មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា រឿងដកអនុគ្រោះពន្ធមកលើកកម្ពុជាលើកលែងសព្វវុធ (EBA) របស់សហភាពអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិកនោះជារឿងសេដ្ឋកិច្ចមិនមែនជារឿងនយោបាយនោះទេ។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន
លោកសុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២១ ខែឧសភាថា «រឿង EBA និង GSP គឺជារឿងសេដ្ឋកិច្ច មិនមែនជារឿងនយោបាយទេ» ។ លោកក៏បានលើកឡើងថា សហរដ្ឋអាមេរិកបានកំពុងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាព្រោះថា ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជាមានចំនួន២០ប្រទេស និងភាគី ។ ហេតុអីគេទាំងអស់គ្នាមិនមានមតិអី បែរជាសហរដ្ឋអាមេរិកឈឺក្បាលវិលមុខនឹងរឿងផ្ទៃក្នុងកម្ពុជាទៅវិញ? ។ លោកបន្តថា ការលូកដៃចូលកិច្ចការផ្ទៃក្នុងបណ្តាប្រទេស គឺជាវប្បធ៌ម និងទម្លាប់ធម្មតារបស់សហរដ្ឋអាមេរិក ។ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក អាស្រ័យលើការសម្រេចចិត្តរបស់អាមេរិក។ ប៉ុន្តែកម្ពុជាចង់បានទំនាក់ទំនងល្អជានិច្ចជាមួយអាមេរិកលើមូលដ្ឋានគោ រពគ្នាទៅវិញទៅមក ។
ជាមួយគ្នានោះដែរអ្នកនាំពាក្យដដែលក៏បានលើកឡើងថា កម្ពុជា៤០ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជា ជនកម្ពុជាមានគោលនយោបាយត្រឹមត្រូវ ទើបនាំកម្ពុជាឲ្យនៅ គង់វង្ស និងរីកចម្រើនទៅមុខបាន ។ ហើយវាមិនអាចបង្ហាញពីរបស់ប្តេជ្ញាដូចអ្វីដែលក្រុមប្រឆាំងលើកឡើងនោះទេ ។ លោកបញ្ជាក់ថា ៖«អំណាចផ្តាច់ការ នៅលើលោកនេះគ្មានអំណាចផ្តាច់ការណាអាចស្ថិតស្ថិរបានយូរទេ ។ បើការដឹកនាំផ្តាច់ការមែននោះប្រាកដជាសង្គមកម្ពុជាគ្មានសន្តិភាព ស្ថិរភាពយោបាយ និងអភិវឌ្ឈន៍ទេ»។
លោកបន្តថា ការដឹកនាំល្អ ប្ញមិនល្អមិនចំណុះលើមានបក្សច្រើន ប្ញមួយនោះទេ ។ ជាក់ស្តែងនៅប្រទេសចិនបក្សកុំមុយនិស្តចិនដឹកនាំតាំងពីប្រទេសបានរំដោះបានឯករាជ្យតាំងពីឆ្នាំ១៩៤៩មករហូតដល់ប្រទេសចិនក្លាយទៅជាប្រទេសមហាអំណាចលើពិភពលោក ។ ជាប្រទេសមួយចំនួនមានបក្សច្រើន ឃើញតែប្រកាប់ប្រចាក់គ្នាមិនឈប់ឈរ អន្តរាយរហូត បើកដៃឲ្យបរទេសលូកដៃចូលបណ្តាលឲ្យមានសង្គ្រាមឥតល្ហែរ ស្លាប់ប្រជាជនរាប់មិនអស់ ដោយសារមានបក្សច្រើនហ្នឹងឯង ៕
((ប្រភព៖ kohsantepheapdaily.com.kh សរុបព័ត៌មានដោយសមុទ្រ))
មតិពីមិត្តអ្នកអាន