Trending now

ជប៉ុន​បាន​អះអាងថា​​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អគ្គិសនី​និង​ធ្វើ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​កំពង់ផែ​ទឹក​ជ្រៅ​

16:58 | 23/10/2019 (សរុបដោយវិច្ឆិកា)

លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មិ (Masahiro Mikami) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ប្រទេស​ជប៉ុន​នឹង​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អគ្គិសនី និង ការធ្វើ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ក្រុង ព្រះសីហនុ និង វិស័យ​ជាច្រើន​ទៀត​ដូចជា​ដោះមីន​និង​បន្ត​ជួយ​កម្ពុជា​ក្នុងការ​ជំរុញ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក ម៉ាសាហ៉ីរ៉ូ មីកាមិ (Masahiro Mikami) និងសម្តេច​តេ​ជោ ហ៊ុន សែន។ (ប្រភព៖ FN)

លោកឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជម្រាប់ដូចនេះនៅ​ព្រឹក​ថ្ងៃទី ២៣​តុលា​នេះ​ក្នុងឱកាស​ដែល​រូបលោក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។​

​បើតាម​ប្រសាសន៍​លោក កៅ កឹម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​នោះ​លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មិ បញ្ជាក់ថា​ប្រទេស​ជប៉ុននៅតែ​បន្តធ្វើ​កិច្ច សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​រួមទាំង​គាំទ្រ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង ថែមទៀត​ដូចជា​ផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង វិស័យ​ផ្សេងទៀត​។

​លោក​រាជទូត​បាន​ប្ដេជ្ញាចិត្ត​ថា​នៅក្នុង​អា​ណិ​ត្ត​ការទូត​របស់លោក​នៅ​កម្ពុជា​លោក​នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែមាន​រីក ចម្រើន​ទទួលផល​ផ្លែផ្កា​និង​ជោគជ័យ​កាន់តែ​ធំធេងៗ​ទៀត​រវាង​ប្រទេស​ទាំងពីរ ។ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ជួយ​កម្ពុជា​ក្នុងការ​ជំរុញ​ការនាំ ចេញ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​ជប៉ុន​នៅតែ​បន្ត​ផ្ដល់ជំនួយ​ទៅដល់​វិស័យ​ដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។​លោក បន្តទៀតថា​ជប៉ុន​ចាប់អារម្មណ៍​ទៅលើ​ការផ្ដល់​ជំនួយ​លើ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​រួមទាំង​បន្តធ្វើ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​កំពង់ផែ​ក្រុងព្រះសីហនុ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​តប​ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរបាន​ឡើងដល់​កម្រិត​ខ្ពស់​ជា​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​តាមរយៈ​ការបើក​ឲ្យ​មានការ​ហោះហើរ​ត្រង់​ដែល​អាចជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ការទូត អ្នកវិនិយោគ​និង​ទេសចរណ៍​ផងដែរ​រវាង​ប្រទេស​ទាំងពីរ ។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ជប៉ុន​បាន​កើន​ឡើងជា​លំដាប់​។សម្ដេច​ចង់​បន្ត​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្តមានការ​រីកចម្រើន​ថែមទៀត​រួមទាំង​ការបណ្ដាក់ទុន​ពី​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​នាពេលខាងមុខ ​។ ស​ម្ដេចក៏​ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ ឋកិច្ចរវាង​ប្រទេស​ទាំងពីរ​មានការ​រីកចំរើន​ដូច​ទៅនឹង​វិស័យ​ផ្សេងទៀត​ផងដែរ ។ សម្តេច​ក៏បាន​អរគុណ​ប្រទេស​ជប៉ុន​ដែលជា​លើកដំបូង​ហើយ​ជប៉ុន​បានផ្ដល់ជំនួយ​លើ​វិស័យ​យោធា​ដល់​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​យោធា​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ។

​សម្ដេច​បញ្ជាក់ថា​កម្ពុជា​ចង់​ឲ្យ​ជប៉ុន​រៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​កំពង់ផែ​ព្រះសីហនុ​ឲ្យ​បាន​ឆាប់រហ័ស​និង​ទទួលជោគជ័យ​។​ដោយ​សម្តេច​បញ្ជាក់ថាការកសាង​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ជួយ​ពង្រឹងសមត្ថភាព​កំពង់ផែ​ក្នុង​ការទទួល​កប៉ាល់​ធំៗ​ដោយ​មិនបាច់​ត្រូវ​ធ្វើការ​ផ្ទែ​រ​ទំនិញ​នៅ​កំពង់ផែវៀតណាម​,សិង្ហ​បុរី​ឬ​ម៉ាឡេស៊ីជាដើម ​។ សម្ដេច​សង្ឃឹមថា​ជប៉ុន​នឹង​ជួយ​ជំរុញ​កសាង​កំពង់ផែ​ទឹក​ជ្រៅ​ដើម្បី​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​កប៉ាល់​ធំៗ​ចូល​ចត​បាន ។ សម្ដេច​តេ​ជោ​ក៏​អរគុណ​ដល់​ជប៉ុន​ដែល​បាន​ជួយ​លើ​វិស័យ​ដោះមីន​នៅ​កម្ពុជា​ហើយ​សម្ដេច​បញ្ជាក​ថា​ការដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅតែ​បន្ត​បើទោះបីជា​មានការ​ថយចុះ​ចំនួន​មីន​ក៏ដោយប៉ុន្តែ​ការងារ​នេះ​នៅតែ​ជា​ការ ងារ​អាទិភាព​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា។

ទិដ្ឋភាពនៃកិច្ចជំនួប។ (ប្រភព៖ rasmeinews)

ពាក់ព័ន្ធកំពង់ផែនេះ សម្ដេចតេជោ បានលើកឡើងថា សម្តេចចង់ឲ្យជប៉ុនរៀបចំផែនការមេក្នុងការអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យបានឆាប់រហ័ស និងទទួលជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកសាងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយពង្រឹងសមត្ថភាពកំពង់ផែក្នុងការទទួលកប៉ាល់ធំៗ ដោយមិនបាច់ផ្ទេរទំនិញមួយចំនួននៅកំពង់ផែវៀតណាម សិង្ហបុរី និងម៉ាឡេស៊ីជាដើម។

សម្ដេចតេជសង្ឃឹមថា ជប៉ុននឹងជួយជំរុញកសាងកំពង់ផែទឹកជ្រៅ ដើម្បីអាចផ្ដល់លទ្ធភាពឲ្យកប៉ាល់ធំៗ ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ សម្ដេចតេជោ ក៏អរគុណដល់ជប៉ុន ដែលបានជួយលើវិស័យដោះមីននៅកម្ពុជា។ សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែបន្ត បើទោះបីជាមានការធ្លាក់ចុះចំនួនមីនក៏ដោយ ប៉ុន្តែការងារនេះ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR