Trending now

ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍-ស៊ីហ្គេម ៣២

17:56 | 06/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

"មោទនភាពកម្ពុជា" នោះគឺជាចំណងជើងបទចម្រៀងផ្លូវការនៃព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ហើយក៏ជាសារក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ (ស៊ីហ្គេម ៣២) ដែលបានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ៥ ខែឧសភា នៅពហុ កីឡាដ្ឋានមរតកតេជោនៅ រាជធានីភ្នំពេញ។

ស៊ីហ្គេម ៣២៖ U22 វៀតណាម ឈ្នះ U22 សិង្ហបុរី ៣-១ ស៊ីហ្គេម ៣២៖ U22 វៀតណាម ឈ្នះ U22 សិង្ហបុរី ៣-១
ស៊ីហ្គេម ៣២៖ ឧបនាយករដ្ឋមន្ត្រីវៀតណាម លើក​ទឹកចិត្ត​ដល់​ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម ស៊ីហ្គេម ៣២៖ ឧបនាយករដ្ឋមន្ត្រីវៀតណាម លើក​ទឹកចិត្ត​ដល់​ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម
ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍-ស៊ីហ្គេម ៣២
ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍-ស៊ីហ្គេម ៣២

ក្នុងលើកដំបូងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រទេសកម្ពុជាបានវិនិ យោគយ៉ាងច្រើនសម្រាប់ពិធីបើកចម្រុះពណ៌ តាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនីប្រមាណ១០០០នាក់ និងកីឡាករកីឡាការិនីជាង២០០០នាក់។ ពិធីបើក គឺជា "ពិធីជប់លៀង" មួយនៃសំឡេង ភ្លើង និងរបាំ ដែលពោរពេញទៅដោយអត្ត សញ្ញាណរបស់ប្រទេសម្ចាស់ផ្ទះផង ព្រមទាំងមានលក្ខណៈទំនើបផង។ ចំណុចលេច ធ្លោគឺការសម្តែងដោយមានឈ្មោះថា “អច្ឆរិយអង្គរ” ដែលសិល្បករសិល្បការិនីបាននាំមកជូនទស្សនិកជននូវបរិយាកាសពោរពេញទៅដោយលក្ខណៈប្រពៃណីនៃប្រទេសម្ចាស់ផ្ទះ។ បន្ទាប់ពីរីករាយនឹងការសម្ដែងសិល្បៈជាងមួយម៉ោង ទស្សនិកជនជាង ៧ ម៉ឺននាក់ នៅពហុកីឡាដ្ឋានមរតកតេជោ បានស្វាគមន៍ពិធីដង្ហែរក្បួនរបស់ប្រតិភូកីឡា ចំនួន ១១។ ពិធីបើកបានបង្ហាញយ៉ាងច្បាស់ពីរូបភាពដ៏ស្រស់ស្អាតនៃទឹកដីនិងមនុស្សកម្ពុជា ព្រមទាំងរីកសាយភាយសារថា៖ “កីឡា-រស់នៅក្នុងសន្តិភាព”។

ភ្លើងគប់ស៊ីហ្គេម លើក ទី៣២ ត្រូវបានដុតបំភ្លឺជាផ្លូវការ នៅពហុកីឡាដ្ឋានមរតកតេជោ ស៊ីហ្គេម ៣២ មិន ត្រឹមតែជាការប្រកួតប្រជែងដ៏គគ្រឹកគគ្រេង និងខ្លាំងក្លានៃព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យនៃចំណងសាមគ្គីភាពរវាងបណ្ដាប្រជាជាតិក្នុងតំបន់អាស៊ានផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន