Trending now

ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

22:00 | 03/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ២ ធ្នូ នៅរាជធានីភ្នំពេញ បានប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៣)។

ពលរដ្ឋនៃប្រទេសចំនួន ១៣ អាចពន្យារការស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសវៀតណាមដល់ ៤៥ ថ្ងៃ ពលរដ្ឋនៃប្រទេសចំនួន ១៣ អាចពន្យារការស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសវៀតណាមដល់ ៤៥ ថ្ងៃ
ជំនួបរំលឹកខួបលើកទី ៤៥ អតីតអ្នកជំនាញការវៀតណាមជួយបដិវត្តន៍កម្ពុជា ជំនួបរំលឹកខួបលើកទី ៤៥ អតីតអ្នកជំនាញការវៀតណាមជួយបដិវត្តន៍កម្ពុជា
ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា រូបថត TTXVN

អញ្ជើញចូលរួមមានវត្ដមានពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អ្នកមុខអ្នកការ និងប្រជាជនជាច្រើនរូប។ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា រួមជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស និងតំណាងអង្គការអន្តរជាតិមួយចំនួនបានចូលរួម។

ថ្លែងក្នុងពិធីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើកឡើងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្នាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសពួកឃាតករអាវខ្មៅ បានសម្លាប់ប្រជាជនកម្ពុជាយ៉ាងរង្គាលដោយគ្មានកំហុស។

សម្តេចកិត្តិសង្គហបណ្ឌតិ បានបន្តទៀតថា ដើម្បីរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតនេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ "រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា" ដែលបច្ចុប្បន្នហៅថា "រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា" ត្រូវបានបង្កើតឡើងដោយកម្លាំង "មហាសាមគ្គី" របស់ប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចពញ្ញាចក្រី ហេង សំរិន, សម្តេចធម្មពោធិសាល ជា ស៊ីម, សម្តេចតេជោ ហ៊ុន សែន និង "វីរជនស្នេហាជាតិ" ជាច្រើននាក់ទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបន្តទៀតថា អង្គមិទ្ទីញនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាលក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ