Trending now

កម្ពុជាបានគ្រប់គ្រងការផ្ទុះជំងឺផ្ដាសាយបក្សី (H5N1) បានហើយ

10:05 | 01/03/2023

លោកស្រី ឱ វណ្ណឌីន ក៏បានឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ត្រឹមតែរកឃើញករណីឆ្លងជំងឺផ្ដាសាយបក្សីពីរករណីប៉ុណ្ណោះ។

ធនាគា អ៊ឹមប៊ី (MB) នៅកម្ពុជាបានរៀបចំពិធីសម្ពោធជាផ្លូវការ ធនាគា អ៊ឹមប៊ី (MB) នៅកម្ពុជាបានរៀបចំពិធីសម្ពោធជាផ្លូវការ
ទៅចង់សឹកផ្លូវទើបដឹង! នៅសៀមរាបមានកន្លែងលម្ហែមួយនៅភ្នំក្រោម អាចមើលឃើញភ្នំ និង ថ្ងៃលិចយ៉ាងស្រស់ស្អាត ទៅចង់សឹកផ្លូវទើបដឹង! នៅសៀមរាបមានកន្លែងលម្ហែមួយនៅភ្នំក្រោម អាចមើលឃើញភ្នំ និង ថ្ងៃលិចយ៉ាងស្រស់ស្អាត
កម្ពុជាបានគ្រប់គ្រងការផ្ទុះជំងឺផ្ដាសាយបក្សី (H5N1) បានហើយ
កម្ពុជាបានគ្រប់គ្រងការផ្ទុះជំងឺផ្ដាសាយបក្សី (H5N1) បានហើយ

កាលពីថ្ងៃទី ២៧ កុម្ភៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការរាតត្បាតជំងឺផ្តាសាយបក្សី (A/H5N1) នៅខេត្តព្រៃវែង បានស្ថិតនៅក្រោមការគ្រប់គ្រងហើយ ដោយមិនរកឃើញករណីឆ្លងនៅខាងក្រៅនោះទេ។ លោកស្រី ឱ វណ្ណឌីន ក៏បានឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ត្រឹមតែរកឃើញករណីឆ្លងជំងឺផ្ដាសាយបក្សីពីរករណីប៉ុណ្ណោះ។ ឪពុករបស់កុមារីដែលបានស្លាប់ដោយសារការឆ្លងមេរោគផ្ដាសាយបក្សី H5N1 កាលពីសប្តាហ៍មុន ត្រូវបានធ្វើតេស្តឡើងវិញ ហើយមានលទ្ធផលអវិជ្ជមានកាលពីព្រឹកម្សិលមិញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺរូបនេះនៅតែស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដាននិងព្យាបាលបន្តទៀត។

គួរជម្រាបបន្ថែមទៀតថា ចាប់តាំងពីការផ្ទុះលើកដំបូងនៃជំងឺផ្តាសាយបក្សីនៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០០៥ មក ក្រសួងសុខាភិបាលនៃប្រទេសនេះបានកត់ត្រាករណីឆ្លងមេរោគផ្ដាសាយបក្សី H5N1 ចំនួន ៥៨ ករណី ហើយមានតែមនុស្ស ១៩ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ