Trending now

ជំរុញកិច្ចសហប្រតិប្តតិការរវាងទីក្រុងហូជីមិញនិងតំបន់នានារបស់កម្ពុជា

09:40 | 10/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ទីក្រុងហូជីមិញរក្សា និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំទំនាក់ទំនងជាមួយតំបន់នានារបស់កម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកពូនជ្រុំ និងពង្រីកទំនាក់ទំនងទ្វេភាគីវៀតណាម - កម្ពុជា។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ចំណុចភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-កម្ពុជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ចំណុចភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-កម្ពុជា
បើកឱកាសដើម្បីជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្ដូរ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការ បើកឱកាសដើម្បីជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្ដូរ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការ
លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទៅចូលរួមអបអរសាទរស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង។ រូបថត TTXVN
លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទៅចូលរួមអបអរសាទរស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង។ រូបថត TTXVN

នាថ្ងៃទី ៨ វិច្ឆិកា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទៅចូលរួមអបអរសាទរស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង ក្នុងឱកាសខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣)។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vo Van Hoan បានសង្កត់ធ្ងន់ថា៖ ទីក្រុងហូជីមិញរក្សា និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំទំនាក់ទំនងជាមួយតំបន់នានារបស់កម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកពូនជ្រុំ និងពង្រីកទំនាក់ទំនងទ្វេភាគីវៀតណាម - កម្ពុជា។ ទីក្រុងហូជីមិញប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់កម្ពុជា និងជំរុញគម្រោងសហប្រតិបត្តិការជាក់ស្ដែង។

ជាការឆ្លើយតប លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយតំបន់នានានៅភាគខាងត្បូង ជាពិសេសគឺទីក្រុងហូជីមិញ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤