Trending now

ពិធីបុណ្យរំលឹកខួបសម្រាប់អាជីពច្រៀងចម្រៀង Xam

10:37 | 15/03/2023

ចម្រៀង Xam គឺជាប្រភេទចម្រៀងប្រពៃណីដែលពេញនិយមនៅតំបន់វាលទំនាប នៃភាគខាងជើងតាំងអតីតកាល ហើយជាការសម្តែងបែបប្រជាប្រិយតែមួយគត់នៅក្នុងឃ្លាំងសម្បត្តិតន្ត្រីជាតិ។

ដំណោះស្រាយជាបន្តបន្ទាប់ដើម្បី ដំណោះស្រាយជាបន្តបន្ទាប់ដើម្បី "ជំរុញ" ការដឹកជញ្ជូនតាមផ្លូវទឹក វៀតណាម-កម្ពុជា កើនឡើងជាង ២០%
ឈូងសមុទ្រ Ha Long ស្ថិតនៅលំដាប់កំពូល ២៥ គោលដៅដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ឈូងសមុទ្រ Ha Long ស្ថិតនៅលំដាប់កំពូល ២៥ គោលដៅដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក
ពិធីបុណ្យរំលឹកខួបសម្រាប់អាជីពច្រៀងចម្រៀង Xam
ពិធីបុណ្យរំលឹកខួបសម្រាប់អាជីពច្រៀងចម្រៀង Xam

នាថ្ងៃទី ១២ ខែមីនា (ពោលគឺថ្ងៃទី ២២ តាមច័ន្ទគតិ) នៅទីក្រុង Hai Phong ក្លឹបច្រៀងង Xam Hai Phong បានប្រារព្ធពិធីរំលឹកខួប នៃអាជីពចម្រៀង Xam ដោយមានការចូលរួមពីសិប្បករ សិល្បករ សិល្បការនីចម្រៀងប្រជាប្រិយមួយចំនួនធំ រួមទាំងក្លឹបចម្រៀង Xam ទាំងប្រទេស។

ចម្រៀង Xam គឺជាប្រភេទចម្រៀងប្រពៃណីដែលពេញនិយមនៅតំបន់វាលទំនាប នៃភាគខាងជើងតាំងអតីតកាល ហើយជាការសម្តែងបែបប្រជាប្រិយតែមួយគត់នៅក្នុងឃ្លាំងសម្បត្តិតន្ត្រីជាតិ។ ពិធីបុណ្យរំលឹកខួបអាជីពចម្រៀង Xam ធ្វើឡើងនៅថ្ងៃទី ២២ ខែទី ២ និង ២២ ខែទី ៨ តាមច័ន្ទគតិ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន។ លោក Nguyen Duc Danh ប្រធានក្លឹបចម្រៀង Xam Quynh Phu ខេត្ត Thai Binh បានឲ្យដឹងថា៖ “ការរៀបចំខួបអាជីពដូចនេះគឺមានតម្លៃខ្លាំងណាស់។ យើងបានជួបប្រាស្រ័យជាមួយសិប្បករ និងបងប្អូនមកពីខេត្តនានា។ ក្លឹបចម្រៀង Xam Quynh Phu ត្រូវបានបង្កើតឡើងជិតដប់ឆ្នាំហើយ ក៏មានការជួបប្រាស្រ័យជាមួយក្លឹបផ្សេងៗ នៅខេត្តផ្សេងៗដែរ ហើយជាពិសេសក្លឹបយើងបាននាំយកបទ ចម្រៀង Xam ចូលសាលាបឋមសិក្សា ហ្វឹកហាត់ឲ្យក្មេងៗ ដើម្បីរៀបចំកម្មវិធីប្រឡងចម្រៀងបឋមសិក្សាដូចឆ្នាំនេះបានឈ្នះរង្វាន់លេខមួយផងដែរ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សិល្បៈច្រៀងចម្រៀង Xam កាន់តែមានភាពរស់រវើកក្នុងបេះដូងអ្នកស្រលាញ់សិល្បៈ ជាពិសេសក្នុងពិធីបុណ្យ និងប្រពៃណីជាត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ