Trending now

ស្ថានទូតនៃបណ្តាប្រទេសប្តេជ្ញារួមដំណើរនិងជួយវៀតណាមជំនះផលវិបាកបណ្តាលពីគ្រោះធម្មជាតិ

15:28 | 19/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានរៀបចំពិធីទទួលជំនួយសង្គ្រោះបន្ទាន់ ជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi។

សម្ព័ន្ធអង្គការមិត្តភាពវៀតណាម ប្រមូលការឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi នាយករដ្ឋមន្ត្រី អញ្ជើញលើកឡើង៦ចំណុចជា “ខ្នងបង្អែកវៀតណាម”
រូបថត៖ TTXVN
រូបថត៖ TTXVN

នៅឯពិធីទទួល អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានជម្រាបជូននូវព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការជំនះពុះពារលើផលវិបាកបណ្តាល ពីគ្រោះធម្មជាតិ។ រហូតមកដល់ពេលនេះ វៀតណាមទទួលបានប្រហែល ១៥ លានដុល្លារអាមេរិកនិងទំនិញសំខាន់ៗចំនួន ២០០ តោនពីអង្គការអន្តរជាតិនិងស្ថានទូតនានា។ ទំនិញជាជំនួយបាននិងកំពុងត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា ការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមនឹងបន្តសហការជាមួយដៃគូ កាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាមដើម្បីកៀងគរធនធានសម្រាប់រួមចំណែកដោះស្រាយឱ្យបានឆាប់រហ័សនូវផលវិបាកបណ្តាលពីគ្រោះធម្មជាតិ។

ក្នុងពិធីទទួលនោះ តំណាងស្ថានទូតនៃប្រទេសនានាបានប្រគល់ជំនួយឧបត្ថម្ភជានិមិតសញ្ញាជូនដល់ប្រជាជន នៅតំបន់រងគ្រោះធម្មជាតិ។ ជាក់ស្តែង ស្ថានទូតអង់គ្លេស ឧបត្ថម្ភ ប្រាក់ចំនួន ១,៣ លានដុល្លារ (ស្មើនឹង ១ លានផោន) ស្ថានទូតឥណ្ឌា ឧបត្ថម្ភ ១ លានដុល្លារ (ជាសម្ភារៈសង្គ្រោះ) និងស្ថានទូតអាមេរិកប្រចាំនៅវៀតណាម ឧបត្ថម្ភ ១ លានដុល្លារអាមេរិក ស្ថានទូតនូវែលសេឡង់ឧបត្ថម្ភ ៦២០ ពាន់ដុល្លារ ស្ថានទូតអូស្ត្រាលីឧបត្ថម្ភ ២ លានដុល្លារ ស្ថានទូតកូរ៉េខាងត្បូងជួយឧបត្ថម្ភ ២លានដុល្លារអាមេរិក។ តំណាងស្ថានទូតដែលចូលរួមបានសន្យាថានឹ ងបន្តរួមដំណើរ និងជួយវៀតណាមជំនះពុះពារផលវិបាកបណ្តាលពីគ្រោះធម្មជាតិយ៉ាងឆាប់រហ័ស៕

នាយករដ្ឋមន្ត្រី អញ្ជើញលើកឡើង៦ចំណុចជា “ខ្នងបង្អែកវៀតណាម” នាយករដ្ឋមន្ត្រី អញ្ជើញលើកឡើង៦ចំណុចជា “ខ្នងបង្អែកវៀតណាម”

នាយប់ថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមកម្មវិធី “ខ្នងបង្អែក វៀតណាម” ដែលជាកម្មវិធីទូរទស្សន៍ពិសេសឆ្ពោះទៅប្រជាជននៅតំបន់រងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលមកពីខ្យល់ព្យុះទីហ្វុង Yagi (ព្យុះលេខ ៣) ដែលបានកើតឡើងនាពេលថ្មីៗនេះ។

វៀតណាម៖ ការស្តារផលិតកម្មនិងអាជីវកម្មឡើងវិញបន្ទាប់ពីព្យុះទីហ្វុង Yagi វៀតណាម៖ ការស្តារផលិតកម្មនិងអាជីវកម្មឡើងវិញបន្ទាប់ពីព្យុះទីហ្វុង Yagi

ក្រសួងផែនការ និងវិនិយោគវៀតណាមបានធ្វើការប៉ាន់ប្រមាណថា ការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Yagi អាចបណ្ដាលឲ្យ GDP វៀតណាមក្នុងឆ្នាំនេះថយចុះ ០,១៥%។ ជិតមួយសប្តាហ៍បន្ទាប់ពីព្យុះ ការស្ដារផលិតកម្ម និងអាជីវកម្មឡើងវិញកំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លា ដើម្បីតាមទាន់នូវដំណើរការផលិតកម្មក្នុងពេលឆាប់ៗ ហើយខិតខំសម្រេចបានកំណើន ៧% ក្នុងឆ្នាំ២០២៤។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា