Trending now

ស្តេកសាច់គោ (beef steak) ខ្ទះដែក - ប្រណិតភាពម្ហូបអាហារ វៀតណាម

15:26 | 27/06/2023 យោងតាមកាសែតរូបថតវៀតណាម

ស្តេកសាច់គោ (beef steak)ខ្ទះដែកគឺមុខ​ម្ហូបមួយ​ដែល​ប្រជាជន​វៀតណាម​​បានកែច្នៃ​ដោយ​ការ​ទទួល​យកប្រណិត​ភាព​នៃមុខម្ហូបអន្តរជាតិ ក្នុង​នោះ ស្តេកសាច់គោ (beef steak) ​គ្រឿង​សំខាន់ ប៉ុន្តែ​ការច្នៃប្រឌិតរបស់ប្រជាជន​វៀតណាម​គឺត្រង់ចំណុចនៃ​ការប្រើប្រាស់ខ្ទះដែកនិងសាច់ស្អាត​ បន្លែស្រស់នៃកសិកម្មវៀតណាម។ ម្ហូបអាហារ​ពោរពេញទៅ​ដោយ​ចំណាប់​អារម្មណ៍នេះ​បាន​ចាត់ទុក​ដូចជាសោភណ្ឌភាព​នៃម្ហូបអាហារវៀតណាម។

សិប្បករឆ្នើម K សិប្បករឆ្នើម K'Tieu រក្សាសំឡេងគងឃ្មោះសម្រាប់ភូមិស្រុក
វៀតណាម៖​ ទន្លេមេគង្គនៅ Can Tho “ខៀវស្រងាត់ - ស្រស់ស្អាត” ស្វាគមន៍រដូវក្តៅ វៀតណាម៖​ ទន្លេមេគង្គនៅ Can Tho “ខៀវស្រងាត់ - ស្រស់ស្អាត” ស្វាគមន៍រដូវក្តៅ
ស្តេកសាច់គោ (beef steak)  ខ្ទះដែក
ស្តេកសាច់គោ (beef steak) ខ្ទះដែក

លោកស្រី ឡេ​ ធីហុង​ហ័រ (Le Thi Hong Hoa) មាន​ស្រុក​កណើត​នៅទីក្រុង​ ហ្វេ (Hue) ដែល​ជាអ្នកប្រកបមុខរបរលក់ស្តេកសាច់គោ (beef steak) ជាង ៤០ ឆ្នាំមកហើយ។ លោកស្រី​រូបនេះគឺអ្នក​ដំបូងដែល​ប្រើម៉ាក់យីហោស្តេកសាច់គោ (beef steak) ដើម្បី​​បើក​ហាងលក់ស្តេកសាច់គោ (beef steak) ប្រពៃណី នៅរដ្ឋធានី ហាណូយ (Ha Noi)។ លោកស្រី ឡេ​ ធីហុង​ហ័រ (Le Thi Hong Hoa) បាន​ចែក​រំលែក​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​ទើប​បើក​ហាង ​ខ្ញុំលក់ស្តេកសាច់គោ (beef steak) ខ្ទះដែកក្នុង​គោល​បំណង​ដ៏សាមញ្ញមួយគឺ​ផ្ដល់ជូនមុខម្ហូប​ឆ្ងាញ់អាហាររូបត្ថម្ភ និងរសជាតិឈ្ងុយឆ្ងាញ់សម្រាប់អ្នកទទួលទាន ។ ខ្ញុំស្តេកសាច់គោ (beef steak) ខ្ទះដែក បែបប្រពៃណីវៀតណាមដោយក្តីស្រលាញ់របស់ស្ត្រី ហ្វេ (Hue) ដែលស្រលាញ់ចូលចិត្តការធ្វើអាហារ ប៉ុន្តែដើម្បីបង្កើតមុខម្ហូបដ៏ទាក់ទាញជាមួយនឹងមានអត្តសញ្ញាណវៀតណាមគឺជាដំណើរការដែលខ្ញុំសិក្សា អនុវត្ត ក្នុង​រយៈពេលច្រើនឆ្នាំក្នុងការបើកហាង ស្តេកសាច់គោ (beef steak) ខ្ទះដែក ង៉ុក​ហៀវ (Ngoc Hieu) ដែលបម្រើប្រជាជនវៀតណាមគ្រប់វ័យអាច​មកទទួលទាន។

ស្តេកសាច់គោ (beef steak) ​ប្រពៃណី​វៀតណាម​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាស្តេកសាច់គោ (beef steak) ខ្ទះដែក ។ លោក ត្រឹន​ វ៉ាន់​ហៀវ (Tran Van Hieu) ម្ចាស់ហាង​​​ស្តេកសាច់គោ (beef steak) មានប្រសាសន៍ថា៖ ខ្ទះដែក ត្រូវបានលោក ហៀវ (Hieu) កក់ទិញពីជនជាតិ​ម៉ុង (Mong) ចាក់ពុម្ភជារាងគោ មានរចនាបថស្មុគ​ស្មាញ។ ខ្ទះដែកត្រូវបានចាក់ដោយដៃ ដោយចំណេះដឹងរបស់ជាងដែកមានបទពិសោធន៍ ដូច្នេះខ្ទះដែកអាច​ចម្អិនលើ​ចង្ក្រានគ្រប់ប្រភេទ។ នៅពេល​​ប្រើខ្ទះដែកឆ្នៃស្តេកសាច់គោ (beef steak) សាច់​គោ​បាន​ដុតលើ​ខ្ទះដែកតែងមានកម្ដៅរហូត និងរក្សាកម្ដៅក្នុងរយៈពេលយូរបំផុត។

គ្រឿង​ផ្សំ​សម្រាប់​ធ្វើស្តេកសាច់គោ (beef steak) ខ្ទះដែកប្រពៃណី ​រួម​មាន៖ សាច់គោ អូមីឡែត ដំឡូងបារាំងចៀន ស៊ូម៉ាយ ប៉េងប៉ោះ ស្លឹកខ្ទឹម។ មុនពេលកែច្នៃ ចុងភៅត្រូវជ្រើសរើសសាច់គោស្រស់បំផុត ហើយច្របល់គ្រឿងប្រពៃណីក្នុង​គ្រួសារ។ ដំឡូងបារាំង​កាត់ជាចំណីត​ចៀនឲ្យ​ស្រួយ ប៉េងប៉ោះ ស្លឹកខ្ទឹមលាងអោយស្អាតទុកទាំងស្រស់។ ម្ហូបនេះហូបជាមួយសាឡាត់ត្រសក់ និងនំប៉័ង។

ទទួលទាននៅតែឮសំឡេងពុះរបស់ខ្លាញ់គោនៅក្នុងខ្ទះ។ ពណ៌ដ៏គួរឱ្យទាក់ទាញនៃដំឡូងបំពងចៀនឡើងពណ៌លឿង ប៉េងប៉ោះក្រហម និងស្លឹកខ្ទឹមបៃតងត្រូវបានដាក់នៅលើក្នុងខ្ទះដែកដែលមានរាងដូចគោដ៏ស្រស់ស្អាតជាប់ភ្នែក។ ពេលហូបស្តេកសាច់គោ (beef steak) ​ ភ្ញៀវអាចប្រើ​កាំបិត និង​សម​កាត់​សាច់គោ​ ហូបរួមជាមួយបន្លែផ្សេងដែលមាន ​ក្នុង​ខ្ទះដែក។ រសជាតិស្រស់នៃសាច់គោ ម្លាន់នៃដំឡូងបារាំង ភាពស្រស់នៃស្លឹកខ្ទឹម ប៉េងប៉ោះ ​រួមផ្សំនឹងសាឡាត់ ត្រសក់ និងនំប៉័ង។ អ្វីៗលាយបញ្ចូលគ្នានឹងបង្កើតជាម្ហូបអាហារឈ្ងុយឆ្ងាញ់​មួយក្នុងក្រអូងមាត់នៃអ្នករាល់គ្នាពេលទទួលទាន។ ស្តេកសាច់គោ (beef steak) ខ្ទះដែក ​បាន​ធ្វើ​ពី​សាច់​គោ​ឆ្ងាញ់ពិសេស ដេលមានភាពស្រស់ និងទន់ឥតខ្ចោះ។ នៅពេលកែច្នៃ អាស្រ័យលើចំណូលចិត្តរបស់​អ្នកទទួលទាន ចុងភៅនឹងដុតសាច់ទៅតាមកម្រិតផ្សេងៗគ្នា ដូជាឆ្អិនល្មម ឆ្អិន១០០% ឬស្រុសឆ្អិនស្ទើរ។ ម្ហូបមានរសជាតិឆ្ងាញ់ ចំណាប់អារម្មណ៍ និងទាក់ទាញអ្នកចូលចិត្តស្តេកសាច់គោ (beef steak)៕

អាសយដ្ឋានទទួលទានសាច់គោអាំង (beef steak)៖

* លេខ ១៨ ផ្លូវ ហាងកក់ (Hang Cot) - ខណ្ឌ ហ័នគៀម (Hoan Kiem) - រដ្ឋធានី ហាណូយ (Hanoi) ។ ទូរស័ព្ទ៖ ០២៤៧.៣០៣.២៨៨២

* លេខ ៥២ ផ្លូវ ឡេង៉ុកហាន (Le Ngoc Han) - សង្កាត់ ហ័រម៉ា (Hoa Ma) ខណ្ឌ ហាយបាទ្រុង (Hai Ba Trung) - រដ្ឋធានី ហាណូយ (Ha Noi)។

ទូរស័ព្ទ៖ ០២៤.៣ ៩៧៨ ២២៥១។

* លេខ ១០៧ ផ្លូវ​វ៉ាន់កាវ (Van Cao) - ខណ្ឌ បាឌីញ (Ba Dinh) - រដ្ឋធានី ហាណូយ (Ha Noi)។ ទូរស័ព្ទ៖ ០២៤.៣ ៧៦២ ៤៣១៧

* លេខ ៧១ ផ្លូវ ត្រឹន​ យុយហ៊ឹង (Tran Duy Hung) - ខណ្ឌ កូវយៃ (Cau Giay) - រដ្ឋធានី ហាណូយ (Ha Noi)។ ទូរស័ព្ទ៖ ០២៤.៣ ៥៥៥ ៨៤៦៤

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា
ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
ទីក្រុងហូជីមិញមានគោលបំណងក្លាយជាទីក្រុងឆ្លាតវៃ បង្កើតច្នៃប្រឌិត និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម