Trending now

វៀតណាមស្ថិតក្នុងចំណោមប្រទេសឈាន​មុខ​គេនៅ​លើពិភពលោក​ទាក់ទងនឹងកំណើនទ្រព្យសម្បត្តិក្នុងទសវត្សរ៍​ខាង​មុខ​

09:45 | 22/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមនឹងមានកំណើនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងទស្សវត្សរ៍ខាងមុខ នៅពេលពង្រឹងឋានៈជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក។ នេះជាការវាយតម្លៃដែលអ្នកជំនាញអន្តរជាតិជាច្រើនបានលើកឡើងនាពេលថ្មីៗនេះ។

ការ​ជួបជុំ​គ្នា​ភាគីទាំង​សង​ខាង៖ ការ​ចែក​រំលែក និង​ការ​ផ្សះផ្សា ការ​ជួបជុំ​គ្នា​ភាគីទាំង​សង​ខាង៖ ការ​ចែក​រំលែក និង​ការ​ផ្សះផ្សា
ផូសាច់គោ​វៀតណាម​ស្ថិត​ក្នុង​មុខ​ម្ហូប​ឆ្ងាញ់​បំផុត​ចំនួន​២​ក្នុង​ពិភពលោក ផូសាច់គោ​វៀតណាម​ស្ថិត​ក្នុង​មុខ​ម្ហូប​ឆ្ងាញ់​បំផុត​ចំនួន​២​ក្នុង​ពិភពលោក
វៀតណាមស្ថិតក្នុងចំណោមប្រទេសឈាន​មុខ​គេនៅ​លើពិភពលោក​ទាក់ទងនឹងកំណើនទ្រព្យសម្បត្តិក្នុងទសវត្សរ៍​ខាង​មុខ​
វៀតណាមស្ថិតក្នុងចំណោមប្រទេសឈាន​មុខ​គេនៅ​លើពិភពលោក​ទាក់ទងនឹងកំណើនទ្រព្យសម្បត្តិក្នុងទសវត្សរ៍​ខាង​មុខ​

ជាក់ស្តែង យោងតាមការវិភាគរបស់ក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិសកល New World Wealth (NWW) ដែលចេញផ្សាយដោយកាសែត CNBC កាលពីថ្ងៃទី ២០ ខែកុម្ភៈ ប្រទេសវៀតណាមនឹងមានកំណើនទ្រព្យសម្បត្តិ រហូតដល់ ១២៥% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ នេះជាកំណើនទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ប្រទេសណាមួយ បើគិតពីអត្រាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ និងចំនួនមហាសេដ្ឋី។

ក្នុងការវាយតម្លៃជាប្រចាំលើសេដ្ឋកិច្ចវៀតណាមនាពេលថ្មីៗនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក៏បានវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍កំណើនសេដ្ឋកិច្ចនិងទ្រព្យសម្បត្តិរបស់វៀតណាម ដោយធ្វើអត្ថាធិប្បាយថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាជាច្រើន វៀតណាមបានឈរជើងដោយជោគជ័យនៅក្នុងខ្សែសង្វាក់តម្លៃសកល។ នាយក AFD ប្រចាំនៅវៀតណាម លោក Herve Conan បានមានប្រសាសន៍ថា៖ “វៀតណាមបានទទួលជោគជ័យក្នុងការរក្សាអត្រាកំណើនគួរឱ្យកត់សម្គាល់ បើទោះបីជាអតិផរណាខ្ពស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកបានជះឥទ្ធិពលដល់ការនាំចូលទំនិញរបស់វៀតណាមក៏ដោយ។ នៅក្នុងការវាយតម្លៃម៉ាក្រូសេដ្ឋកិច្ចជារៀងរាល់បីឆ្នាំម្តង ដែលធ្វើឡើងតាំងពីដើមឆ្នាំមុន AFD បានកត់សម្គាល់ពីស្ថិរភាពសេដ្ឋកិច្ច និងស្ថិរភាពនយោបាយសង្គមរបស់វៀតណាម ក៏ដូចជាការអនុវត្តគោលនយោបាយសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ន និងកំណើនសេដ្ឋកិច្ចខ្ពស់។ ទំហំនៃទីផ្សារក្នុងស្រុកដែលមានប្រជាជន ១០០លាននាក់ក៏ជាអត្ថប្រយោជន៍ដែលមិនអាចប្រកែកបានរបស់វៀតណាមក្នុងការទាក់ទាញក្រុមហ៊ុនបរទេស»។

យោងតាមអ្នកជំនាញសេដ្ឋកិច្ច និងជាអនុប្រធានធនាគារ Maybank (ម៉ាឡេស៊ី) លោក Brian Lee បានឲ្យដឹងថា កំណើនរបស់វៀតណាមត្រូវបានជំរុញដោយដំណើរការឧស្សាហូបនីយកម្មដែលផ្តោតលើការនាំចេញ ហើយវៀតណាមកំពុងប្រឈមមុខនឹងរលកទី ៤ នៃការវិនិយោគផ្ទាល់ពីបរទេសជាមួយនឹងឱកាសជាច្រើន។៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ភាសាវៀតណាមនៅក្នុងលេនដ្ឋាននៅ Odessa (អ៊ុយក្រែន)
ថ្នាក់ភាសាវៀតណាមនៅ Östergötland៖ បញ្ជូនអត្តសញ្ញាណវៀតណាមនៅប្រទេសស៊ុយអែត
វៀតណាម-អាហ្វ្រិកខាងត្បូងពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត
វៀតណាមអះអាង​ពី​ការ​សន្យា​ខ្ពស់បំផុតចំពោះការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន​
លើកកំពស់សមត្ថភាពទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន