នាថ្ងៃទី១០ ខែមិថុនា ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ (កងទ័ពប្រជាជនវៀតណាម) ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី Do Van Banh អនុប្រធាននយោបាយយោធភូមិភាគ បានចាប់ផ្ដើមដំណើរទស្សនកិច្ច និងជូនថវិកាជំនួយរបស់រដ្ឋាភិបាលវៀតណាមដល់ខេត្ត និងយោធភូមិភាគនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីទទួលក្រុមបេសកកម្មបានធ្វើឡើងក្រោមការចូលរួមរបស់លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ។
![]() |
![]() |
![]() |
ប្រតិភូថតរូបនៅវិមានអនុស្សាវរីយ៍កងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តក្រចេះ។ |
លោក ទុយ ប៊ុនសេរីរ័ត្នមុនី និងលោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង បានថ្លែងអំណរគុណចំពោះចំណងមិត្តភាព និងការយកចិត្តទុកដាក់ពិសេសដែលលោកឧត្ដមសេនីយ៍ត្រី Do Van Banh និងក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ ផ្ដល់ដល់មូលដ្ឋាន ព្រមទាំង ជម្រាបជូនអំពីលទ្ធផលនៃការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងក្រុមជំនាញ K៧២ បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ជាមួយតំបន់ប្រតិបត្តិការសឹករងក្រចេះ។
លោកអភិបាលរងខេត្តក្រចេះ ក៏បានជូនដំណឹងដែរថា បច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនគោករវាងខេត្តទាំងពីរ គឺខេត្តក្រចេះ និងខេត្ត Binh Phuoc បានបញ្ចប់ ១០០% ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានជាប្រចាំ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងការដោះដូរទំនិញនៃប្រទេសទាំងពីរនៅតាមព្រំដែន។កម្លាំងយោធានៃភាគីទាំងពីរតែងតែពង្រឹងការសម្របសម្រួលក្នុងការយាមល្បាត និងការរក្សាស្ថិរភាពនៅតាមព្រំដែន។
លោកឧត្ដមសេនីយ៍ត្រី Do Van Banh ថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភ និងការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងប្រជាជនខេត្តក្រចេះ ក្នុងការជួយដល់ក្រុមជំនាញ K៧២ បំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ។ លោកអនុប្រធាននយោបាយយោធភូមិភាគទី៧ អបអរសាទរកម្ពុជា ដែលរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រកបដោយជោគជ័យ ហើយរំពឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងប្រជាជនខេត្តក្រចេះ បន្តសហការជាមួយក្រុមជំនាញ K៧២ យោធភូមិភាគទី៧ បំពេញភារកិច្ចដែលត្រូវបានប្រគល់។
ក្នុងឱកាសនេះ ក្រុមបេសកកម្មបញ្ជាការដ្ឋានយោធភូមិភាគីទី៧ និងតំណាងខេត្ត Binh Phuoc បានជូនអំណោយ និងថវិកាជំនួយឆ្នាំ២០២២ របស់រដ្ឋាភិបាលវៀតណាមដោយមានតម្លៃ ១៣,០០០ ដុល្លារអាមេរិកដល់ខេត្តក្រចេះ។
តាមផែនការ ក្នុងរយៈពេល១សប្តាហ៍ ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ នឹងរៀបចំជា២ក្រុម ដើម្បីទៅសួរសុខទុក្ខ ផ្តល់អំណោយនិងថវិកាឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ដល់ខេត្តចំនួន១១ និងតំបន់យោធភូមិភាគចំនួន៤ នៃព្រះរាជាណាចក្រកម្ពុជា៕
មតិពីមិត្តអ្នកអាន