Trending now

ទៅណា សង្គម ត្រៀមកាមេរ៉ា! AQUARIUM លើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះហើយ

18:27 | 27/03/2023 ឌឹកអាញ់

ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៦ ខែតុលា​ ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ANGKOR WILDLIFE & AQUARIUM អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអាសយដ្ឋាននៅតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់បើកដំណើរការនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះហើយ។

វៀតណាម៖ សង្គម​ទាំង​មូល​ថែទាំអនុវត្តន៍​ការថែទាំតបស្នងសងគុណ​ចំពោះជនមានគុណូបការៈ វៀតណាម៖ សង្គម​ទាំង​មូល​ថែទាំអនុវត្តន៍​ការថែទាំតបស្នងសងគុណ​ចំពោះជនមានគុណូបការៈ
ស្នើឲ្យ ESCAP បន្តជួយវៀតណាមអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្នើឲ្យ ESCAP បន្តជួយវៀតណាមអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម

អាងពិព័រណ៍ត្រីនេះ មានទំហំប្រមាណជាង ១ ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និង ត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និង មួយចំនួននាំចូលមកពីបរទេស។ ក្នុងដំណាក់កាលទី ១ មានតាំងពិព័រណ៍សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និង ក្រពើភ្នំ…។ល។

ក្រៅពីការទស្សនាកម្សាន្តនៅក្នុងឧទ្យាន ទីតាំងខាងលើក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និង ភេសជ្ជៈ និង ហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ ក្នុងនោះបន្ទាប់ពីបើកដំណើរការដំណាក់កាលទី ១ ក្រុមការងារនឹងបន្តសាងសង់ដំណាក់កាលទី ២ និង ដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ ហិចតា៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ