Trending now

ពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម សម្រេចបានជាង ១.៤ ពាន់លានដុល្លារ

13:00 | 24/03/2024 យោងតាមការសែតកងទ័ពប្រជាជន

បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ទឹកប្រាក់នៃការនាំចេញនាំចូលទំនិញឆ្លងព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ នេះដោយមានចំនួនសរុបជាង ១.៤ ពាន់លានដុល្លារ កើនជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈការនាំចេញរបស់កម្ពុជា ហក់ឡើងជាង ៦០ ភាគរយ។

សមាគមកាកបាទក្រហមវៀតណាមប្រមូលអំណោយចំនួន ១.៤ លានដើម្បីអបអរសាទរ សមាគមកាកបាទក្រហមវៀតណាមប្រមូលអំណោយចំនួន ១.៤ លានដើម្បីអបអរសាទរ "តេតសេចក្តីសប្បុរសឆ្នាំ ២០២៤"
នៅឆ្នាំ ២០២៣ FDI របស់វៀតណាមអាចឈានដល់ ៣៨ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ FDI របស់វៀតណាមអាចឈានដល់ ៣៨ ពាន់លានដុល្លារ
ពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម សម្រេចបានជាង ១.៤ ពាន់លានដុល្លារ
ពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម សម្រេចបានជាង ១.៤ ពាន់លានដុល្លារ

តារាងស្ថិតិ GDCE បង្ហាញថា ការនាំចេញរបស់កម្ពុជា មានចំនួន ៨០១.៦ លានដុល្លារ កើនឡើង ៦៣.២ ភាគរយពីចំនួន ៤៩១.១៨ លានដុល្លារ និងទំនិញវៀតណាមនាំមកកម្ពុជា ៦១២.៦៦ លានដុល្លារ កើន ៣.២ ភាគរយពីចំនួន ៥៩៣.៥៦ លានដុល្លារ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ឲ្យ​ដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា វៀតណាម បានបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់តាំងពីចុងឆ្នាំ ២០២៣ មកដែលការណ៍នេះ គឺដោយសារការរួមចំណែកយ៉ាងច្រើនពីការនាំចេញកសិផលកម្ពុជា។ ដោយសារប្រទេសទាំង ២ នៅជាប់គ្នាហើយចរន្តនៃការផ្លាស់ប្តូរទំនិញរបស់ប្រជាជននៅខេត្តជាប់ព្រំដែនមានច្រើន ដូច្នេះចំនួនទឹកប្រាក់ពិតប្រាកដគឺមានច្រើនលើសពីការកត់ត្រា។

លោកបន្ថែមថា សម្រាប់ទំហំពាណិជ្ជកម្មប្រទេសទាំង ២ អាចនឹងកើនខ្ពស់ថែមទៀតនៅពេលការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត (ស្វាយរៀង) បើកឱ្យដំណើរការ។ លោកលើកឡើងថា៖«ខ្ញុំជឿថា ទឹកប្រាក់ការផ្លាស់ប្តូរទំនិញកម្ពុជា-វៀតណាម នឹងបន្តកើនឡើងច្រើនទៀត ខណៈបច្ចុប្បន្នក៏បានវិនិយោគិនវៀតណាមជាច្រើនកំពុងវិនិយោគនៅកម្ពុជាផងដែរ»។

យោងតាមលោក លឹម ហេង ផលិតផលសំខាន់ដែលកម្ពុជានាំទៅវៀតណាម រួមមាន ស្រូវ កៅស៊ូ ដំឡូងមី ពោត ចេក ស្វាយចន្ទី ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ ចំណែកទំនិញវៀតណាមនាំមកវិញ រួមមាន សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិក អគ្គិសនី ជី គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។

លោកបន្តថា ក្រៅពីទំនាក់ទំនងពាណិជ្ជកម្មទំនិញប្រទេសទាំង ២ ក៏មានទំនាក់ទំនងល្អផ្នែកទេសចរណ៍ផងដែរ។ ក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុប ៥.៤៥ លាននាក់ កើនឡើង ១៣៩.៥ ភាគរយធៀបឆ្នាំ ២០២២ ក្នុងនោះភ្ញៀវជនជាតិវៀតណាម មានចំនួន ១.០២ លាននាក់ កើនឡើង ១១៩.៨ ភាគរយ៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤