឹកប្រាក់ ចំនួន ១៣ ពាន់លានដុង (ជិត ៥៣០ ពាន់ដុល្លារអាមេរិក) ហើយនឹងបន្តបរិច្ចាគបន្ថែម ទៀតដើម្បីជួយឧបត្ថម្ភដល់បណ្ដាមូលដ្ឋាន ប្រជាជនដែលរងគ្រោះដោយសារខ្យល់ព្យុះ។

វៀតណាម-កម្ពុជា ពង្រឹងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ស្ថានទូតនៃបណ្តាប្រទេសប្តេជ្ញារួមដំណើរនិងជួយវៀតណាមជំនះផលវិបាកបណ្តាលពីគ្រោះធម្មជាតិ
វៀតណាមគោរពចំពោះសាមគ្គីភាព និងការជួយឧបត្ថម្ភទាន់ពេលវេលារបស់ សហគមន៍អន្តរជាតិនិងប្រជាជនវៀតណាមនៅបរទេសក្នុងការជម្នះពុះពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី
វៀតណាមគោរពចំពោះសាមគ្គីភាព និងការជួយឧបត្ថម្ភទាន់ពេលវេលារបស់ សហគមន៍អន្តរជាតិនិងប្រជាជនវៀតណាមនៅបរទេសក្នុងការជម្នះពុះពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី

នារសៀលថ្ងៃទី ១៩ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារ ព័ត៌មានអំពីសហគមន៍អន្តរជាតិ និងប្រជាជនវៀតណាមនៅក្រៅប្រទេសដែលមាន សកម្មភាពជួយឧបត្ថម្ភប្រជាជននៅតំបន់រងគ្រោះដោយព្យុះទីហ្វុង យ៉ាហ្គី នៅប្រទេស វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា វៀតណាមគោរពជានិច្ចចំពោះសាមគ្គីភាពដ៏មានតម្លៃ ការលើក ទឹកចិត្ត សាកសួរសុខទុក្ខ និងការជួយឧបត្ថម្ភដោយទាន់ពេលវេលារបស់សហគមន៍ អន្តរជាតិ និងសហគមន៍ជនវៀតណាមនៅក្រៅប្រទេសចំពោះរដ្ឋាភិបាល និងប្រជាជន វៀតណាម ដើម្បីរួមដៃគ្នាជំនះពុះពារលើការខូចខាតដ៏ធំធេងដែលបណ្តាលមកពីគ្រោះ មហន្តរាយធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់។ អាស្រ័យហេតុនោះ ជួយវៀតណាមរក្សា ស្ថិរភាពស្ថានការណ៍ ស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ ហើយជំរុញកំណើន។

អ្នកនាំពាក្យក្រសួងការបរទេសបានជូនដំណឹងថា រហូតមកដល់ពេលនេះ សហ គមន៍ជនវៀតណាមនៅក្រៅប្រទេសបានបរិច្ចាគ និងឧបត្ថម្ភដោយផ្ទាល់នូវទឹកប្រាក់ ចំនួន ១៣ ពាន់លានដុង (ជិត ៥៣០ ពាន់ដុល្លារអាមេរិក) ហើយនឹងបន្តបរិច្ចាគបន្ថែម ទៀតដើម្បីជួយឧបត្ថម្ភដល់បណ្ដាមូលដ្ឋាន ប្រជាជនដែលរងគ្រោះដោយសារខ្យល់ព្យុះ៕

វៀតណាមធានាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ វៀតណាមធានាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ

ថ្ងៃទី ២១ ខែកញ្ញាជារៀងរាល់ឆ្នាំគឺជាទិវាសន្តិភាពអន្តរជាតិ។ សម្រាប់វៀតណាម ការធានាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាទិសដៅចុងក្រោយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងពិភពលោក ក៏ដូចជានៅតាមប្រទេសនីមួយៗ។ មិនត្រឹមតែរក្សាសន្តិភាពជូនប្រទេសជាតិប៉ុណ្ណោះទេ វៀតណាមបាននិងកំពុងរួមចំណែកចូលក្នុងការងាររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាកត្តាសំខាន់រួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

វៀតណាម-កម្ពុជា ពង្រឹងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន វៀតណាម-កម្ពុជា ពង្រឹងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

នាថ្ងៃទី១៨ ខែកញ្ញា នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន សហការជាមួយនាយកដ្ឋាននគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន (ក្រសួងនគរបាលវៀតណាម) និងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំត្រីភាគីលើកទី៤។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី