Trending now

ធនាគា អ៊ឹមប៊ី (MB) នៅកម្ពុជាបានរៀបចំពិធីសម្ពោធជាផ្លូវការ

09:59 | 01/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក (MBCambodia) បានរៀបចំពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ២៧ ខែកុម្ភៈ ក្នុងការក្លាយជាធនាគារពាណិជ្ជពេញលេញនៅក្នុងប្រទេសកម្ពុជា។ អញ្ជើញចូលរួមមាន លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំធនាគា អ៊ឹមប៊ី (ខេមបូឌា) ម.ក។

មកស្គាល់សណ្ឋាគារលំដាប់ផ្កាយ ៥ ល្បីៗ រៀបចំយ៉ាងប្រណីតចំនួន ៥ កន្លែង នៅក្នុងរាជធានីភ្នំពេញ មកស្គាល់សណ្ឋាគារលំដាប់ផ្កាយ ៥ ល្បីៗ រៀបចំយ៉ាងប្រណីតចំនួន ៥ កន្លែង នៅក្នុងរាជធានីភ្នំពេញ
ធនាគា ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់ ធនាគា ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់
ពិធីសម្ពោធជាផ្លូវការ MBCambodia
ពិធីសម្ពោធជាផ្លូវការ MBCambodia

ធនាគារ MBCambodia ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងនាមជាសាខាប្រចាំកម្ពុជា តែសព្វថ្ងៃនេះ ធនាគារ MBCambodia បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជមួយដែលមានចក្ខុវិស័យរយៈពេលវែងក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារផ្សេងៗជាច្រើន។ ផលិតផល និងសេវាកម្មសំខាន់ៗរបស់ធនាគារ MBCambodia រួមមាន៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់ធនាគារនៅប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា “ក្នុងរយៈពេល១១ ឆ្នាំ ធនាគារ MBCambodia បានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារធ្វើ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម រួមចំណែកកសាងទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពវៀតណាម-កម្ពុជា”។

តាងនាមរដ្ឋាភិបាលវៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានថ្លែងអំណរគុណចំពោះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំនៃធនាគារជាតិនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ MBCambodia ក៏ដូចជាធនាគារពាណិជ្ជរបស់វៀតណាមដែលកំពុងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជានាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងមតិនៅទីនេះ
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងមតិនៅទីនេះ

រីឯលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការបើកដំណើរការជាផ្លូវការនៃ MBCambodia។ ហើយចាត់ទុកថាជាការរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ «ធនាគារ អ៊ឹមប៊ី (ខេមបូឌា) នឹងចូលរួមប្រកួតប្រជែងដោយស្មើភាព និងតម្លាភាពជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀត ព្រមទាំងនាំមកនូវបទពិសោធន៍ ធុរកិច្ច បច្ចេកវិទ្យាទំនើបៗ នវានុវត្តភាព និងផលិតផលហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនបន្ថែមទៀតនៅពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងចូលរួមគាំទ្រដល់ការអភិវឌ្ឍទីផ្សារធនាគារ និងហិរញ្ញវត្ថុក្នុងព្រះរាជា​ណា​ចក្រកម្ពុជា។

គួររំលឹកថា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារ MBCambodia ក៏បានប្រារព្ធពិធីសម្ពោធការិយាល័យកណ្តាល ដែលមានអាសយដ្ឋាននៅអាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

Tags: MB

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ