Trending now
សម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖

វៀតណាមមានការរួមចំណែកជាក់ស្តែងជាច្រើន

15:13 | 16/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

សម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបិទបញ្ចប់នាថ្ងៃទី ១៣ ខែតុលា បន្ទាប់ពីសម័យប្រជុំប្រចាំចំនួន ៣ និងសកម្មភាពជាច្រើនរបស់ទីភ្នាក់ងារនេះក្នុងឆ្នាំ ២០២៣។

កងទ័ពជើងទឹកវៀតណាមបញ្ចប់ដំណើរទស្សនកិច្ច និងផ្លាស់ប្តូរនៅប្រទេសជប៉ុន កងទ័ពជើងទឹកវៀតណាមបញ្ចប់ដំណើរទស្សនកិច្ច និងផ្លាស់ប្តូរនៅប្រទេសជប៉ុន
ខេត្តក្រចេះ និងបញ្ជាការដ្ឋានយោធាស្រុក Phu Rieng គឺជា «មិត្ត» ជិតស្និទ្ធ ខេត្តក្រចេះ និងបញ្ជាការដ្ឋានយោធាស្រុក Phu Rieng គឺជា «មិត្ត» ជិតស្និទ្ធ
ការរួមចំណែកជាក់ស្តែងរបស់វៀតណាមក្នុងសម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ការរួមចំណែកជាក់ស្តែងរបស់វៀតណាមក្នុងសម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូត​ ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ បានចូលរួមយ៉ាងសកម្មនៅក្នុងសម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអនុវត្តគំនិតផ្តួចផ្តើមចំនួនពីរ។

ជាពិសេស វៀតណាមបានដឹកនាំការតាក់តែង និងបង្ហាញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់សិទ្ធិមនុស្សក្នុងការទទួលថ្នាំវ៉ាក់សាំង ព្រមទាំង សម្របសម្រួលជាមួយប្រទេសប្រេស៊ីល និងសម្ព័ន្ធសកលស្តីពីវ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (GAVI) ដើម្បីដឹកនាំកិច្ចពិភាក្សាអន្តរជាតិស្តីពីការលើកកម្ពស់សិទ្ធិមនុស្សក្នុងការទទួលថ្នាំវ៉ាក់សាំង។

ទន្ទឹមនឹងនោះ វៀតណាម និងឥណ្ឌាបានសហការរៀបចំកិច្ចពិភាក្សាអន្តរជាតិ ក្រោមប្រធានបទ “៧៥ឆ្នាំនៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និង៣០ឆ្នាំនៃសេចក្តីប្រកាស និងកម្មវិធីធ្វើសកម្មភាពទីក្រុងវីយែន៖ អនុវត្តសិទ្ធិក្នុងការអភិវឌ្ឍដើម្បីធានាសិទ្ធិមនុស្ស និងរបៀបវារៈឆ្នាំ២០៣០”។ គណៈប្រតិភូវៀតណាមបានផ្ដល់យោបល់ក្នុងកិច្ចប្រជុំ និងកិច្ចពិភាក្សាជាច្រើនលើប្រធានបទផ្សេងៗគ្នា។ ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមក្នុងសម័យប្រជុំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់នូវការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់វៀតណាមក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ