Trending now

វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានិយាយ​ភាសាបារាំង

11:00 | 23/02/2024

នាថ្ងៃទី ២២ ខែកុម្ភៈ នៅទីស្នាក់ការនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ(UN) នៅទីក្រុងញូវយ៉ក (អាមេរិក) ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកកម្មវៀតណាម លោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយលោក Francis Drouin ប្រធានសភានិយាយភាសាបារាំង (APF) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន។

នាវា SAR ២៧៤ នៃមជ្ឈមណ្ឌលសហការស្វែងរក និង​ជួយ​សង្គ្​រោះនៅសមុទ្រវៀតណាមជួយសង្គ្រោះអ្នកនេសាទដែលជួបគ្រោះថ្នាក់នៅសមុទ្រ នាវា SAR ២៧៤ នៃមជ្ឈមណ្ឌលសហការស្វែងរក និង​ជួយ​សង្គ្​រោះនៅសមុទ្រវៀតណាមជួយសង្គ្រោះអ្នកនេសាទដែលជួបគ្រោះថ្នាក់នៅសមុទ្រ
វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ» វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ»
ឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោក Francis Drouin ប្រធានសភានិយាយភាសាបារាំង (APF)។
ឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោក Francis Drouin ប្រធានសភានិយាយភាសាបារាំង (APF)។

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការរវាង APF និងរដ្ឋសភាវៀតណាមនាពេលកន្លងទៅ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការពហុភាគីលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង APF។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាង APF និងអង្គការសហប្រជាជាតិ នឹងជួយឱ្យ APF មានឱកាសចូលរួមកាន់តែច្រើនក្នុងការងាររបស់អង្គការសហប្រជាជាតិ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងពិភពលោក ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤