Trending now

បំផុ​ស​សប្តាហ៍កោះ​សមុទ្រវៀតណាមនៅខេត្ត Nha Trang

09:23 | 11/06/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ១០ មិថុនា នៅទីក្រុង Nha Trang ក្រសួងបរិស្ថាននិងធនធានធម្មជាតិ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa រៀបចំពិធីបំផុសថ្នាក់ជាតិ សប្តាហ៍កោះសមុទ្រវៀតណាម ខែសកម្មភាពដើម្បីបរិស្ថាន ជួយជ្រោមជ្រេងទិវាមហាសាគរពិភពលោក (៨ មិថុនា) និងទិវាបរិស្ថានពិភពលោក (៥ មិថុនា) ក្នុងឆ្នាំ ២០២៤។

ទីក្រុង Nha Trang (វៀតណាម) ស្ថិត​ក្នុង​ចំណោម​ទីក្រុងឆ្នេរសមុទ្រស្អាតបំផុតទាំង ៨​ នៅលើពិភពលោក​សម្រាប់អ្នកចូលនិវត្តន៍ ប្រទេសវៀតណាម៖ ភ្ញៀវអន្តរជាតិទស្សនាទីក្រុង Nha Trang កើនឡើងជាង ៤ ដងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០២៤
បំផុ​ស​សប្តាហ៍កោះ​សមុទ្រវៀតណាមនៅខេត្ត Nha Trang
បំផុ​ស​សប្តាហ៍កោះ​សមុទ្រវៀតណាមនៅខេត្ត Nha Trang

ទិវាបរិស្ថានពិភពលោកឆ្នាំ ២០២៤ ត្រូបានរៀបចំឡើងដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ដោយមានប្រធានបទ "ស្ដារឡើងវិញដីធ្លី ការប្រឆាំងនឹងគ្រោះរាំងស្ងួត និងការរីករាលដាលនៃវាលខ្សាច់"។ ប្រធានបទនេះ ត្រូវបានជ្រើសរើសពីតថភាពបច្ចុប្បន្ន ដែលមានផ្ទៃដី ៤០% របស់ភពផែនដីត្រូវបានរិចរិល ប៉ះពាល់ដោយផ្ទាល់ដល់ពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក គំរាមកំហែងដល់ពាក់កណ្តាលនៃ GDP សរុបរបស់ពិភពលោក។

ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានធម្មជាតិ លោកDang Quoc Khanh បានអំពាវនាវឲ្យមន្ទីរ ក្រសួង សាខា អង្គភាពនានានៅកម្រិតមជ្ឈិម អាជ្ញាធរមូលដ្ឋាន អង្គភាពអាជីវកម្ម និងប្រជាជនទាំងមូលចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ការរីករាលដាលនៃវាលខ្សាច់ និងការការពារបរិស្ថាន។ ក្រសួងបរិស្ថាននិងធនធានធម្មជាតិបានកំណត់ថា ប្រធានបទសំខាន់នៃសប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំនេះ គឺការគ្រប់គ្រងនិងប្រើប្រាស់លំហសមុទ្រប្រកបដោយនិរន្តរភាព។ លោករដ្ឋមន្ត្រី Dang Quoc Khanh បានសង្កត់ធ្ងន់ថា៖ “ប្រជាជនគ្រប់រូប អាជីវកម្ម និងអង្គការសង្គមនឹងក្លាយជាស្នូលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្តារឡើងវិញ ប្រឆាំងនឹងគ្រោះរាំងស្ងួត ការរីករាលដាលនៃវាលខ្សាច់ ការគ្រប់គ្រងធនធាន ការការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ជំរុញសក្តានុពល និងគុណសម្បត្តិរបស់តំបន់និងមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចក្នុងទិសដៅនិរន្តរភាព រួមចំណែកជួយវៀតណាមឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព និងសុខដុមរមនាជាមួយធម្មជាតិ”៕

Bau Trang៖ បឹង​ដ៏​ស្អាត​បំផុត​នៅ​កណ្តាល​វាល​ខ្សាច់​ស​នៅ Phan Thiet Bau Trang៖ បឹង​ដ៏​ស្អាត​បំផុត​នៅ​កណ្តាល​វាល​ខ្សាច់​ស​នៅ Phan Thiet
បទពិសោធន៍ដ៏រំភើបឡើងភ្នំដើម្បីយកឈ្នះលើ បទពិសោធន៍ដ៏រំភើបឡើងភ្នំដើម្បីយកឈ្នះលើ "ដំបូល" នៃ Nha Trang

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស