ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី២ និងថ្ងៃទី៣ ខែមេសា ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Tran Hoai Trung លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយយោធភូមិភាគទី៧ បានទៅជូនពរឆ្នាំថ្មី នៅព្រះរាជាណាចក្រកម្ពុជា។
![]() |
ក្រុមបេសកកម្មនៃយោធភូមិភាគទី៧ ថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ |
ក្រុមបេសកកម្មបានទៅជូនពរឆ្នាំថ្មីដល់លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ; អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ; បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានយោធភូមិភាគពិសេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទ; អភិបាលខេត្តស្វាយរៀង ស្ថានទូតវៀតណាម និងអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា។
ក្នុងជំនួបទាំងឡាយ លោកឧត្តមសេនីយ៍ទោ Tran Hoai Trung បានថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលបានជួយកងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ និយាយដោយឡែក ក្នុងការបំពេញល្អនូវរាល់ភារកិច្ចដែលត្រូវបានប្រគល់ជូន។
ក្នុងនោះ ជួយគាំទ្រក្នុងការរក្សាសន្តិសុខ ដើម្បីកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជួយប្រជាជនខ្មែរដើមកំណើតវៀតណាមមានស្ថិរភាពក្នុងជីវភាពរស់នៅ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីរបស់យោធភូមិភាគទី៧ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជួយគាំទ្រធុរកិច្ចវៀតណាមក្នុងផលិតកម្ម អាជីវកម្មនៅកម្ពុជា ជាពិសេសអប់រំឲ្យយុវជនជំនាន់ក្រោយនៅទូទាំងប្រទេស ក៏ដូចជាក្នុងជួរកងទ័ព ពង្រីកប្រពៃណី ថែរក្សាទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ...
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី លោកឧត្តមសេនីយ៍ទោ Tran Hoai Trung បានជូនពរថ្នាក់ដឹកនាំ និងនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មានសុខភាពល្អបរិបូរណ៍ គ្រួសារមានសុភមង្គលនិងវិបុលភាព បំពេញល្អភារកិច្ចដែលរាជរដ្ឋាភិបាល និងប្រជាជនប្រគល់ឲ្យ ប្រសិទ្ធិពរឲ្យចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ និងរវាងកងទ័ពទាំងពីរស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមត៕
មតិពីមិត្តអ្នកអាន