Trending now

បើកសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងកងទ័ពប្រជាជនវៀតណាមនិងកងយោធពលខេមរភូមិន្ទ

10:59 | 16/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

បណ្ដាញទាក់ទងទាន់ហេតុការណ៍នេះ គឺដើម្បីពិភាក្សាឲ្យទាន់ពេលវេលាអំពីបញ្ហានានាដែលជា កង្វល់រួមរបស់ភាគីទាំងពីរ។ នេះគឺជាគម្រោងដ៏មានអត្ថន័យសំខាន់ រួមចំណែកធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក។

ប្រធានតុលាការកំពូលនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ចុះហត្ថលេខាលើខ្លឹមសារនៃការទប់ស្កាត់បទល្មើស និងការដោះស្រាយវិវាទរដ្ឋប្បវេណីឆ្លងដែន ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា
លោកឧត្តមសេនីយឯក Huynh Chien Thang បានចុះហត្ថលេខាលើកំណត់ហេតុនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងកងទ័ពវៀតណាមនិងកម្ពុជា។
លោកឧត្តមសេនីយឯក Huynh Chien Thang បានចុះហត្ថលេខាលើកំណត់ហេតុនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងកងទ័ពវៀតណាមនិងកម្ពុជា។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដាញទាក់ទងទាន់ហេតុការណ៍រវាងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅព្រឹក ថ្ងៃទី ១៥ សីហា។ លោកឧត្តមសេនីយឯក Huynh Chien Thang អគ្គមេបញ្ជាការរងនៃ កងទ័ពប្រជាជនវៀតណាម និងលោកនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាសហអធិបតីក្នុងពិធី នៅឯចំណុចទាំង២នៃបណ្ដាញទាក់ទងនេះ គឺទីស្នាក់ការអគ្គសេនាធិការដ្ឋានកងទ័ព ប្រជាជនវៀតណាម និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

បណ្ដាញទាក់ទងទាន់ហេតុការណ៍នេះ គឺដើម្បីពិភាក្សាឲ្យទាន់ពេលវេលាអំពីបញ្ហានានាដែលជា កង្វល់រួមរបស់ភាគីទាំងពីរ។ នេះគឺជាគម្រោងដ៏មានអត្ថន័យសំខាន់ រួមចំណែកធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ វង្ស វាសនា បានពាំនាំនូវការ សាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជូនចំពោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម៕

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

លេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យគមនាគមន៍និងដឹកជញ្ជូនសហការជាមួយលេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យបច្ចេកទេស Cao Thang និងគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាននិស្សិតឡាវនៅទីក្រុងហូជីមិញ ទើបរៀបចំការប្រកួតកីឡាមិត្ដភាពរវាងនិស្សិតរបស់សាលាជាមួយនិស្សិតឡាវ-កម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព

ប្រទេសវៀតណាមមានព្រំប្រទល់ដីគោកជាប់ជាមួយប្រទេសចំនួនបីគឺ ចិន ឡាវ និងកម្ពុជា។ នៅខ្សែព្រំដែនទាំងបី ប៉ុស្តិ៍ការពារព្រំដែន មូលដ្ឋាន និងប្រជាជននៅសងខាងព្រំដែន សុទ្ធតែមានទំនាក់ទំនងស្និទ្ធស្នាលជិតស្និទ្ធ។ ទំនាក់ទំនងល្អនោះបាន និងកំពុងត្រូវបានពូនជ្រំដើម្បីឱ្យភាគីទាំងពីររួមគ្នារក្សា លើកស្ទួយ និងកសាងជីវភាពរស់នៅដ៏ល្អប្រសើរ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម
ថៃ​បញ្ជាក់​ថា ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​នៅ​មាន​ស្ថិរភាព