Trending now

វៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ានក្នុងការជួយមីយ៉ាន់ម៉ាឆ្លងកាត់ការលំបាក

18:53 | 18/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៦ ខែមីនា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ បានបើកសម័យប្រជុំពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គេហទំព័រផ្សព្វផ្សាយទេសចរណ៍វៀតណាមបន្តឈរនៅលំដាប់ខ្ពស់ក្នុងតំបន់ គេហទំព័រផ្សព្វផ្សាយទេសចរណ៍វៀតណាមបន្តឈរនៅលំដាប់ខ្ពស់ក្នុងតំបន់
ខេត្ត Dong Thap នឹងរៀបចំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសអាស៊ាន ខេត្ត Dong Thap នឹងរៀបចំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសអាស៊ាន
លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ baoquocte.vn)
លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ថ្លែងមតិនៅកិច្ចប្រជុំ

នៅក្នុងជំនួបនេះ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងនូវការព្រួយបារម្ភរបស់វៀតណាមចំពោះស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេសវិបត្តិមនុស្សធម៌ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ត្រី និងកុមារ។ ក្នុងបរិបទនោះ វៀតណាមបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវគ្រប់គ្រង បញ្ឈប់អំពើហិង្សា និងចាប់ផ្តើមកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបរិយាប័ន្ន ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិភាព និងនិរន្តរភាព ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។

វៀតណាមអំពាវនាវឲ្យភាគីទាំងអស់អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវឯកភាព៥ចំណុច ដែលបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន ធានាឲ្យប្រជាជនទាំងអស់ទទួលបានជំនួយមនុស្សធម៌ សេវាកម្ម​សុខភាព និងអនុលោមតាមច្បាប់ស្ដីពីមនុស្សធម៌អន្តរជាតិ ជាពិសេសការការពារជនស៊ីវិល។ វៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការសហប្រជាជាតិ និងអាស៊ាន ក្នុងការជំរុញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជំរុញការសន្ទនា និងការផ្សះផ្សាដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់មីយ៉ាន់ម៉ា។ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត បានអះអាងថា ក្នុងនាមជាសមាជិកអាស៊ាន និងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាឆ្លងកាត់ការលំបាក ជំរុញការសន្ទនា ការយល់ដឹង ដោះស្រាយការខ្វែងគំនិត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤