Trending now

សង្ឃឹមថាគណៈកម្មការអឺរ៉ុបនឹងដកកាតលឿងសម្រាប់គ្រឿងសមុទ្រវៀតណាម នាពេលឆាប់ៗនេះ

08:00 | 15/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

ចាប់តាំងពីគណៈកម្មការអឺរ៉ុប (EC) បានដាក់កាតលឿងចំពោះគ្រឿងសមុទ្រកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ប្រព័ន្ធនយោបាយទាំងមូលរបស់វៀតណាម បានអនុវត្តយ៉ាងខ្លាំងក្លាដាច់ណាត់នូវវិធានការជាច្រើនដើម្បីទប់ស្កាត់ និងចាត់តាំងយ៉ាងតឹងរ៉ឹងចំពោះការនេសាទសមុទ្រខុសច្បាប់ មិនបានរាយការណ៍ និងមិនតាមបទកំណត់ (ហៅកាត់ថា IUU)។ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វៀតណាម បាននាំមកនូវលទ្ធផលវិជ្ជមានយ៉ាងខ្លាំងដែលត្រូវបានទទួលស្គាល់ដោយក្រុមអធិការកិច្ច EC ក្នុងការត្រួតពិនិត្យពីមុន។ បច្ចុប្បន្ន ក្រុមអធិការកិច្ច EC មានវត្តមាននៅវៀតណាម ដើម្បីវាយតម្លៃលទ្ធផលអនុវត្តអនុសាសន៍របស់ EC ស្តីពី IUU។

វៀតណាម៖ សាមគ្គីជាតិ និងសាសនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាម៖ សាមគ្គីជាតិ និងសាសនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
គេហទំព័រ Asiatimes៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងស្តារឡើងវិញ នាពេលឆាប់ៗនេះ គេហទំព័រ Asiatimes៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងស្តារឡើងវិញ នាពេលឆាប់ៗនេះ
សង្ឃឹមថាគណៈកម្មការអឺរ៉ុបនឹងដកកាតលឿងសម្រាប់គ្រឿងសមុទ្រវៀតណាម នាពេលឆាប់ៗនេះ
សង្ឃឹមថាគណៈកម្មការអឺរ៉ុបនឹងដកកាតលឿងសម្រាប់គ្រឿងសមុទ្រវៀតណាម នាពេលឆាប់ៗនេះ

អនុវត្តដំណោះស្រាយខ្លាំង និងស៊ីសង្វាក់ជាច្រើន

ជាមួយនឹងគោលដៅនៃការកសាងមុខរបរនេសាទប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ ការធ្វើសមាហរណកម្មអន្តរជាតិ និងនៅពេលខាងមុខគឺការដកកាតលឿងរបស់ EC ប្រព័ន្ធនយោបាយទាំងមូលបានចូលរួមយ៉ាងសកម្ម។ ជាពិសេស គណៈអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្ស បានចេញឯកសារលេខ ៨១-CV/TW ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ ស្តីពីការពង្រឹងភាពជាអ្នកដឹកនាំ និងទិសដៅសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការបង្ការ និងប្រយុទ្ធចំពោះការនេសាទ IUU ចាត់ទុកនេះជាកិច្ចការអាទិភាព និងបន្ទាន់នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលបានជួបប្រជុំ និងពិភាក្សាជាច្រើនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពអឺរ៉ុបអំពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តនយោបាយរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ នាយករដ្ឋមន្ត្រីបានចេញសារាចរណែនាំចំនួន៣ ទូរសារចំនួន៤ សេចក្តីសម្រេចចំនួន៣ ហើយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមផ្ទាល់ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញចំនួនពីរជាមួយរាល់ស្ថាប័ន ក្រសួង និងមូលដ្ឋានពាក់ព័ន្ធអំពីបញ្ហានេះ។

វៀតណាមបានធ្វើឱ្យបទប្បញ្ញត្តិផ្ទៃក្នុងរបស់ EC ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ចូលក្នុងច្បាប់ជលផលក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានចេញក្រឹត្យចំនួនពីរ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានចេញសារាចរណែនាំចំនួន ៨ ។ នៅឆ្នាំ ២០១៩ ក្របខ័ណ្ឌច្បាប់ជាមូលដ្ឋានត្រូវបានបញ្ចប់ ដោយបំពេញតាមតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ។ ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្កើត និងដាក់ជូននាយករដ្ឋមន្រ្តី ដើម្បីផ្សព្វផ្សាយកម្មវិធី គម្រោង និងផែនការអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ ការធ្វើសមាហរណកម្មអន្តរជាតិ និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជលផលរបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីតាមរយៈសេចក្តីសម្រេចលេខ ៣៣៩/QD-TTg ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១។

យោងតាមលោក Tran Dinh Luan ប្រធាននាយកដ្ឋានជលផល (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) ក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ វៀតណាមបានខិតខំប្រឹងប្រែងអនុវត្តអនុសាសន៍ និងលក្ខខណ្ឌតម្រូវរបស់ EC ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ មកដល់ពេលនេះ រាលបទប្បញ្ញត្តិច្បាប់ត្រូវបានធ្វើឱ្យសព្វគ្រប់ និងស្របនឹងច្បាប់វៀតណាមហើយ។ នៅតាមបណ្តាខេត្ត និងទីក្រុងជាប់មាត់សមុទ្រ បានកើតមានឡើងបណ្តាគំរូរបស់មូលដ្ឋាននានា ដែលអ្នកនេសាទកំពុងធ្វើបានល្អណាស់ ហើយបានចម្លងគំរូល្អទាំងនោះទៅឱ្យទូលំទូលាយដើម្បីឱ្យអ្នកស្រុកអនុវត្តតាម។

ការអនុវត្តអនុសាសន៍របស់ EC ស្តីពីការកាត់បន្ថយចំនួនកប៉ាល់នេសាទ និងទំហំការធ្វើនេសាទ លទ្ធផលពិនិត្យបានបង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ប្រទេសទាំងមូលមានកប៉ាល់នេសាទចំនួន ៨៦.៨២០ គ្រឿង ដែលមានប្រវែង ៦ ម៉ែត្រ ឬលើសពីនេះ (ថយចុះ ៩,៧៨៩ គ្រឿងធៀបនឹងឆ្នាំ ២០១៩) រួមទាំងកប៉ាល់នេសាទ ៣០,០៩១ ដែលមានប្រវែង ១៥ ម៉ែត្រ ឬច្រើនជាងនេះ (ថយចុះ ១,២០៦ គ្រឿងបើធៀបនឹងឆ្នាំ ២០១៩)។ សម្រាប់ការតាមដាន ត្រួតពិនិត្យ លើសកម្មភាពនៃកប៉ាល់នេសាទនៅលើសមុទ្រ វៀតណាមបានអនុវត្តបច្ចេកវិជ្ជាព័ត៌មាន និងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យនាវានេសាទ ដើម្បីត្រួតពិនិត្យសកម្មភាពរបស់នាវានេសាទនៅសមុទ្រ។ រហូតមកដល់បច្ចុប្បន្នមាន ៩៧.៦៥% (កប៉ាល់នេសាទ ២៨,៧៩៧/២៩,៤៨៩) បានដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ (VMS) នៅលើកប៉ាល់នេសាទដែលមានប្រវែង ១៥ ម៉ែត្រ ឬច្រើនជាងនេះ។ ចំនួនកប៉ាល់នេសាទដែលមិនទាន់បានដំឡើងឧបករណ៍ VMS ត្រូវបានចុះក្នុងបញ្ជីដោយមូលដ្ឋានសម្រាប់ត្រួតពិនិត្យ និងគ្រប់គ្រង។

ជាពិសេសចំពោះការងារប្រយុទ្ធ ទប់ស្កាត់ និងដោះស្រាយករណីកប៉ាល់នេសាទវៀតណាម ដែលលួចធ្វើការនេសាទគ្រឿងសមុទ្រខុសច្បាប់ក្នុងដែនទឹកបរទេស កងកម្លាំងអនុវត្តច្បាប់នៅសមុទ្រ (កងទ័ពជើងទឹក ឆ្មាំសមុទ្រ ល្បាតត្រួតពិនិត្យការនេសាទ) បានធ្វើការត្រួតពិនិត្យនៅតាមតំបន់សមុទ្រត្រួតស៊ីគ្នា និងតំបន់សំខាន់ៗ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងនាវានេសាទដែលប្រព្រឹត្តបទល្មើស។ ចាប់ពីឆ្នាំ ២០២២ វៀតណាមបានដាក់ទណ្ឌកម្មលើការបំពានផ្នែករដ្ឋបាលជិត ១០០០ ករណី ចំពោះការនេសាទ IUU ជាមួយនឹងប្រាក់ពិន័យសរុបជាង ១៦ ពាន់លានដុង។ ចាប់ពីដើមឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ករណីចំនួន ២,១១១ ត្រូវបានពិន័យជាប្រាក់ចំនួន ៤៤.៤៧៧ ពាន់លានដុង។

អាស្រ័យហេតុនេះ ចំនួនកប៉ាល់នេសាទខុសច្បាប់ដែលនេសាទនៅដែនទឹកបរទេសបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាពិសេសចាប់ពីដើមឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ចំនួនកប៉ាល់នេសាទល្មើសច្បាប់ក្នុងដែនទឹកបរទេសដែលត្រូវបានចាប់ និងដោះស្រាយបានថយចុះចំនួន ៨៤.៣៥% បើធៀបនឹងឆ្នាំ ២០១៦ ដោយបានបញ្ឈប់ទាំងស្រុងនូវករណីកប៉ាល់នេសាទល្មើសច្បាប់នេសាទក្នុងដែនទឹកនៃប្រទេសកោះប៉ាស៊ីហ្វិក ពីឆ្នាំ ២០១៨ ដល់បច្ចុប្បន្ន។

ការកសាងមុខរបរនេសាទប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ

ការអនុវត្តយ៉ាងសកម្មនូវវិធានការដ៏ខ្លាំងក្លា និងស៊ីសង្វាក់គ្នាជាច្រើននាពេលថ្មីៗនេះ មិនត្រឹមតែមានបំណងដក "កាតលឿង" របស់ EC ប៉ុណ្ណោះទេ វៀតណាមក៏ចង់កសាងមុខរបរនេសាទប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពផងដែរ។ ប្រការនេះត្រូវបានបញ្ជាក់ជាច្រើនលើកដោយថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងលោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ តាមរយៈវេទិការរដ្ឋសភា រាល់កិច្ចប្រជុំនានា ជាពិសេសក្នុងអំឡុងពេលទស្សនកិច្ច និងជួបធ្វើការជាមួយទីភ្នាក់ងារនៃគណៈកម្មាធិការអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ( បែលហ្សិក) នៅពាក់កណ្តាលខែកញ្ញា។

ថ្មីៗនេះ នាថ្ងៃទី ៧ ខែតុលា លោកបានថ្លែងក្នុងសន្និសីទលើកកំពស់ដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទនៅសមុទ្រខុសច្បាប់ គ្មានរបាយការណ៍ និងមិនតាមបទបញ្ញត្តិ រៀបចំស្វាគមន៍ និងធ្វើការជាមួយក្រុមអធិការកិច្ច EC ជាលើកទី ៤ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU គឺដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងផលប្រយោជន៍ប្រជាជនយើង មិនមែនដោយសារការត្រួតពិនិត្យ និងការធ្វើអធិការកិច្ច របស់ EC នោះទេ។ ដូច្នេះហើយ ត្រូវលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋជានិច្ច ក្នុងការអនុវត្តច្បាប់ និងការការពារបរិស្ថាន រួមផ្សំគ្នាយ៉ាងជិតស្និទ្ធ ការដោះស្រាយការបំពានច្បាប់ ការឃោសនា ការតស៊ូមតិ ការអប់រំ និងការថែទាំ និងការលើកកំពស់ជីវភាពប្រជានេសាទ ការបង្កើតជីវភាព និងការងារជូនប្រជាពលរដ្ឋក្នុងទិសដៅបង្កើនការធ្វើកសិកម្ម ការកែច្នៃ និងការកាត់បន្ថយការនេសាទនៅសមុទ្រ។

ទាំងអស់នេះបង្ហាញថា វៀតណាមចង់បាន និងខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU យ៉ាងម៉ឺងម៉ាត់។ ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីតំបន់ជាច្រើនដែលធ្វើបានល្អ និងអនុវត្តបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងប្រឆាំងនឹងការនេសាទ IUU ក៏នៅមានតំបន់មួយចំនួនទៀតដែលធ្វើមិនបានល្អទេ។

លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានចែករំលែកថា៖ “ចំពោះបញ្ហាដែលក្រុមអធិការកិច្ច EC លើកទី៣ បានចង្អុលបង្ហាញនោះ យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ភាគី EC ក៏បានកត់សម្គាល់ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងការផ្លាស់ប្តូរជាវិជ្ជមានរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ យើងសង្ឃឹមថា យើងនឹងដក "កាតលឿង" ចេញក្នុងពេលដ៏ខ្លីខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម