Trending now

វៀតណាម៖ សារព័ត៌មានបដិវត្តរួមដំណើរជាមួយប្រទេសជាតិ

15:20 | 22/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

កាលពី ៩៨ ឆ្នាំមុន (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥) កាសែត Thanh nien (យុវជន) ដែលត្រូវបានអគ្គមគុទ្ទេសក៍ Nguyen Ai Quoc បង្កើតឡើង បានបោះពុម្ភផ្សាយច្បាប់ដើមដំបូង គូសសញ្ញាការបង្កើតខឿនសារព័ត៌មានបដិវត្តន៍វៀតណាម។ អស់រយៈពេលជិតមួយសតវត្សរ៍កន្លងទៅអ្នកសារព័ត៌មានជាច្រើនជំនាន់ ជាមួយកម្លាំងពលំ បញ្ញារបស់ខ្លួនបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ ការពារជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម - ទីក្រុងហូជីមិញ នៅកម្ពុជា កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម - ទីក្រុងហូជីមិញ នៅកម្ពុជា
សន្ធិសញ្ញាស្តីពីមហាសមុទ្រសំដៅអនុវត្តន៍ UNCLOS ១៩៨២ ប្រកបដោយ​ប្រសិទ្ធភាព សន្ធិសញ្ញាស្តីពីមហាសមុទ្រសំដៅអនុវត្តន៍ UNCLOS ១៩៨២ ប្រកបដោយ​ប្រសិទ្ធភាព
ប្រធានរដ្ឋសភា លោក Vuong Dinh Hue
ប្រធានរដ្ឋសភា លោក Vuong Dinh Hue

រួមដំណើរជាមួយប្រទេសជាតិជានិច្ច

នាគ្រាតស៊ូដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិ អ្នកយកព័ត៌មាន និងអ្នកការសែតមានទឹកចិត្តក្លាហានប្រឈមនឹងគ្រោះថ្នាក់ និងឧបសគ្គ ដើម្បីមានវត្តមាននៅសមរភូមិ ក្នុងការផ្សព្វផ្សាយព័ត៌មាន។ មនុស្សជាច្រើនបានលះបង់អាយុជីវិតយ៉ាងអង់អាចក្លាហាន បន្យល់ទុកនូវនិមិត្តរូបអំពីស្មារតីទំនូលខុសត្រូវនិងសេចក្ដីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ។

ក្នុងដំណើរការកសាងប្រទេសជាតិ សារព័ត៌មានបានឆ្លុះបញ្ចាំងពីសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងការដែលវៀតណាមសម្រេចបានចំណុចភ្លឺអំពីកំណើន និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩។ ប្រជាជនមានជំនឿជាក់ទៅលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមានរបស់បក្ស និងរដ្ឋ។

ក្រឡេកមើលរៈពេល ២ ទៅ ៣ ឆ្នាំមុន នៅពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩ ជាមួយការលំបាក សាកល្បងជាច្រើន សារព័ត៌មានបដិវត្តន៍វៀតណាមបានរួមចំណែកបង្កើតការស្រុះចិត្តគំនិតគ្នា ការចែករំលែក ការយោគយល់ក្នុងចំណោមប្រជាជនអំពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ អាចនិយាយបានថា រាល់គោលការណ៍ និងគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋបានឈានចូលជីវភាពរស់នៅ ឆ្លុះបញ្ចាំងតថភាពជាក់ស្ដែងនៃជីវភាពរស់នៅគឺពឹងផ្អែកលើសារព័ត៌មាន។ អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ Dien Hong -ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្ដីពីរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនលើកទីមួយ (ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“សារព័ត៌មានបានម្ចាស់ការផ្សព្វផ្សាយ និងលើកទឹកចិត្តយ៉ាងទូលំទូលាយ និងទាន់ពេលវេលា រួមចំណែកក្នុងការចាត់តាំងអនុវត្តន៍គោលការណ៍ និងគោលមាគ៌ារបស់បក្ស ដែលត្រូវបានរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនរៀបចំរបៀបរបបគោលនយោបាយ និងចលនាសកម្មភាពនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ រស់រវើកពីសេចក្តីប្រាថ្នាដ៏ត្រឹមត្រូវរបស់ស្ថាប័ន អង្គភាព ម្ចាស់ឆ្នោត ប្រជាជនទូទាំងប្រទេស និងជនរួមជាតិនៅឯបរទេស។ អ្នកយកព័ត៌មាន អ្នកនិពន្ធគ្រប់ជំនាន់តែងតែបានរួមដំណើរ ជក់ចិត្តនឹងការច្នៃប្រឌិត ហើយតាមនោះរីកចម្រើន យ៉ាងទូលំទូលាយដោយឥតឈប់ឈរផងដែរ”។

អ្នកកាសែត Le Quoc Minh ប្រធានសមាគមន៍អ្នកកាសែតវៀតណាម
អ្នកកាសែត Le Quoc Minh ប្រធានសមាគមន៍អ្នកកាសែតវៀតណាម

សម្របខ្លួនទៅនឹងយុគ្គសម័យ

នៅក្នុងបរិបទបច្ចេកវិទ្យាផ្សព្វផ្សាយនាពេលបច្ចុប្បន្ន សកម្មភាពរបស់ទីភ្នាក់ងារសារព័ត៌មានបានផ្លាស់ប្តូរជាបណ្តើរៗទៅគំរូទីភ្នាក់ងារសារព័ត៌មានពហុមុខងារ ចុះផ្សាយសារព័ត៌មានជាច្រើនប្រភេទ ឆ្លើយតបនឹងតម្រូវការព័ត៌មានដែលកាន់តែខ្ពស់ និងសម្បូរបែបរបស់សាធារណៈជន។

យុទ្ធសាស្ត្រ " ផ្លាស់ប្តូរឌីជីថលសារព័ត៌មានដល់ឆ្នាំ ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០" ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីអនុម័តកាលពីខែមេសាកន្លងទៅបានចែងថា៖ ដល់ឆ្នាំ ២០៣០ ទីភ្នាក់ងារសារព័ត៌មាន ១០០% នឹងដាក់បញ្ជូលខ្លឹមសារទៅក្នុងមូលដ្ឋានគ្រឹះឌីជីថល។ ទីភ្នាក់ងារសារព័ត៌មានទាំង ៩០% នឹងប្រើប្រាស់មូលដ្ឋានគ្រឹះវិភាគ ដោះស្រាយទិន្នន័យបូកសរុបប្រមូលផ្ដុំ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ យុទ្ធសាស្ត្រផ្លាស់ប្ដូរឌីជីថលបានសរឲ្យឃើញថាពីចក្ខុវិស័យរយៈពេលវែងស្ដីពីការអភិវឌ្ឍរួមរបស់សារព័ត៌មានពិភពលោក ព្រមទាំងឆ្លើយតបនឹងតម្រូវការដាចដោយឡែកចំពោះបេសកកម្ម តួនាទីដ៏សំខាន់ៗរបស់សារព័ត៌មានវៀតណាមក្នុងដំណើរការស្ថាបនា កសាងប្រទេសជាតិយ៉ាងខ្លាំងមាំមួន មានឋានៈ និងឥទ្ធិពលនៅលើឆាកអន្តរជាតិ។

យោងតាមអ្នកកាសែត Le Quoc Minh ប្រធានសមាគមន៍អ្នកកាសែតវៀតណាម និងជាអគ្គនិពន្ធនាយកកាសែត Nhan dan (ប្រជាជន) បានឲ្យដឹងថាទីភ្នាក់ងារសារព័ត៌មានជាច្រើនបាននិងកំពុងអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា៖ “ខ្លឹមសារនានាដែលមានលក្ខណៈពហុមុខងារ ពហុមូលដ្ឋានគ្រឹះកំពុងត្រូវបានទីភ្នាក់ងារសារព័ត៌មានបង្ហាញយ៉ាងច្បាស់លាស់ រស់រវើក ហើយត្រូវបានអនុវត្តពីខ្លឹមសារអត្ថបទ រូបថត និងក្រាហ្វិក។ សារព័ត៌មានទិន្នន័យកាន់តែមានភាពចាស់ទុំ។ ជាពិសេស ក្នុងការរួមបញ្ចូលគ្នារវាងស្នាដៃពីមូលដ្ឋានគ្រឹះផ្សេងៗជាច្រើន ទីភ្នាក់ងារសារព័ត៌មានក៏បានសកម្មអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតផងដែរ”។

ចំណែកឯអ្នកកាសែត Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា៖ “បរិយាកាសឌីជីថល និងផលិតផលសារព័ត៌មានឌីជីថលនឹងបង្កើតគុណសម្បត្តិសម្រាប់ការអភិវឌ្ឍ។ អង្គភាពនានារបស់វិទ្យុសម្លេងវៀតណាមបានម្ចាស់ការក្ដាប់ជាប់និន្នាការនេះ និងចែករំលែកខ្លឹមសារជាច្រើននៅលើមូលដ្ឋានគ្រឹះឌីជីថល។ នៅវិទ្យុសម្លេងវៀតណាម ក្រៅពីកាសែតអេឡិចត្រូនិកពីរ ទូរទស្សន៍ឌីជីថល VTC មានមូលដ្ឋានគ្រឹះ VTCNow ដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ផងដែរ”។

សារព័ត៌មានបដិវត្តន៍វៀតណាមបានកកើត និងអភិវឌ្ឍន៍អស់រយៈពេល ៩៨ ឆ្នាំហើយ។ រាល់ការរួមវិភាគទានរបស់សារព័ត៌មានក្នុងរយៈពេលជិត ១សតវត្សរ៍កន្លងទៅបានអះអាងពីតួនាទីរបស់សារព័ត៌មានចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជារួមចំណែកដ៏សំខាន់ដើម្បីប្រទេសជាតិមានឋានៈ សក្ដានុពល និងកិត្យានុភាពអន្តរជាតិដូចបច្ចុប្បន្ននេះផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤