Trending now

វៀតណាមវិនិយោគជាង ៣.៧ ពាន់លានដុល្លារអាមេរិកនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៅឡាវ និងកម្ពុជា

16:44 | 29/02/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅខេត្ត Attapeu ប្រទេសឡាវ បានប្រព្រឹត្តទៅសន្និសីទជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី ១៣។

ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ
ការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងថែរក្សាទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-កម្ពុជា ឲ្យកាន់តែរឹងមាំ ការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងថែរក្សាទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-កម្ពុជា ឲ្យកាន់តែរឹងមាំ
វៀតណាមវិនិយោគជាង ៣.៧ ពាន់លានដុល្លារអាមេរិកនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៅឡាវ និងកម្ពុជា
វៀតណាមវិនិយោគជាង ៣.៧ ពាន់លានដុល្លារអាមេរិកនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៅឡាវ និងកម្ពុជា

សន្និសីទបានវាយតម្លៃអំពីលទ្ធផលនៃការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៃប្រទេសនីមួយៗ និងមូលដ្ឋាននៅខេត្តនានាក្នុងតំបន់ CLV; ដោយហេតុនោះ វាយតម្លៃអំពីការលំបាក ឱកាស និងលើកឡើងដំណោះស្រាយជាក់ស្តែង និងស្អិតរមួតក្នុងវិស័យនីមួយៗនៃការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការទាក់ទាញធនធាន ទាញយកសក្តានុពល និងប្រៀបខ្លាំងនៃមូលដ្ឋាននីមួយៗ និងប្រទេសនីមួយៗ ក្នុងតំបន់ CLV រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។

យោងតាមក្រសួងផែនការ និងវិនិយោគវៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍នៅឡាវ និងកម្ពុជា វៀតណាមមានគម្រោងចំនួន ១១០ ដែលមានទុនវិនិយោគចុះបញ្ជីជាង ៣.៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹងជាង ២៤% នៃចំនួនគម្រោងសរុប) និងជាង ៤៤% នៃដើមទុនចុះបញ្ជីដែលបានវិនិយោគនៅឡាវ និងកម្ពុជាជាទូទៅ)។ ក្នុងនោះ ការវិនិយោគនៅប្រទេសឡាវមាន ៦៥ គម្រោងដែលមានទុនវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក ហើយនៅកម្ពុជាមាន ៤៥ គម្រោងដែលមានទុនវិនិយោគជិត ១.៧ ពាន់លានដុល្លារអាមេរិក។ គម្រោងវិនិយោគរបស់វៀតណាមនៅក្នុងតំបន់នេះផ្តោតសំខាន់លើដំណាំឧស្សាហកម្ម សំណង់ ការជីកយករ៉ែ និងវារីអគ្គិសនី។ គម្រោងជាច្រើនបាន និងកំពុងដំណើរការប្រកបដោយស្ថិរភាព រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤