Trending now

វៀតណាមនិងម៉ូសំប៊ិកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី

09:20 | 11/09/2023

នៅថ្ងៃថ្ងៃទី១០ ខែកញ្ញា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan នឹងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋម៉ូសំប៊ុក តបតាមការ អញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Adriano Maleiane។

វៀតណាម៖ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិ វៀតណាម៖ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិ
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនផ្សព្វផ្សាយសម្រស់អាវ Ba Ba របស់វៀតណាម ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនផ្សព្វផ្សាយសម្រស់អាវ Ba Ba របស់វៀតណាម
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក លោក Pham Hoang Kim បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បន្តអះអាងនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀត ណាម និងម៉ូសំប៊ិក។ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេល ខាងមុខគឺធំធេងណាស់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ម៉ូសំប៊ិកមាន ប្រៀបខ្លាំងលើធនធានធម្មជាតិ ជលផល កម្លាំងពលករមានតម្លៃប្រកួតប្រជែង... ខណៈដែលវៀតណាមមានប្រៀបខ្លាំងក្នុងវិស័យកសិកម្ម សិប្បកម្មវិចិត្រសិល្បៈ ជលផល និងកម្លាំងពលករ។ ខឿនសេដ្ឋកិច្ចទាំងពីរបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន សហគ្រាសត្រូវបានជំរុញ។ ទាំងនេះគឺជាកត្តា អំណោយផលដើម្បីអភិវឌ្ឍន៍និងពង្រីកទំនាក់ទំនងវៀតណាម - ម៉ូសំប៊ិក កាន់តែខ្លាំងក្លាថែមទៀត។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan នឹងជួបពិភាក្សាការងារជាមួយសមភាគីម៉ូសំប៊ិកលោក Adriano Afonso Maleiane; ជួបសម្តែងការគួរសមជាមួយលោកប្រធានាធិបតី Filipe Nyusi និង លោកស្រីប្រធានរដ្ឋសភា Esperanca Bias; ជួបជាមួយប្រធានក្រុមប្រឹក្សាក្រុង Maputo ទៅទស្សនាទីស្នាក់ការក្រុមហ៊ុន Movitel (Viettel); ជួបជាមួយប្រធាន សហព័ន្ធសមាគមសេដ្ឋកិច្ច (CTA) និងសហគ្រាសម៉ូសំប៊ិកមួយចំនួន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា