Trending now
ទិវាជនចំណាកស្រុកអន្តរជាតិ ទី១៨ ខែធ្នូ នៅតំបន់ Little India នៅ សិង្ហបុរី

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងទិវាជន​ចំណាកស្រុកអន្តរជាតិឆ្នាំ ២០២៣​

20:00 | 17/12/2023

កាលថ្ងៃទី ១៧ ខែធ្នូ នៅប្រទេសសិង្ហបុរី ក្រសួងធនធានមនុស្សរបស់សិង្ហបុរីបានសម្របសម្រួលជាមួយដៃគូនានា ដើម្បីប្រារព្ធទិវាជនចំណាកស្រុកអន្តរជាតិ ទី១៨ ខែធ្នូ នៅតំបន់ Little India ដោយមានការចូលរួមរបស់ពលករបរទេសជាង ១០.០០០នាក់ រួមទាំងពលករវៀតណាមផងដែរ។

មហោស្រពវប្បធម៌អាស៊ានឆ្នាំ ២០២៣ - ASEAN Day ឆ្នាំ ២០២៣ មហោស្រពវប្បធម៌អាស៊ានឆ្នាំ ២០២៣ - ASEAN Day ឆ្នាំ ២០២៣
បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី
គណៈកម្មការទំនាក់ទំនងសហគមន៍ជនវៀតណាមនៅសិង្ហបុរី បានចូលរួមព្រឹត្តិការណ៍នេះជាលើកទីពីរ ជាមួយនឹងស្តង់ដែលតុបតែងយ៉ាងពិសេស។ រូបថត៖ Le Duong
គណៈកម្មការទំនាក់ទំនងសហគមន៍ជនវៀតណាមនៅសិង្ហបុរី បានចូលរួមព្រឹត្តិការណ៍នេះជាលើកទីពីរ ជាមួយនឹងស្តង់ដែលតុបតែងយ៉ាងពិសេស។ រូបថត៖ Le Duong

នៅក្នុងព្រឹត្តិការណ៍នេះ គណៈកម្មការទំនាក់ទំនងនៃសហគមន៍ជនវៀតណាមបានរួមចំណែកជាវិជ្ជមាននិងជាក់ស្តែង ដែលត្រូវបានវាយតម្លៃខ្ពស់ដោយអ្នករៀបចំព្រឹត្តិការណ៍។

ក្រៅពីរៀបចំស្តង់ឧទ្ទេសនាមអំពីវប្បធម៌និងម្ហូបអាហារវៀតណាមដល់មិត្តភក្តិអន្តរជាតិ និងពលករអន្តោប្រវេសន៍នៅសិង្ហបុរី គណៈកម្មការទំនាក់ទំនងនៃសហគមន៍ជនវៀតណាមក៏បានចែកអំណោយចំនួន ១.០០០កញ្ចប់ រួមទាំងអង្ករ ST២៥ មីកញ្ចប់និងសម្ភារៈចាំបាច់ ដល់ពលករចំណាកស្រុកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ការប្រារព្ធទិវាជនអន្តោរប្រវេសន៍អន្តរជាតិនៅ Little India គឺជាសកម្មភាពចម្បងនៅក្នុងសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងដោយក្រសួងធនធានមនុស្សរបស់សិង្ហបុរី នៅទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ក្នុងខែធ្នូជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីការដឹងគុណចំពោះការរួមចំណែករបស់កម្លាំងពលកម្មបរទេសនៅក្នុងសេដ្ឋកិច្ចសិង្ហបុរី ក៏ដូចជាការភ្ជាប់ពលករបរទេសជាមួយសហគមន៍នៃប្រទេសម្ចាស់ផ្ទះផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស