Trending now

តំបន់នានារួមដំណើរជាមួយមជ្ឈឹម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

09:48 | 22/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

ឆ្នាំនេះជាឆ្នាំទី ៤ ហើយ ដែលប្រទេសទាំងមូលបានអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ (២០២១-២០២៥)។ ដើម្បីសម្រេចឲ្យបានគោលដៅនេះ ចាប់ពីដើមឆ្នាំមកតំបន់ជាច្រើនបានប្តេជ្ញាចិត្តអនុវត្តន៍យ៉ាងខ្លាំងក្លារាល់ដំណោះស្រាយ ដើម្បីពង្រីកប្រៀបខ្លាំងរបស់ខ្លួន។ ប្រការនេះបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលសំដៅជំរុញសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍។

វៀតណាមស្ថិតក្នុងចំណោមប្រទេសឈាន​មុខ​គេនៅ​លើពិភពលោក​ទាក់ទងនឹងកំណើនទ្រព្យសម្បត្តិក្នុងទសវត្សរ៍​ខាង​មុខ​ វៀតណាមស្ថិតក្នុងចំណោមប្រទេសឈាន​មុខ​គេនៅ​លើពិភពលោក​ទាក់ទងនឹងកំណើនទ្រព្យសម្បត្តិក្នុងទសវត្សរ៍​ខាង​មុខ​
កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងនគរបាលខេត្ត Dong Thap ឆ្នាំ ២០២៣ ស្តីពីការធានាសន្តិសុខ សណ្តាប់ធ្នា កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងនគរបាលខេត្ត Dong Thap ឆ្នាំ ២០២៣ ស្តីពីការធានាសន្តិសុខ សណ្តាប់ធ្នា
សន្និសីទទូទាំងប្រទេសស្ដីពីការបូកសរុបការងារឆ្នាំ ២០២៣ និងអនុវត្តន៍ភារកិច្ចឆ្នាំ ២០២៤ របស់រដ្ឋាភិបាល និងរដ្ឋអំណាចតំបន់នាដើមខែមករា ឆ្នាំ ២០២៤។
សន្និសីទទូទាំងប្រទេសស្ដីពីការបូកសរុបការងារឆ្នាំ ២០២៣ និងអនុវត្តន៍ភារកិច្ចឆ្នាំ ២០២៤ របស់រដ្ឋាភិបាល និងរដ្ឋអំណាចតំបន់នាដើមខែមករា ឆ្នាំ ២០២៤។

ឆ្នាំ២០២៤ វៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥%។ ដើម្បីរួមចំណែកសម្រេចគោលដៅនេះ តំបន់នានាត្រូវជំរុញខ្លាំងការបើកប្រាក់ចំណាយសម្រាប់ទុនវិនិយោគ សាធារណៈ ដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង ស្វ័យភាព និងភាពច្នៃប្រឌិតក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងតំបន់។

ពង្រីកឧត្តមភាពរបស់តំបន់

ទីក្រុងហូជីមិញគឺជាភូមិសាស្ត្រមួយក្នុងចំណោមភូមិសាស្ត្រទាំងពីរ ដែលមានទីតាំងដ៏សំខាន់ពិសេសក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម។ ឆ្នាំ ២០២៤ ទីក្រុងបានដាក់ចេញគោលដៅកំណើន ៧,៥ - ៨% ។ នេះគឺជាគោលដៅដ៏ខ្ពស់ណាស់។ ជាមួយនឹងគោលដៅនេះ ទីក្រុងបានកំណត់សេណារីយ៉ូកំណើនសម្រាប់ត្រីមាសនីមួយៗ ហើយបានអនុវត្តន៍ចាប់ពីដើមឆ្នាំ។ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “យើងខ្ញុំបានផ្តោតសំខាន់លើការជំរុញកម្លាំងចលករកំណើនអំពីការវិនិយោគ ការប្រើប្រាស់ និងការនាំចេញ ក៏ដូចជាស្វែងរកកម្លាំងចលករកំណើនថ្មី និន្នាការអភិវឌ្ឍន៍ថ្មី និងគំរូអាជីវកម្មថ្មី ដើម្បីទាក់ទាញប្រភពធនធានវិនិយោគក្នុងសង្គម ពង្រីកទីផ្សារ និងធ្វើពិពិធកម្មទម្រង់ពាណិជ្ជកម្ម។ យើងខ្ញុំក៏នឹងបន្តពង្រឹងកម្លាំងចលករកំណើនដែលមានស្រាប់ ព្រមទាំងអភិវឌ្ឍថ្មីកម្លាំងចលករកំណើនថ្មីដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគយុទ្ធសាស្ត្រផងដែរ”។

ចំពោះខេត្ត Bac Giang វិញ ឆ្នាំ ២០២៤ គឺជាឆ្នាំនៃការពន្លឿនល្បឿនការអភិវឌ្ឍជាមួយមូលដ្ឋានគ្រឹះគឺជាសមិទ្ធិផល គួរអោយចាប់អារម្មណ៍លើគ្រប់វិស័យក្នុងឆ្នាំ ២០២៣។ ដើម្បីទាញយកសក្តានុពល និងឧត្តមភាពរបស់ខេត្តជាអតិបរមា ខេត្ត Bac Giang បានដាក់ចេញភារកិច្ច និងដំណោះស្រាយជាក់ស្ដែងចំនួន១២ ក្រុម ក្នុងនោះបំពេញល្អនូវបញ្ហាសំខាន់ៗចំនួន ៣ ក្រុម រួមមាន៖ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ កសាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងសុក្រិតស្ថាប័ន។ លោក Mai Son អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឲ្យដឹងថា៖ “យើងខ្ញុំកំពុងផ្តោតសំខាន់លើការលើកសំណើជូនរដ្ឋាភិបាល ដើម្បីផ្ដល់គោលការណ៍បង្កើតតំបន់ឧស្សាហកម្មថ្មី ដើម្បីទាក់ទាញការវិនិយោគ។ យើងខ្ញុំក៏បានផ្ដោតសំខាន់លើការលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ក្នុងនោះមានក្រុមធនធានមនុស្សបម្រើវិស័យឧស្សាហកម្ម semiconductor។ ទន្ទឹមនឹងនេះ យើងខ្ញុំខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សមួយ ដើម្បីបម្រើវិស័យឧស្សាហកម្ម semiconductor នាពេលអនាគតផងដែរ”។

ទទួលនិន្នាការថ្មី

ទន្ទឹមនឹងការអភិវឌ្ឈតាមបែបផែនសេដ្ឋកិច្ចបែបប្រពៃណី ទីក្រុងហូជីមិញចាំបាច់ត្រូវផ្លាស់ប្ដូរទៅនិន្នាការសេដ្ឋកិច្ចវិលជុំ និងបង្កើនល្បឿនស្ថាបនាដំណើរថ្មីដែលជាដំណើរកំណើនបៃតងឆ្ពោះទៅអនាគតប្រកបដោយចីរភាព។ បច្ចុប្បន្ននេះ ទីក្រុងបានសម្រេចរួចរាល់ក្របខ័ណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ចបៃតង សំដៅផ្លាស់ប្ដូរសេដ្ឋកិច្ចទីក្រុងដល់ឆ្នាំ ២០៣០តាមទិសដៅបៃតង ប្រកបដោយចីរភាព ព្រមទាំងបង្កើនភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច តភ្ជាប់ជាមួយតំបន់ និងពិភពលោក។ ទីក្រុងក៏បានចេញផ្សាយផែនការដែលមានកម្មវិធីចំនួន ៥៦ និងគម្រោងចំនួន ៣០ សំដៅអនុវត្តន៍គោលដៅទាំងនេះ ឆ្ពោះទៅការកាត់បន្ថយការបញ្ចេញឧស្ម័នចំពោះទីក្រុង។ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចែករំលែកថា៖ “យើងខ្ញុំនឹងផ្តោតសំខាន់លើការកាត់បន្ថយការបញ្ចេញឧស្ម័នតាមរយៈវិស័យគមនាគមន៍ ពោលគឺលើកទឹកចិត្តដល់ការប្រើប្រាស់មធ្យោបាយសាធារណៈ និងផ្លាស់ប្ដូរការប្រើប្រាស់មធ្យោបាយចរាចរណ៍ដែលបំពុលបរិស្ថាន។ យើងខ្ញុំនឹងកាត់បន្ថយការបញ្ចេញឧស្ម័នតាមរយៈការផលិត ការផ្លាស់ប្ដូរបច្ចេកវិទ្យាផលិតកម្មដោយអនុវត្តន៍សេដ្ឋកិច្ចវិលជុំ។ ទន្ទឹមនឹងនោះ កាត់បន្ថយការបញ្ចេញឧស្ម័នតាមរយៈអាកប្បកិរិយាដូចជា៖ សំណង់បៃតង ទេសចរណ៍បៃតង ការប្រើប្រាស់បៃតង ហើយទីក្រុងក៏នឹងផ្តោតសំខាន់លើការផ្លាស់ប្ដូរថាមពលឆ្ពោះទៅការប្រើប្រាស់ថាមពលស្អាត និងសន្សំសម្ចៃថាមពលផងដែរ”។

ក្នុងសន្និសីទទូទាំងប្រទេសស្ដីពីការបូកសរុបការងារឆ្នាំ ២០២៣ និងអនុវត្តន៍ភារកិច្ចឆ្នាំ ២០២៤របស់រដ្ឋាភិបាល និងរដ្ឋអំណាចតំបន់នាដើមខែមករា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ភារកិច្ចដែលបានកំណត់សម្រាប់ឆ្នាំ ២០២៤ គឺធ្ងន់ណាស់ ប៉ុន្តែមានអត្ថន័យដ៏សំខាន់ចំពោះការអនុវត្តរាល់គោលដៅ ភារកិច្ចដែលបានដាក់ចេញតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងរួមដំណើរជាមួយក្រសួង ស្ថាប័ន និងតំបន់នានា ដើម្បីអនុវត្តន៍ភារកិច្ច ដែលបានប្រគល់ឱ្យបានល្អ។ ការដឹកនាំ ការដឹកនាំយ៉ាងដិតដល់របស់រដ្ឋាភិបាល និងភាពម្ចាស់ការរបស់តំបន់នីមួយៗគឺជាកតត្រាសម្រេចដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមនោះ រួមចំណែកសុក្រិតរាល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិនាពេលខាងមុខ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ