Trending now

វៀតណាមឈរលំដាប់ថ្នាក់លេខ ១ ក្នុងតារាងមេដាយ​នៅ​ស៊ីហ្គេម ៣២

09:19 | 18/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាយប់ថ្ងៃទី ១៧ ខែឧសភា បន្ទាប់ពីការប្រកួតដ៏រំភើប និងស្វិតស្វាញអស់រយៈពេលជាង ១០ ថ្ងៃ (ថ្ងៃទី ៥-១៧ ឧសភា) ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២(ស៊ីហ្គេម ៣២) នឹងបិទជាផ្លូវការ ជាមួយនឹងពិធីបិទដ៏អស្ចារ្យ នៅពហុកីឡដ្ឋានមរតកតេជោ ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ស៊ីហ្គេម​៣២៖ វៀតណាមនាំមុខ​គេ ​ដោយសម្រេចបានមេដាយមាស ១០៧ គ្រឿង ស៊ីហ្គេម​៣២៖ វៀតណាមនាំមុខ​គេ ​ដោយសម្រេចបានមេដាយមាស ១០៧ គ្រឿង
ស៊ីហ្គេម ៣២៖ គណៈប្រតិភូកីឡាវៀតណាមរក្សាតំណែងលេខ១ក្នុងក្រុមទាំងមូល ស៊ីហ្គេម ៣២៖ គណៈប្រតិភូកីឡាវៀតណាមរក្សាតំណែងលេខ១ក្នុងក្រុមទាំងមូល
វៀតណាមឈរលំដាប់ថ្នាក់លេខ ១ ក្នុងតារាងមេដាយ​នៅ​ស៊ីហ្គេម ៣២
វៀតណាមឈរលំដាប់ថ្នាក់លេខ ១ ក្នុងតារាងមេដាយ​នៅ​ស៊ីហ្គេម ៣២

មុននោះ នៅថ្ងៃទី ១៦ ខែឧសភា ដែលជាថ្ងៃប្រកួតចុងក្រោយនៃស៊ីហ្គេមលើកទី៣២នេះ ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ១២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងការប្រកួតកីឡា៖ លើកទម្ងន់ កីឡារាំ ចំបាប់ វាយគុនដាវ ប្រណាំងទូក យូដូ និងឃីកប៊ុកសីង។ សមិទ្ធិផលនេះបានជួយប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសសរុបចំនួន ១៣៦គ្រឿង មេដាយប្រាក់ ១០៥ គ្រឿង និងមេដាយសំរិទ្ធ ១១៤ គ្រឿង ដោយឈរលើកំពូលតារាងមេដាយស៊ីហ្គេមលើកទី៣២។

ជាមួយនឹងសមិទ្ធិផលទាំងនេះ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣២ ប្រតិភូកីឡាវៀតណាមបានបំពេញជាសារវ័ន្តនូវគោលដៅនៅប្រភេទកីឡាដែលមានក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (ASIAD) និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។ ទន្ទឹមនឹងនោះ ប្រតិភូកីឡាវៀតណាមក៏បានឈ្នះមេដាយមាសដែលមិននឹកស្មានដល់ ក្នុងប្រភេទកីឡាដែលបានចូលរួមជាលើកដំបូង ដូចជាអុកចត្រង្គ ឬល្បុក្កតោ ជាដើម។ គួរកត់សម្គាល់ថា ការយកឈ្នះជើងឯកបាល់ទាត់នារីបានជួយឱ្យវៀតណាមឈ្នះជើងឯកជាលើកទី៤ជាប់ៗគ្នានៅលើសង្វៀនតំបន់។ លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេមលើកទី៣២ បានធ្វើអត្ថាធិប្បាយថា៖ “សមិទ្ធិផលរបស់ក្រុមកីឡាបាល់ទាត់នារីវៀតណាមគឺជាចំណុចលេចធ្លោក្នុងភាពជោគជ័យរបស់ប្រតិភូកីឡាវៀតណាម ជាការលើកទឹកចិត្ត និងរួមចំណែកលើកកំពស់ស្មារតីសម្រាប់ប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេម៣២នេះ។ ក្រុមកីឡាបាល់ទាត់នារីវៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមចំណែកដល់ជោគជ័យរួមរបស់គណៈប្រតិភូកីឡាវៀតណាម”។

គណៈប្រតិភូកីឡាវៀតណាមបានចូលរួមការប្រកួតកីឡាស៊ីហ្គេម ៣២ ដោយមានអត្តពលិកជាង៧០០នាក់ ចូលរួមប្រភេទកីឡាចំនួន៣០/៣៦៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម