Trending now

វៀតណាម៖ ពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូចូលរួមសម័យប្រជុំសម្មតិកម្ម «រដ្ឋសភាកុមារ» លើកទីមួយ

09:31 | 11/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

គឺជាសកម្មភាពដែល រួមចំណែកបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋសភាចំពោះការការពារ ថែទាំ និងអប់រំកុមារ; ពង្រីកតួនាទីសំខាន់មួយរបស់អង្គការសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ គឺតំណាងឱ្យសំឡេងនិងសេចក្តីប្រាថ្នារបស់កុមារ។

វៀតណាមនិងម៉ូសំប៊ិកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាមនិងម៉ូសំប៊ិកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី
វៀតណាម៖ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិ វៀតណាម៖ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិ
ប្រគល់អំណោយរបស់គណៈកម្មាធិការរៀបចំដល់ប្រតិភូដែលចូលរួមសម័យប្រជុំ។
ប្រគល់អំណោយរបស់គណៈកម្មាធិការរៀបចំដល់ប្រតិភូដែលចូលរួមសម័យប្រជុំ។

នាយប់ថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្រុមសមាជិករដ្ឋសភាវ័យក្មេង គណៈលេខាមជ្ឈិមសម្ព័ន្ធយុវជន និងគណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាមជ្ឈិមទទួលបន្ទុក កិច្ចការកុមារជំទង់ បានជួបសំណេះសំណាលជាមួយប្រតិភូជាង ២៦០ នាក់ ដែល ចូលរួមសម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទីមួយ ឆ្នាំ ២០២៣។ ថ្លែងមតិនៅទីនេះ លោក Dinh Cong Sy អនុប្រធានគណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភាបានសង្កត់ធ្ងន់ថា កុមារជាង ២៦០ នាក់តំណាងឱ្យសំឡេង និងមតិ របស់កុមារ និងកុមារជំទង់ជាង ១៥ លាននាក់លើទូទាំងប្រទេស នឹងដើរតួជាមុខ តំណែងសំខាន់ៗក្នុងរដ្ឋសភា ដើម្បីបង្ហាញពីគំនិត និងសេចក្តីប្រាថ្នាជាក់ស្តែងរបស់ តំណាងកុមារ ហើយសំយោគមតិ និងសេចក្តីប្រាថ្នារបស់កុមារ ដើម្បីឆ្លុះបញ្ចាំជូនរដ្ឋ សភា។ តាមរយៈសកម្មភាពលើកនេះ មតិសមហេតុផលនឹងត្រូវបានកត់ត្រាសម្រាប់ស្ថាប័នពាក់ព័ន្ធនៃរដ្ឋសភា រដ្ឋាភិបាល គណៈ

កម្មាធិការ ក្រសួង និងអាជ្ញាធរមូលដ្ឋាន យកមកពិចារណា និងដោះស្រាយជូនប្អូនៗ។ ម្យ៉ាងវិញទៀត នេះគឺជាសកម្មភាពដែល រួមចំណែកបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋសភាចំពោះការការពារ ថែទាំ និងអប់រំកុមារ; ពង្រីកតួនាទីសំខាន់មួយរបស់អង្គការសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ គឺតំណាងឱ្យសំឡេងនិងសេចក្តីប្រាថ្នារបស់កុមារ។

សម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទីមួយឆ្នាំ ២០២៣ ប្រព្រឹត្តទៅនៅថ្ងៃ ទី ៩ និងទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន