ក្នុងឱកាសដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ២០ (ACDFM-20) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី៧ ខែមិថុនា លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស មានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃប្រទេសនានា។
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ៖ សសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា |
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ |
ក្នុងជំនួបជាមួយលោកឧត្តមនាវីឯក Yudo Margono មេបញ្ជាការកងទ័ពជាតិឥណ្ឌូនេស៊ី ភាគីទាំងពីរបានឯកភាពថា បន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងពិធីសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរដំណាក់កាល ២០២០-២០២៤ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៣ ហើយបញ្ជាក់ថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរក៏ផ្លាស់ប្តូរព័ត៌មាន បង្កើនការឃោសនា និងការអប់រំសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។
*ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក បានអភិវឌ្ឍយ៉ាងល្អប្រសើរ និងសម្រេចបាននូវលទ្ធផលជាវិជ្ជមាន ហើយបញ្ជាក់ពីតួនាទីជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកម្ពុជា។
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានសម្របសម្រួលជាមួយក្រសួងការពារជាតិឡាវ ដើម្បីពិនិត្យការត្រៀមរៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិលើកទីមួយ ដែលរំពឹងទុកនៅដើមខែធ្នូ ឆ្នាំ២០២៣ ហើយរំពឹងថា កងយោធពលខេមរភូមិន្ទនឹងបន្តយកចិត្តទុកដាក់ និងដឹកនាំស្ថាប័នពាក់ព័ន្ធក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម និងឡាវ ក្នុងការត្រៀមរៀបចំយ៉ាងល្អសម្រាប់ការផ្លាស់ប្តូរ និងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
*ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ Chalermphon Srisawasdi មេបញ្ជាការកងកំលាំងការពារជាតិថៃ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក សម្រេចបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើន។
សម្តែងនូវសេចក្តីរីករាយដែលបានជួបលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong លោកនាយឧត្តមសេនីយ៍ Chalermphon Srisawasdi បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាម រួមទាំងក្នុងកិច្ចការយោធា-ការពារជាតិ។
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រព្រឹត្តិការណ៍ដែលរៀបចំដោយប្រទេសថៃ តាមរយៈនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។ លោកសង្ឃឹមថា លោកមេបញ្ជាការនឹងជួយគាំទ្រកងឆ្មាំសមុទ្រវៀតណាម និងមជ្ឈមណ្ឌលដឹកនាំនាវាចរណ៍ថៃ ឆាប់យល់ព្រមលើខ្លឹមសារ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់សមុទ្រ។
*ក្នុងជំនួបជាមួយលោកឧត្តមនាវីត្រី Aaron Beng មេបញ្ជាការកងកំលាំងការពារជាតិសិង្ហបុរី លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងលោកឧត្តមនាវីត្រី Aaron Beng បានសម្តែងនូវសេចក្តីរីករាយដែលក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងសិង្ហបុរី បានបន្តអភិវឌ្ឍកាន់តែមានភាពជឿជាក់ ជាក់ស្ដែង និងមានប្រសិទ្ធភាព លើវិស័យជាច្រើនដូចជា៖ ការរក្សាជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃសួងការពារជាតិ និងកងទ័ពទាំងពីរបាន ការរក្សាបាននូវយន្តការសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលក៏ត្រូវបានយកចិត្តទុកដាក់ ការជម្រុញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរត្រូវបានពង្រឹង ហើយភាគីទាំងពីរតែងតែសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកា និងព្រឹត្តិការណ៍ដែលភាគីនីមួយៗរៀបចំឡើង៕
មតិពីមិត្តអ្នកអាន