Trending now

សេចក្តីសម្រេចចិត្តលេខ ៣៦ ជំរុញការអភិវឌ្ឍន៍ពីសមុទ្ររបស់វៀតណាម

09:09 | 11/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមជាប្រទេសមួយនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតដែលមានសន្ទស្សន៍សមុទ្រខ្ពស់ជាងមធ្យមភាគពិភពលោក ៦ ដង។ ជាមួយនឹងខេត្ត-ក្រុងជាប់ឆ្នេរសមុទ្រចំនួន ២៨/៦៣ ដែលស្មើនឹង ៤២% នៃផ្ទៃដី និង ៤៥% នៃចំនួនប្រជាជនសរុប វៀតណាមមានគុណសម្បត្តិ និងសក្តានុពលធនធានខ្លាំងក្លាពីសមុទ្រ និងកោះ។ សេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ នៃសន្និបាតមជ្ឈឹមទី ៨ នីតិកាលទី ១២ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានអះអាងពីសារៈសំខាន់ក៏ដូចជាសក្កានុពលការអភិវឌ្ឍសេដ្ឋកិច្ចពីកោះសមុទ្រ ហើយទន្ទឹមនឹងនោះ កំណត់ភារកិច្ចប្រែក្លាយវៀតណាមទៅជាប្រទេសខ្លាំងមាំមួន និងសម្បូរធូធារពីសមុទ្រ។

កសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈវៀតណាមក្នុងយុគសម័យថ្មី សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ កសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈវៀតណាមក្នុងយុគសម័យថ្មី សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ
ការបើកមហាសន្និបាតលើកទី ៣៦ នៃវិហារផ្សាយដំណឹងល្អវៀតណាម ការបើកមហាសន្និបាតលើកទី ៣៦ នៃវិហារផ្សាយដំណឹងល្អវៀតណាម
សេចក្តីសម្រេចចិត្តលេខ ៣៦ ជំរុញការអភិវឌ្ឍន៍ពីសមុទ្ររបស់វៀតណាម
សេចក្តីសម្រេចចិត្តលេខ ៣៦ ជំរុញការអភិវឌ្ឍន៍ពីសមុទ្ររបស់វៀតណាម

ប្រទេសវៀតណាមមានមាត់សមុទ្រប្រវែង ៣.២៦០ គីឡូម៉ែត្រ លាតត្រដាងពីខាងជើងទៅខាងត្បូងជាមួយនឹងសមាមាត្រប្រហែល ១០០គីឡូម៉ែត្រក្រឡានៃដីគោក/១ គីឡូម៉ែត្រនៃឆ្នេរសមុទ្រ ខណៈដែលជាមធ្យមពិភពលោកគឺ ៦០០ គីឡូម៉ែត្រក្រឡានៃដីគោក/១ គីឡូម៉ែត្រនៃឆ្នេរសមុទ្រ។ ដោយមានកោះជាង ៣.០០០ រួមទាំងប្រជុំកោះ Hoang Sa និង Truong Sa តំបន់សមុទ្រ និងខ្ពង់រាបបាតសមុទ្រ ក្រោមអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម មានទទឹងជាង ១ លានគីឡូម៉ែត្រការ៉េ ធំជាងបីដងនៃផ្ទៃដីគោក។

ការធ្វើពិពិធកម្មសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

សមុទ្ររបស់វៀតណាមមានរ៉ែប្រហែល ៣៥ ប្រភេទ ដោយមានបរិមាណធ្វើអាជីវកម្មផ្សេងៗគ្នា។ ក្នុងនោះ ប្រេង និងឧស្ម័នគឺជាធនធានដ៏ធំបំផុតនៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ នៅឆ្នាំ២០២២ បរិមាណនៃការផលិតប្រេងឆៅរបស់វៀតណាមកើនដល់ ១០,៨៤លានតោន។ នៅតាមផ្ទៃសមុទ្រវៀតណាម បានរកឃើញសត្វមានជីវិតប្រហែល ១១.០០០ ប្រភេទ ក្នុងប្រព័ន្ធអេកូឡូស៊ីធម្មតាជាង ២០ ប្រភេទ ស្ថិតក្នុងតំបន់ជីវចម្រុះសមុទ្រចំនួន ៦ និងមានសត្វប្រហែល ១.៣០០ ប្រភេទនៅលើកោះ។ ជីវចម្រុះសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីបានផ្តល់ធនធានដ៏ធំសម្បើមសម្រាប់សេដ្ឋកិច្ច។ កាលពីឆ្នាំមុន ផលិតកម្មនេសាទសរុបត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ៩ លានតោន ខណៈដែលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ តួលេខនេះត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៤,២៧ លានតោន។ សាស្ត្រាចារ្យរង បណ្ឌិត Chu Hoi ប្រធានសមាគមជល ផលវៀតណាមបានឲ្យដឹងថា៖ “ខេត្តជាប់មាត់សមុទ្រតាមរយៈការអភិវឌ្ឍក្នុងឆ្នាំ ២០២២ និងឆ្នាំមុនៗ ដោយក្រឡេកមើល លើ GRDP (សន្ទស្សន៍ផលិតផលសេដ្ឋកិច្ចមូលដ្ឋានសរុប) ការរួមចំណែកនៃសេដ្ឋកិច្ចសមុទ្រដើរតួនាទីយ៉ាងសំខាន់។ វិស័យសេដ្ឋកិច្ចសមុទ្រដែលបានអភិវឌ្ឍថ្មីៗមួយចំនួន ដូចជា ថាមពលសមុទ្រកកើតឡើងវិញ រួមទាំងថាមពលខ្យល់តាមឆ្នេរសមុទ្រក៏បានអភិវឌ្ឍន៍ផងដែរ”។

ឆ្នេរសមុទ្រធំ និងតូចចំនួន ១២៥កន្លែង ដែលពន្លឺព្រះអាទិត្យក្តៅពេញមួយឆ្នាំ ខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតជាច្រើន... គឺជាលក្ខខណ្ឌដ៏ល្អសម្រាប់វៀតណាមក្នុងការសាងសង់រមណីយដ្ឋាន និងមណ្ឌលទេសចរណ៍លំដាប់ខ្ពស់។ លើសពីនេះទៀត កោះ និងតំបន់ឆ្នេរសមុទ្រប្រមូលផ្តុំបេតិកភណ្ឌពិភពលោកជាច្រើន បម្រុងជីវមណ្ឌល ឧទ្យានជាតិ និងមណ្ឌលអភិរក្សធម្មជាតិ រួមទាំងបេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រជាច្រើន; ពិធីបុណ្យប្រពៃណីរបស់ប្រជាជននៅតាមឆ្នេរសមុទ្រ; ជំនឿ ទំនៀមទម្លាប់ ដែលទាក់ទងនឹងសមុទ្រ...។ ជាមួយអត្ថប្រយោជន៍នេះ ទេសចរណ៍សមុទ្ររបស់វៀតណាមជារៀងរាល់ឆ្នាំបានរួមចំណែកប្រហែល ៧០% នៃប្រាក់ចំណូលរបស់វិស័យទេសចរណ៍ទូទាំងប្រទេស។

អត្ថប្រយោជន៍សំខាន់មួយទៀត គឺតំបន់សមុទ្រវៀតណាមស្ថិតក្នុងសមុទ្រខាងកើត ដែលជាផ្លូវពាណិជ្ជកម្មអន្តរជាតិដ៏មមាញឹកបំផុតមួយក្នុងពិភពលោក ដោយតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ ឆ្នេរសមុទ្រវៀតណាមបើកទៅកាន់ទិសទាំងបី គឺខាងកើត ខាងត្បូង និងនិរតី ដូច្នេះមានភាពងាយស្រួលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ និងសមាហរណកម្មសេដ្ឋកិច្ចសមុទ្រ។ នៅតាមបណ្តោយឆ្នេរសមុទ្រពីខាងជើងទៅខាងត្បូងមាន ១០ ចំណុចដែលអាចសាងសង់កំពង់ផែទឹកជ្រៅ និងកំពង់ផែមធ្យមជាច្រើនដែលមានបរិមាណទំនិញសរុប ៧៣៣,១៨ លានតោនកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែនសមុទ្រជាមួយប្រទេសចំនួន ២៦។ តំបន់សមុទ្រដ៏ធំដែលមានកោះជាច្រើនក៏ជាលំហសំខាន់ដើម្បីធានាសន្តិសុខ ការពារជាតិ ដើម្បីបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បើកចេញសក្កានុពលជាច្រើនពីសមុទ្រសម្រប់វៀតណាមអភិវឌ្ឍន៍

សេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ នៃសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១២ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានដាក់ចេញគោលដៅទូទៅ និងគោលដៅជាក់ស្តែងដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសខ្លាំងមាំមួនពីសមុទ្រ មានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ធានាសន្តិសុខ និងសុវត្ថិភាពនៃសេដ្ឋកិច្ចសមុទ្រ។ បណ្ឌិត Ta Dinh Thi អនុប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ដើម្បីដោះស្រាយបញ្ហាសមុទ្រ និងកោះ និងអភិវឌ្ឍន៍ គណៈកម្មាធិការមជ្ឈិម បានចេញសេចក្តីសម្រេចចិត្តលេខ ៣៦ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ តាមនោះ ដាក់ចេញវិធីសាស្រ្តអភិក្រមថ្មីមួយ ដោយឈរលើសសរស្តម្ភសំខាន់ៗចំនួន ៣។ មួយគឺសេដ្ឋកិច្ចសង្គម និងបរិស្ថាន។ ទី២ គឺការពារជាតិ និងសន្តិសុខ។ ទី៣ គឺកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដូចនេះ នេះគឺជាវិធីសាស្រ្តអភិក្រមរួម និងជាវិធីសាស្រ្ត លើគ្រប់ទិដ្ឋភាពពាក់ព័ន្ធទាំងអស់”។

ដំណោះស្រាយលេខ ៣៦-NQ/TW កំណត់ថានៅឆ្នាំ ២០៣០ វិស័យសេដ្ឋកិច្ចសមុទ្រនឹងរួមចំណែកដល់ GDP របស់ប្រទេសប្រហែល ១០%; សេដ្ឋកិច្ចនៃខេត្ត និងក្រុងជាប់ឆ្នេរសមុទ្រចំនួន ២៨ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៦៥-៧០% នៃ GDP សរុបរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ វិស័យសេដ្ឋកិច្ចសមុទ្រមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមស្តង់ដារអន្តរជាតិ។ វៀតណាមក៏បង្កើនការគ្រប់គ្រងលើការធ្វើអាជីវកម្មធនធានសមុទ្រដោយផ្សារភ្ជាប់ជាមួយការធានាលទ្ធភាពស្តារឡើងវិញនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ លោក Nguyen Van Phuc អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃបណ្តាស្ថាប័នបក្សបានវាយតម្លៃថា៖ “សេចក្តីសម្រេចចិត្តនេះមានអត្ថន័យដ៏ធំធេងណាស់។ ធំធេងត្រង់ថា វាជាមូលដ្ឋានផ្លាស់ប្តូរការយល់ឃើញរបស់បក្ស រដ្ឋ និងប្រព័ន្ធនយោបាយទាំងមូលរបស់យើង អំពីការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ។ លើសពីនេះ សេចក្តីសម្រេចចិត្តលេខ ៣៦ នេះ បង្កើតចំណុចលោតផ្លោះ ក្នុងសកម្មភាពរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូល លើការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ។ ហើយទីបី ដំណោះស្រាយលេខ ៣៦ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យើងក្នុងការពង្រាយ និងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រឱ្យកាន់តែមាននិរន្តរភាព”។

សេចក្តីសម្រេចចិត្តលេខ ៣៦ ត្រូវបានចាត់ទុកថាជាគន្លឹះសំខាន់ដើម្បីបំពេញ គោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសខ្លាំងមាំមួន និងសម្បូរធូធារពីសមុទ្រ បំពេញតាមលក្ខណៈវិនិច្ឆ័យអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងនោះសេដ្ឋកិច្ចសមុទ្រដើរតួនាទីយ៉ាងសំខាន់ នាំមុខ កសាងវប្បធម៌សមុទ្រ ឆ្លើយតបយ៉ាងសកម្មទៅនឹងបម្រែបម្រួលអាកាសធាតុ ឆ្លើយតបយ៉ាងសកម្មចំពោះការកើនឡើងនីវ៉ូទឹកសមុទ្រ និងទប់ស្កាត់ការបំពុល។ តាមរយៈការអនុវត្តជាក់ស្តែងដំណោះស្រាយលេខ ៣៦-NQ/TW ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ដំណោះស្រាយនេះបើកចេញនូវទិដ្ឋភាពថ្មីសម្រាប់វៀតណាមអភិវឌ្ឍន៍ខ្លាំងមាំមួននិងសម្បូធូធារពីសមុទ្រយ៉ាងពិតប្រាកដ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស