Trending now

ស្កឹមស្កៃវិមាន Kien Trung - ដំណាក់ព្រះមហាក្សត្រពីរអង្គចុងក្រោយនៃរាជការង្វៀន

11:18 | 06/08/2024 យោងតាមកាសែតរូបថតវៀតណាម

បន្ទាប់ពីជាង​៧០​ឆ្នាំ​ថិតថេរ​ក្រោម​រូបរាង​សំណង់​បុរាណ​​ និទាឃរដូវ​ឆ្នាំ​រោង​២០២៤ វិមាន​កៀន​ត្រុង (Kien Trung)​ ជា​សំណង់មួយ​ក្នុង​ចំណោម​សំណង់ស្ថាបត្យកម្ម​ធំ​ទាំង​៥​ ដែល​ដេក​នៅលើអ័ក្ស​កណ្តាល​ នៃរាជ​ដំណាក់ ហើយ​ក៏ជា​​ទីប្រព្រឹត្តិទៅនូវរាជកិច្ច និងសកម្មភាព​​នៃ​ព្រះ​មហាក្សត្រ​ពីរ​អង្គ​ចុងក្រោយ​នៃរាជការ​ង្វៀន​ បាន​សំណងឡើង​វិញ​នូវ​​​រូបរាង​ធំស្កឹមស្កៃ​ដូចដើម​ ដើម្បី​ទុកបន្ត​និទានរឿង​រ៉ាវ​ចំណាប់អារម្មណ៍ ​អំពី​វិមាននៃរាជការង្វៀន​ និង ព្រឹត្តិការណ៍ចារ​ស្លាកស្នាម​ប្រវត្តិសាស្ត្រមាតុភូមិ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien៖ ដំណើរការបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ត្រូវសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃសម័យកាល Trung Khanh - បេះដូងនៃទេសចរណ៍ខេត្ត Cao Bang
សួន​ច្បារ​រាជដំណាក់​ សំឡឹង​ពី​យ៉រ​ជាន់ទី​២ ​នៃវិមាន​កៀន​ត្រុង (Kien Trung)​។
សួន​ច្បារ​រាជដំណាក់​ សំឡឹង​ពី​យ៉រ​ជាន់ទី​២ ​នៃវិមាន​កៀន​ត្រុង (Kien Trung)​។

វិមានកៀនត្រុង (Kien Trung) ​មិនត្រឹមតែ​ជា​សំណង់​ស្ថាបត្យកម្ម​ធំ​ និង មាន​អត្ថន័យ​សំខាន់​ក្នុងរាជ​ដំណាក់(រាជវាំងហ្វេ) ទីនេះនៅបាន​ផ្សារភ្ជាប់​ជាមួយ​ស្លាកស្នាម​ប្រវត្តិសាស្រ្ត​នៃប្រទេសជាតិ​។ នេះជា​ទីកន្លែងធ្វើការ​ សកម្មភាព ​នៃព្រះ​មហាក្សត្រ​ពីរ​អង្គ​ចុង​ក្រោយ​នៃ​រាជការង្វៀន​ គឺស្តេច​ខាយ​ឌិញ (Khai Dinh) និង​ ស្តេច​បាវ​ដាយ​ (Bao Dai)។​ វិមាន​កៀនត្រុង (Kien Trung) ​នៅបាន​ស្គាល់ដល់​ជាទីកន្លែង​ស្តេច​ខាយ​ឌិញ​ (Khai Dinh) សោយ​ទិវង្គត​ (ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ១៩២៥) និង​ជា​ទីអគ្គ​​មហេសី​ណាម​ផឿង​ (Nam Phuong) (ភរិយាស្តេច​បាវដាយ - Bao Dai​) ប្រសូតរាជបុត្របាវ​ឡុង​ (Bao Long) (ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៣៦)។ ជាពិសេស​ ទីនេះក៏ជាកសិណសាក្សី​នៃព្រឹត្តិការណ៍​ប្រវតិ្តសាស្រ្តមួយ​។​ នោះគឺ​​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​១៩៤៥ នៅទីនេះស្តេច​បាវដាយ (Bao Dai) ​ជំនួប​ដំបូង​ ជាមួយ​គណៈ​​ប្រតិភូ​រដ្ឋាភិបាល​បណ្តោះអាសន្ន​វៀតណាម​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ដើម្បីប្រជុំការ​ដាក់​រាជ​ ក្នុងនោះ​មានការពិភាក្សាអំពី​ខ្លឹមសារ​ព្រះរាជសារ​ដាក់​រាជ ​ដែលស្តេច​​បាវដាយ​ (Bao Dai) អំណាន​​នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ១៩៤៥ នៅ​ចំពោះមុខប្រជានុរាស្រ្ត​ហ្វេ​ ដាក់សញ្ញាខណ្ឌ​បញ្ចប់​អត្ថិភាព​រាប់ពាន់ឆ្នាំ ​នៃរបប​សក្តិភូមិ​ បើកចេញ​យុគសម័យ​ថ្មីមួយ​​ ឯករាជ សេរីភាព ចំពោះ​សម្ទុះ​​ជ័យ​ជំនះត្រចះត្រចង់ ​នៃបដិវត្តខែសីហា​ ​ដណ្តើម​រដ្ឋអំណាច​ត្រឡប់មក​ដៃប្រជាជន​។ គួរ​សោកស្តាយ​២៤ឆ្នាំក្រោយ​ នៅឆ្នាំ​១៩៤៧ ដោយ​មាន​សង្គ្រាម​ សំណង់នេះត្រូវបំផ្លាញទាំងស្រុង​ នៅសេសសល់​តែ​ខឿន​។​

ទិដ្ឋភាព​វិមាន​កៀន​ត្រុ​ង (Kien Trung) សំឡឹង​ពី​ទិស​រាជវាំងហ្វេ​ខាង​ត្បូង​។
ទិដ្ឋភាព​វិមាន​កៀន​ត្រុ​ង (Kien Trung) សំឡឹង​ពី​ទិស​រាជវាំងហ្វេ​ខាង​ត្បូង​។

ប្រវត្តិ​កសាង​វិមាន​កៀន​ត្រុង (Kien Trung) ឆ្លងកាត់ដំណាក់កាល​ជាច្រើន។ ដំបូង​ នៅ​ទីកន្លែងនេះ ធ្លាប់​មាន​សំណង់ពីរ​ នោះគឺ​អគារ​មិញ​វៀន (Minh Vien) រួចដល់​អគារ​យូគឺវ​ (Du Cuu)។ អគារ​មិញ​វៀន​ (Minh Vien) បាន​កសាង​នៅ​ឆ្នាំ​១៨២៧ ក្រោម​សម័យ​កាលស្តេច​មិញ​ម៉ាង (Minh Mang)។ នេះជាអគារ​​​ធ្វើដោយ​ឈើដែល​មានទំហំធំ​ រួម​៣ជាន់ កម្ពស់​១៥,៨០ម៉ែត្រ​ ជាទីកន្លែង​សម្រាប់ស្តេច​ឡើងទស្សន៍​ និង លំហែកាយ​។ ដល់​​សម័យ​កាល​ស្តេច​ធេវទ្រី​ (Thieu Tri) ព្រះអង្គ​​បាន​បង្គាប់​ឱ្យ​ជួសជុល​អគារ​មិញ​វៀន​ (Minh Vien) និង ដាក់​លើដំបូលនូវ​​គ្រាប់គជ់មួយ ពេល​​រាត្រី​បញ្ចេញពន្លឺ​។ អគារ​មិញ​វៀន (Minh Vien) ​​បាន​ស្តេច​ធេវទ្រី (Thieu Tri) រាប់បញ្ចូល​​​ជា​ទេសភាព​ដំបូង ​​ក្នុងចំណោម​​រម្មណីយដ្ឋានទាំង២០​នៃទឹកដី​ធឹនគិញ (Than Kinh)​។ ក៏ប៉ុន្តែ សំណង់​ស្ថាបត្យកម្ម​នេះ បានបែកបាក់​ខ្ទិកខ្ទី​​​ក្រោមសម័យកាល​​ស្តេច​ទឺឌឺក (Tu Duc)​​។ ដល់ឆ្នាំ​១៩១៣ ស្តេច​យីតឹន​ (Duy Tan) បានបង្គាប់​​ឱ្យ​កសាងអគារបែបថ្មី​ ​នៅលើ​ខឿន​​អគារ​ចាស់នេះ ដាក់ឈ្មោះ​ថា អគារ​យូគឺវ​(Du Cuu)​។ អគារ​ថ្មី​នេះ មានតែ២ជាន់ ជាមួយស្ថាបត្យកម្មមិនសូវ​ស្មុគ​ស្មាញ​ជា​ប៉ុន្មាន​។​

ក្រោយពេល​សោយ​រាជ​នៅឆ្នាំ១៩១៦ ស្តេច​ខាយ​ឌិញ (Khai Dinh) ​​បាន​ប្តូរឈ្មោះ​អគារ​យូគឺវ (Du Cuu) ​ទៅ​ជា​អគារ​កៀន​ត្រុង​ (Kien Trung) ប៉ុន្តែ​ក្រោយ​មក​ (ចាប់​ពី​ឆ្នាំ១៩២១ ដល់​ឆ្នាំ​១៩២៣) ព្រះអង្គ​បង្គាប់​​ឱ្យ​កសាង​អគារ​កៀនត្រុង​ថ្មីទាំងស្រុង​​​ឡើងវិញ ជាមួយរចនាបថ​លាយ​ចម្រុះ ​រវាង​ស្ថាបត្យកម្ម​បារាំង​ ស្ថាបត្យកម្ម​រុង​រឿង​ឡើងវិញ ​នៃប្រទេសអ៊ីតាលី​ និង ស្ថាបត្យកម្ម​បុរាណ​វៀតណាម​។ សំណង់​វិមាន​កៀន​ត្រុង​ (Kien Trung) ថ្មីទាំង​ស្រុង ​បាន​ស្តេច​ខាញ​ឌិញ (Khai Dinh) បង្គាប់​​ឱ្យ​កសាង​ដោយ​បច្ចេកទេស​សម័យ​ថ្មី​ និង គ្រឿង​​សម្ភារៈ​រឹងមាំ​ដូចជា៖ ​ស៊ីម៉ង់ ដែក​ថែប​ អំបែងសឺឡែន​​ កញ្ចក់។ល។ ហេតុនេះ​សំណង់នេះ​មាន​គ្រឿង​ទំនើប​ច្រើន​បង្គួរ​ដូចជា​៖ អំពូល​ភ្លើង​ ទឹកម៉ាស៊ីន កាំច្រួតបាញ់​ទឹក​ បង្គោលការពារ​​រន្ទះ​ ទ្វារ​ដែក។ល។​

ក្រោយ​ពេល​ស្តេច​ខាយ​ឌិញ (Khai Dinh) ​ចូល​ទិវង្គត​​ ស្តេច​បាវដាយ​ (Bao Dai) បានបង្គាប់​​ឱ្យ​ជួស​ជុល​វិមាន​ បំពាក់បន្ថែម​គ្រឿង​ប្រដាប់​ងាយ​ស្រួល នៃ​​លោក​ខាងលិច​។ ចាប់ពី​​នោះ វិមាន​កៀន​ត្រុង (Kien Trung) ​ក្លាយ​ជា​ទីកន្លែង​សោយ​អាហារ​រួមគ្នា​​​នៃរាជវង្សស្តេច​ ​រួមមាន​៖ ស្តេច​បាវដាយ​ (Bao Dai) អគ្គ​មហេសី​ណាម​ផឿង (Nam Phuong) ​រាជបុត្រ​បាវ​ឡុង (Bao Long) បុត្រីផឿង​ម៉ាយ​ (Phuong Mai) ផឿង​ឡៀន​ (Phuong Lien) ផឿង​យុង​ (Phuong Dung) និង រាជបុត្រ​បាវ​ថាំង​ (Bao Thang)។

បរិយាកាស​តុបតែង​ដ៏ចំណាប់អារម្មណ៍​ ខាងក្នុង​នៃវិមានកៀន​ត្រុង (Kien Trung)​។
បរិយាកាស​តុបតែង​ដ៏ចំណាប់អារម្មណ៍​ ខាងក្នុង​នៃវិមានកៀន​ត្រុង (Kien Trung)​។

បន្ទាប់​៧២ឆ្នាំថិតថេរក្រោម​រូបរាង​សំណង់បុរាណ​ នៅ​ឆ្នាំ២០១៩ មជ្ឈមណ្ឌល​អភិរក្ស​កេរដំណែល​​ទីក្រុង​បុរាណ​​ហ្វេ​ បានបើកការដ្ឋាន​សាងសង់​​​គម្រោងការ​ជួសជុល​ ស្តារ​ឡើង​វិញ​ និងកែលម្អរ​កេរដំណែល​វិមាន​កៀន​ត្រុង​ (Kien Trung) ជាមួយនឹង​ថវិកាវិនិយោគ​ជាង​​១២៣ពាន់លានដុង​។ សំណង់​បាន​ធ្វើ​នៅ​លើផ្ទៃដី​ជាង​៣,៨០០ម៉ែត្រ​ការេ​។ អង្គភាព​សាងសង់​បាន​រក្សា​រចនាសម្ពន្ធ​ខឿន​ធារ​ដែលមាន​នៅ​ស្រាប់​ ជៀសវាង​ប៉ះពាល់ដល់​កក្តា​ដើម​នៃកេរដំណែល​។ គម្រោងការ​រួមមាន​ផ្នែកការ​ងារ​មួយ​ចំនួន​ដូចជា​៖ ជួសជុល​ស្តារឡើងវិញ​អគារកណ្តាល​ នៃវិមាន​កៀនត្រុង (Kien Trung) ​រួមមាន​ពី​រជាន់​ ខ្ពស់ប្រហែល​១៤ម៉ែត្រ​ ផ្ទៃដី​កសាង​ប្រហែល​៩៧៥ម៉ែត្រការេ, ជួសជុល​ ស្តារ​ប្រព័ន្ធ​របង​ជុំវិញ ប្រព័ន្ធ​បង្កាន់ដៃ សួនច្បារ​ខាងមុខ ​ខាងក្រោយ​ និង កាំជណ្តើរ​។ល។ ក្រៅពីនោះ​ គម្រោង​នៅ​កែលម្អរ​សំណង់​តូចៗ​ជុំវិញ​ដូចជា​ ថ្ម​ថ្កល់ កាំច្រួច​បាញ់ទឹក​ កាំភ្លើង​ធំ​ ប៉ុស្តិ៍​​យាម​ ប្រព័ន្ធ​រុក្ខជាតិ​ អភិរក្ស​ខឿន​ធា​រអគារ​​ដុង​គុង (Dong Cung) បណ្ណាល័យ​ បន្ទប់​អង្គរក្សការពារ​ព្រះមហាក្សត្រ​ និង បន្ទប់​ព្រះបរមរាជហត្ថលេខា​។ល។​

សម្រស់ប្រណីត​នៃ​​សិល្បៈ​ដាំ​សឺឡែន ​នៅ​​វិមាន​កៀន​ត្រុង (Kien Trung)​។
សម្រស់ប្រណីត​នៃ​​សិល្បៈ​ដាំ​សឺឡែន ​នៅ​​វិមាន​កៀន​ត្រុង (Kien Trung)​។

ក្រោយ ​៥ ឆ្នាំ​ស្តារឡើងវិញ និងកែលម្អរ​ កេរដំណែលវិមាន​កៀន​ត្រុង​ (Kien Trung) បាន​សាងសម្រេច​ និងដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ​ ឧទ្ទេសនាម​ដល់​ប្រជាជន​ និង ភ្ញៀវទេសចរ​នាឱកាស​​បុណ្យ​ចូល​ឆ្នាំថ្មី​ ឆ្នាំរោង​​២០២៤។ តាម​អ្នក​ឯកទេស​ ទន្ទឹម​នឹង​​តម្លៃប្រវត្តិសាស្រ្ត​​ វិមានកៀន​ត្រុង (Kien Trung) ​នៅ​មានតម្លៃធំធេង​​អំពី​ស្ថាបត្យកម្ម​ និង វិចិត្រសិល្បៈ​ ពីព្រោះ​​វា​មានលក្ខណៈ​គ្រប់​គ្រាន់​​នៃសំណង់​រចនាបថ​ឥណ្ឌូចិន​​មួយ​ ជាពិសេស​​គឺ​សិល្បៈដាំ​សឺឡែន​​ជា​​លក្ខណៈ​ដោយ​ឡែក​ បង្កើត​មុខមាត់គំរូ​​សម្រាប់​ស្ថាបត្យកម្ម​រាជវាំង នៃ​រាជការ​​ង្វៀន​។​

ជាមួយ​តម្លៃស្ថាបត្យកម្ម​ ប្រវត្តិសាស្រ្ត​ពិសេស ចាប់តាំង​ពីពេល​​បើក​ឱ្យ​ភ្ញៀវទេសចរ​​​ចូលទស្សនា​​វិមាន​កៀន​ត្រុង​ (Kien Trung) ទាក់ទាញ​បាន​​ប្រជាជន ភ្ញៀវទេសចរ និង ជនបរទេស​​រាប់ម៉ឺននាក់ អញ្ជើញមកទស្សនា​ ស្វែង​យល់​អំពី​បរិយាកាស​​វប្បធម៌​​រាជវង្ស​​ង្វៀន​។ នៅ​ពេល​​ខាងមុខ ទន្ទឹម​​បរិយាកាសតាំង​បង្ហាញ​​វត្ថុបុរាណ​រាជវាំង​ នៅទាំង​ជាទីកន្លែង​ប្រារព្ធឡើង​​​ព្រឹត្តិការណ៍​វប្បធម៌​ទាក់ទាញ​ ពិសេស​​សម្រាប់បម្រើ​​តម្រូវការ​ភ្ញៀវទេសចរ​ចូលមក​​ទស្សនា៕​

សម្រស់ទឹកធ្លាក់ Co La នៅតំបន់ភ្នំ Trung Khanh, Cao Bang សម្រស់ទឹកធ្លាក់ Co La នៅតំបន់ភ្នំ Trung Khanh, Cao Bang

យុគសម័យ - Cao Bang គឺជាគោលដៅដ៏ល្បីល្បាញមួយដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ និងល្បាក់ទឹកជ្រោះកំណាព្យដ៏ស្រស់ស្អាត។ ភាពលេចធ្លោក្នុងចំណោមនោះ គឺទឹកធ្លាក់ Co La ដែលមិនត្រឹមតែមានភាពស្រស់ស្អាតបែបកំណាព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរជាមួយនឹងបរិយាកាសស្រស់ស្រាយ និងស្អាតផងដែរ។

ប្រវត្តិវីរភាពរបស់ Hai Ba Trung ត្រូវបានបង្កើតឡើងវិញដោយបច្ចេកវិទ្យាទំនើប ប្រវត្តិវីរភាពរបស់ Hai Ba Trung ត្រូវបានបង្កើតឡើងវិញដោយបច្ចេកវិទ្យាទំនើប

កាលពីយប់ថ្ងៃទី ១៥ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៦ កើតខែមិកសិរ) ពិធីរំលឹកខួប ១៩៨៤ ឆ្នាំ នៃការបះបោរ Hai Ba Trung និងពិធីបើកពិធីបុណ្យប្រាសាទ Hai Ba Trung និទាឃរដូវឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស ប្រាសាទ Hai Ba Trung (ស្រុក ...

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព