នារសៀលថ្ងៃទី២៣ មិថុនា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានមកអបអរសាទរចំពោះស្ថានទូតកម្ពុជា និងការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា (ថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២២)។ ទទួលស្វាគមន៍គណៈប្រតិភូមាន លោកចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia ប្រគល់ផ្ការបស់ក្រសួងការពារប្រទេសវៀតណាម ជូនស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកម្ពុជា |
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានអះអាងថា វៀតណាមតែងតែវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាក្នុងការតស៊ូដើម្បីបង្រួបបង្រួមប្រទេសជាតិមុននេះ ក៏ដូចជាការកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទនឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនថែមទៀត ដោយបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ និងកិច្ចប្រជុំយោធា ការពារជាតិ រួមចំណែកលើកកំពស់ឋានៈ និងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ និងតំបន់។
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia សង្ឃឹមថា លោកឯកអគ្គរាជទូត និងអនុព័ន្ធយោធាយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរ ដើម្បីរៀបចំសកម្មភាពសហប្រតិបត្តិការប្រកបដោយជោគជ័យនាពេលខាងមុខ ដើម្បីរួមចំណែកជាក់ស្តែងក្នុងជោគជ័យរួមនៃ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និង កម្ពុជា-វៀតណាម ឆ្នាំ២០២២” ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត; សក្តិសមជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដោយថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ក្រសួងការពារជាតិ និងអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោកឯកអគ្គរដ្ឋទូត ឆាយ ណាវុធ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជាបានអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីគឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរាជទូត ចាយ ណាវុធ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ក្រសួងការពារជាតិទាំងពីរបានសហការរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនប្រកបដោយជោគជ័យ ដែលមានអត្ថន័យជានិមិត្តរូបខ្ពស់ រួមទាំងពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-កម្ពុជា លើកទីមួយ និងខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា”។ លោកឯកអគ្គរាជទូត ចាយ ណាវុធ សង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តជួយឧបត្ថម្ភកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំយោធា និងការពារជាតិក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធានអាស៊ាន២០២២ ប្រកបដោយជោគជ័យ៕
មតិពីមិត្តអ្នកអាន