Trending now

ជប៉ុន​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដើម្បី​ការអភិវឌ្ឍន៍

15:42 | 12/08/2019 (យោងតាម vayofm)

ជប៉ុនបានបង្ហាញ​ឆន្ទ​:​របស់​ខ្លួន​ក្នុង​ការបន្តនិងជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​ឈាន​ឡើង​មួយកម្រិត​ទៀត​។

ជប៉ុន​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដើម្បី​ការអភិវឌ្ឍន៍


លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានបង្ហាញ​ឆន្ទ​:​របស់​ខ្លួន​ក្នុង​ការបន្ត និង​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​ឈាន​ឡើង​មួយកម្រិត​ទៀត​។ ការ​ថ្លែង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​នឹង​ដឹក​ជូន​។​

​លោក ស៊ុន ចាន់ថុល ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ​ដែល​បាន​ផ្តល់​ជំនួយ​ដល់​គម្រោង​សំខាន់ៗ​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជាច្រើន​របស់​កម្ពុជា រួម​ទាំង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA) ពិសេស​កិច្ចប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​៕

(យោងតាម vayofm)

(យោងតាម vayofm)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR