Trending now

យោធភូមិភាគទី៩នៃកងទ័ពប្រជាជនវៀតណាម៖​ ពង្រឹងចំណងមិត្តភាពវៀតណាម-កម្ពុជា

18:43 | 21/11/2023

អនុវត្តសេចក្តីសម្រេចលេខ ៨០៦-NQ/QUTW ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៣ របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ រហូតដល់ឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ចំណុចភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-កម្ពុជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ចំណុចភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-កម្ពុជា
សន្និបាតបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៩ (កងទ័ពប្រជាជនវៀតណាម) និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ខែមេសា ឆ្នាំ២០២៣
សន្និបាតបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៩ (កងទ័ពប្រជាជនវៀតណាម) និងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ខែមេសា ឆ្នាំ២០២៣

ជាមួយនឹងគោលនយោបាយ និងដំណោះស្រាយជាក់ស្តែងជាច្រើន ក្នុងរយៈពេលកន្លងមកគណៈកម្មាធិការបក្សយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាមបានរៀបចំ និងអនុវត្តស្របតាមគោលដៅ ទស្សនៈ តម្រូវការ និងភារកិច្ចដែលបានកំណត់ក្នុងសេចក្តីសម្រេច។ សកម្មភាពកិច្ចការបរទេសជាច្រើនបានរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អជាមួយកម្ពុជា ធានាបាននូវបរិយាកាសសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការថែរក្សាការពារជាតិ និងសន្តិសុខក្នុងតំបន់។

រៀបចំការអនុវត្តសេចក្តីសម្រេចឱ្យបានតឹងរឹង

យោធភូមិភាគទី៩ ជាតំបន់យុទ្ធសាស្ត្រ និងជាតំបន់សំខាន់នៃភាគខាងត្បូងប្រទេសវៀតណាម រួមទាំងខេត្ត ក្រុងទាំង១២។ ក្នុងនោះមានខេត្តចំនួន៣ គឺខេត្ត An Giang, Kien Giang និង Dong Thap ជាប់នឹងព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែងព្រំដែនជាង ១៩៧ គីឡូម៉ែត្រ។ ពិភាក្សាជាមួយលោកឧត្តមសេនីយ៍ត្រី Nguyen Van Tien មេបញ្ជាការរងយោធភូមិភាគទី៩ យើងបានដឹងថា ដោយផ្អែកលើឯកសារដឹកនាំ និងការតម្រង់ទិសដៅរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សយោធាមជ្ឈិម យោធភូមិភាគបានបង្កើតគណៈកម្មាធិការដឹកនាំ និងក្រុមការងារជំនួយអំពីព័ត៌មានការបរទេសនៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឃោសនាលើគោលនយោបាយសមាហរណកម្មអន្តរជាតិ ការការពារជាតិ និងគោលនយោបាយការពារជាតិដើម្បីសន្តិភាព។ អាស្រ័យហេតុនេះ បង្កើតការឯកភាពគ្នាខ្ពស់ក្នុងជួរកងកម្លាំងប្រដាប់អាវុធនៃតំបន់យោធភូមិភាគទាំងថ្នាក់លើដល់ថ្នាក់ក្រោម និងប្រជាជនក្នុងតំបន់លើការងារព័ត៌មានការបរទេស ការពារជាតិជាមួយដៃគូអន្តរជាតិ។

ដោយមានលក្ខណៈភូមិសាស្រ្តជាខេត្តដែលមានព្រំប្រទល់ទាំងផ្លូវគោក និងសមុទ្រជាមួយកម្ពុជា ដូច្នេះហើយសកម្មភាពការបរទេស ការពារជាតិ រវាងកងកម្លាំងប្រដាប់អាវុធខេត្ត ជាមួយនិងបណ្តាកងកម្លាំងប្រដាប់អាវុធព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំ និងអនុវត្តយ៉ាងជិតស្និទ្ធដោយយោធាខេត្ត Kien Giang។ ប្រការនេះ រួមចំណែកដល់ការកសាងព្រំដែនសន្តិភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងពង្រឹងការការពារជាតិ និងសន្តិសុខ។ លោកវរសេនីយ៍ឯក Nguyen Van Nganh មេបញ្ជាការយោធាខេត្ត Kien Giang បានចែករំលែកថា៖ “ទន្ទឹមនឹងការបំពេញការងារផ្សព្វផ្សាយ និងអប់រំបានល្អដល់យោធិន និងប្រជាជនអំពីបញ្ហាព្រំដែន ទឹកដី និងទំនៀមទម្លាប់ ឯកសារច្បាប់ស្តីពីព្រំដែនវៀតណាម-កម្ពុជា បានជាយោធាខេត្តបានបញ្ជាឱ្យអង្គភាពនានាដែលឈរជើងនៅតាមព្រំដែនត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កម្លាំងការពារព្រំដែន នគរបាល និងកងកម្លាំងអនុវត្តច្បាប់គ្រប់គ្រងព្រំដែនគោក និងលើសមុទ្រឱ្យបានល្អ។ លើសពីនេះទៀត ក៏ធ្វើបានល្អក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងសកម្មភាព ចូលតាមព្រំដែនខុសច្បាប់ ចូលរួមជួយសង្គ្រោះ បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ និងគ្រោះមហន្តរាយធម្មជាតិនៅតាមច្រកទ្វារព្រំដែន ខ្សែបន្ទាត់ព្រំដែន ... ផ្តើមពីនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃភាគីទាំងពីរក្នុងការធ្វើពាណិជ្ជកម្ម អភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពជីវភាព”។

សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់

យោធភូមិភាគទី៩ បច្ចុប្បន្នមានក្រុមចំនួន ៤ កំពុងធ្វើការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីគឺក្រុម៖ K90, K91, K92, K93។ ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណាក់កាលទី ២៣ (រដូវប្រាំងឆ្នាំ ២០២៣-២០២៤) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមការងារនៃយោធភូមិភាគទី៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការស្វែងរក ការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីក្នុងសម័យសង្គ្រាមជាមួយអង្គភាព និងមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី Huynh Van Ngon អនុប្រធាននយោបាយនៃយោធភូមិភាគ និងជាប្រធានគណៈកម្មាធិការដឹកនាំលេខ៥១៥ យោធភូមិភាគទី៩ បានឲ្យដឹងថា៖ ក្នុងស្មារតី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” គណៈកម្មាធិការដឹកនាំលេខ៥១៥ នៃយោធភូមិភាគ និងគណៈកម្មការជំនាញបណ្តាខេត្តជាប់ព្រំដែនបានដឹកនាំក្រុម K សហការយ៉ាងជិតស្និទ្ធជាមួយភាគីមិត្ត ដើម្បីបំពេញការងារបានល្អក្នុងការប្រមូល ទទួល វាយតំលៃព័ត៌មាន និងដាក់ពង្រាយកម្លាំងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។ គិតចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន បណ្តាក្រុមការងារបានប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងអ្នកជំនាញការស្ម័គ្រចិត្តវៀតណាមចំនួន ២,១៧៨ នាក់ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។ “យើងសូមអរគុណដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមការងារ ក្នុងការបំពេញការងារស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃយុទ្ធជនពលី ជាពិសេសក្នុងការប្រមូលផ្តុំផ្តល់ព័ត៌មានអំពីផ្នូរសពយុទ្ធជន” លោកឧត្តមសេនីយ៍ត្រី Huynh Van Ngon បានលើកឡើងបែបនេះ។

យោធភូមិភាគទី៩នៃកងទ័ពប្រជាជនវៀតណាម៖​ ពង្រឹងចំណងមិត្តភាពវៀតណាម-កម្ពុជា
យោធភូមិភាគទី៩នៃកងទ័ពប្រជាជនវៀតណាម៖​ ពង្រឹងចំណងមិត្តភាពវៀតណាម-កម្ពុជា

យើងបានដឹងថា ដោយអនុវត្តតាមកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ជារៀងរាល់ឆ្នាំបញ្ជាការដ្ឋានយោធភូមិភាគទី៩ បានប្តូរវេនគ្នារៀបចំសន្និសីទបូកសរុបកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៣ បញ្ជាការដ្ឋានយោធភូមិភាគទី៥ និងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ នាយកដ្ឋានអភិវឌ្ឍន៍ (ក្រសួងការពារជាតិ) និងអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនោះ ដឹកនាំយោធាខេត្ត-ក្រុងនានា ផ្តល់ប្រឹក្សាដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន បង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការចុះសួរសុខទុក្ខ ការងារ ការពិនិត្យ និងព្យាបាល និងឧបត្ថម្ភថវិកាដល់អង្គភាពនានាក្នុងមូលដ្ឋានកម្ពុជា។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កងយោធភូមិភាគទី៩ បានរៀបចំគណៈប្រតិភូចំនួន ៤២៥ លើក ទៅសួរសុខទុក្ខ បំពេញការងារ និងជូនពរឆ្នាំថ្មី រៀបចំក្រុមពិនិត្យ និងព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជននៃប្រទេសមិត្តកម្ពុជា។ យោធភូមិភាគក៏បានស្វាគមន៍ទទួលគណៈប្រតិភូចំនួន ១៦៦ នៃកងយោធពលខេមរភូមិន្ទ មកទស្សនា ធ្វើការ និងសម្រាកលំហែកាយ។ ពីថវិកាដែលបានបែងចែក ស្រង់ចេញពីប្រភពនៃយោធភូមិភាគ រួមជាមួយនឹងគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ បានជួយឧបត្ថម្ភអង្គភាពកងយោធពលខេមរភូមិន្ទ ដែលមានទឹកប្រាក់ជាង ៣០០ ពាន់លានដុង សម្រាប់ការសាងសង់ ជួសជុលបន្ទាយ ទិញបំពាក់ឧបករណ៍បរិក្ខារ និងឧបករណ៍ពលកម្មផលិតកម្មជាដើម។

លោកវរសេនីយ៍ឯក Thach Thanh Tu មេបញ្ជាការយោធាខេត្ត An Giang បានចែករំលែកថា៖ “ជាមធ្យម ក្នុងមួយឆ្នាំៗមានការប្រជុំ និងផ្លាស់ប្តូរនៅថ្នាក់ខេត្តពី ២ ទៅ ៣ ដង និងប្រជុំអំពីព្រំដែនតាមកាលកំណត់គឺ ២ ដងក្នុងមួយឆ្នាំនៅថ្នាក់ស្រុក និងមានការផ្លាស់ប្តូរ និងផ្តល់ព័ត៌មានផ្ទាល់ទៅកាន់គ្នាទៅវិញទៅមករាប់សិបដង តាមរយៈបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ រួមគ្នាដោះស្រាយឧប្បត្តិហេតុសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់នៅតាមព្រំដែនគោក ស្របតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងច្បាប់នៃប្រទេសនីមួយៗ។

ភាគីទាំងពីរក៏បានចូលរួមយ៉ាងសកម្មក្នុងការល្បាតរួមគ្នា សកម្មភាពស្វែងរក និងជួយសង្គ្រោះ ការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក។ ផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន និងជនស៊ីវិលដែលធ្វើដំណើរទៅវិញទៅមកដើម្បីធ្វើអាជីវកម្ម គោរពតាមបទប្បញ្ញត្តិស្តីពីសន្ធិសញ្ញាព្រំដែន និងច្បាប់នៃប្រទេសទាំងពីរ កសាងព្រំដែនកម្ពុជា-វៀតណាម ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤