Trending now

ឥណ្ឌាតែងតែត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកាន់តែខ្លាំងថែមទៀតជាមួយតំបន់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់

17:45 | 17/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក S. Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា ក្នុងឱកាសដែលលោកអញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការចម្រុះវៀតណាម - ឥណ្ឌា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អាស៊ានរក្សាតួនាទីមជ្ឈភាពយ៉ាងរឹងមាំក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់និងពិភពលោក អាស៊ានរក្សាតួនាទីមជ្ឈភាពយ៉ាងរឹងមាំក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់និងពិភពលោក
ការបោះឆ្នោតដើម្បីសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ការបោះឆ្នោតដើម្បីសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួប លោក S. Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួប លោក S. Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា

លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះក្រសួងការបរទេសទាំងពីរដែលរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះប្រកបដោយជោគជ័យដោយទទួលបានលទ្ធផលសំខាន់ៗជាច្រើន ដាក់ចេញវិធានការលុបបំបាត់ឧបសគ្គ ជម្រុញវិស័យសហប្រតិបត្តិការនានាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរខិតខំប្រឹងប្រែងអនុវត្តលទ្ធផលនៃកិច្ចប្រជុំ រួមទាំងការសម្របសម្រួល និងរៀបចំឱ្យបានល្អសម្រាប់សកម្មភាពកម្រិតខ្ពស់នៅទូទាំងបណ្តាញ ព្រមទាំងរក្សាឱ្យបានទៀងទាត់នូវយន្តការសហប្រតិបត្តិការទ្វេភាគី និងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោករដ្ឋមន្ត្រីការបរទេសឥណ្ឌា បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀតណាម និងថ្លែងអំណរគុណចំពោះលោក Pham Minh Chinh ដែលបានចំណាយពេលទទួលគណៈប្រតិភូ។ វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមិទ្ធផលក្នុង​កិច្ចការបរទេសរបស់វៀតណាម លោករដ្ឋមន្ត្រីបានអះអាងថា ឥណ្ឌាចាត់ទុកវៀតណាម ជាដៃគូសំខាន់នៅតំបន់ក្នុងការអនុវត្តគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” ហើយសង្កត់ធ្ងន់ថា ឥណ្ឌាមានបំណងបន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី S.Jaishankar បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដែលបង្ហាញក្តីសង្ឃឹមថា នឹងទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីអញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា នាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការធ្វើបរិវត្តកម្មឌីជីថល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មថាមពល កំណើនបៃតង ...

លោករដ្ឋមន្ត្រី S. Jaishankar បានអះអាងថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ដើម្បីអនុវត្តលទ្ធផលដែលសម្រេចបាននៅសម័យប្រជុំលើកទី១៨ នៃគណៈកម្មាធិការចម្រុះ រួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញនីតិវិធីក្នុងការទទួលស្គាល់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា លោករដ្ឋមន្ត្រីការបរទេសឥណ្ឌាបានសង្កត់ធ្ងន់ថា ប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងស្ថានភាពអន្តរជាតិ និងតំបន់ឥណ្ឌាតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិយាយដោយឡែក និងអាស៊ាននិយាយរួម។ លោករដ្ឋមន្ត្រីបានអះអាងថា ឥណ្ឌាតែងតែត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកាន់តែខ្លាំងថែមទៀតជាមួយតំបន់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

លោករដ្ឋមន្ត្រី S. Jaishankar បានរំលឹកឡើងវិញនូវជំហររបស់ឥណ្ឌាដែលគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន និងគាំទ្រគោលការណ៍ជាមូលដ្ឋានរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមអ្នកជំនាញ និងនិស្សិតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ដាក់ឱ្យដំណើរការ VPS 2.0
អ្នកជំនាញម៉ាឡេស៊ី៖ វៀតណាមរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់អាស៊ាន
នីតិវិធីសម្របសម្រួលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះខាតព័ត៌មាន តាមរយៈវិធីសាស្ត្រធ្វើកោសល្យវិច័យ ADN
ការតភ្ជាប់វប្បធម៌តាមរយៈសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត
ប្រជាពលរដ្ឋចាំបាច់ត្រូវបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរស័ព្ទ លើកម្មវិធី VNeID មុនថ្ងៃទី ១៥ ខែមិថុនា ដើម្បីចៀសវាងការបិទសេវាហៅចេញ