Trending now

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមចូលរួមកិច្ចសន្ទនា Raisina លើកទី ៩ ដែលប្រព្រឹត្ត ទៅនៅទីក្រុងញូវ ដេលី ប្រទេសឥណ្ឌា

09:57 | 27/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានអញ្ជើញចូលរួមកិច្ចសន្ទនា Raisina លើកទី ៩ ដែលប្រព្រឹត្ត ទៅនៅទីក្រុងញូវ ដេលី ប្រទេសឥណ្ឌា។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ IPMF លើកទី ៣ AEMM លើកទី ២៤ និងបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ IPMF លើកទី ៣ AEMM លើកទី ២៤ និងបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា
លោកអនុរដ្ឋមន្ត្រី Do Hung Viet ថ្លែងនៅកិច្ចសន្ទនា Raisina ឆ្នាំ២០២៤។
លោកអនុរដ្ឋមន្ត្រី Do Hung Viet ថ្លែងនៅកិច្ចសន្ទនា Raisina ឆ្នាំ២០២៤។

ដោយប្រធានបទ "ជម្លោះ ការប្រកួតប្រជែង កិច្ចសហប្រតិបត្តិការ ការស្ថាបនា" សន្និសីទឆ្នាំនេះមានការចូលរួមពីប្រតិភូចំនួន ២៥០០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញ ជាច្រើនមកពីប្រទេសជាង ១០០។

លោកអនុរដ្ឋមន្ត្រី Do Hung Viet បានកំណត់ពីបញ្ហាប្រឈមចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាព និងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ហើយលើក ឡើងសារថ្មីសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមិនត្រឹមតែជាកន្លែងប្រកួតប្រជែងយុទ្ធ សាស្ត្ររវាងប្រទេសធំៗប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់បណ្ដាប្រទេសខិតខំប្រឹង ប្រែងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព ស្ថិរភាព ហើយរួមដៃគ្នាឆ្លើយ តបទៅនឹងបញ្ហាប្រឈមរួមទៀតផង។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្យារួមគ្នាកសាងសារនោះ តាមរយៈ ការបង្កើតបណ្តាញសហគមន៍ប្រកបដោយភាពធន់ និងគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងនោះ កោតសរសើរចំពោះតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី កិច្ចសន្ទនាប្រកប ដោយលក្ខណៈស្ថាបនា និងវិបុលភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ។

កិច្ចសន្ទនា Raisina គឺជាសន្និសីទប្រចាំឆ្នាំដែលរៀបចំដោយមូលនិធិស្រាវជ្រាវ របស់អ្នកសង្កេតការណ៍ (ORF) ចាប់តាំងពីឆ្នាំ ២០១៦ មក។ នេះគឺជាវេទិកាពហុភាគី ដ៏មានកិត្យានុភាពឈានមុខគេរបស់ប្រទេសឥណ្ឌា ដែលប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នក ជំនាញ អ្នកប្រាជ្ញ និងអ្នកគ្រប់គ្រងនានាដើម្បីពិភាក្សាអំពីបញ្ហាភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien